ជាតិ
​​​ន​យោ​បាយ​ជាតិ​
រនាំង​បិទផ្លូវ​ត្រៀម​រារាំង​សកម្មភាព​តវ៉ា​នៅ​តុលាការ​កំពូល មុន​បើកសវនាការ​បណ្ដឹង​រំលាយ​CNRP
15, Nov 2017 , 11:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១៥ វិច្ឆិកា​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​យក​រនាំង​បិទផ្លូវ​ជាច្រើន មក​ដាក់​ត្រៀម​រៀបចំ​រារាំង​សកម្មភាព​ណាមួយ ដែល​អាច​កើតឡើង​ក្នុង​គោលបំណង​តវ៉ា នៅពេល​តុលាការ​កំពូល​បើកសវនាកា​រស​ម្រេច​លើ​ជោគវាសនា​ចុងក្រោយ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ នៅ​ថ្ងៃទី​១៦ វិច្ឆិកា ។ រនាំង​បិទផ្លូវ​ទាំងនេះ បានដាក់​ត្រៀម​នៅលើ​សួនច្បារ​មុខ​វត្ត​បទុម​វ​ត្តី ក្បែរ​តុលាការ​កំពូល​។



​កាលពី​ថ្ងៃទី ១៣ វិច្ឆិកា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​សម្ដេច ស ខេង ក៏បាន​បង្គាប់​ឲ្យ​គណៈ​អភិបាលខេត្ត​ទូទាំងប្រទេស ត្រៀមកម្លាំង​ប្រចាំ​បញ្ជា សម្រាប់​ទប់ស្កាត់​ចលនា​បះបោរ​ណាមួយ ដែល​រដ្ឋាភិបាល​សង្ស័យ​ថា ឧ​បាល​កល​ក្នុង​ការចង់​ផ្ដួលរំលំ​រដ្ឋាភិបាល​។ បញ្ជា​របស់​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ឲ្យ​អាជ្ញាធរខេត្ត និង​កងកម្លាំង​ត្រៀមខ្លួន នៅ​ថ្ងៃទី​១៥ វិច្ឆិកា​នេះ ក្នុងការ​បង្ក្រាប​ចលនា​តវ៉ា និង​សកម្មភាព​ប្រឆាំង​ផ្សេងៗ​នៅ​កន្លែង​បះបោរ​ឲ្យ​ទាន់ពេលវេលា ដើម្បី​ការពារ​សន្តិសុខ និង​សណ្ដាប់ធ្នាប់​។ នេះ​បើតាម​លិខិត​របស់​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​។​

​នៅ​ថ្ងៃទី ១៦ វិច្ឆិកា តុលាការ​កំពូល នឹង​បើកសវនាការ​លើ​បណ្ដឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ប្ដឹង​ដោយ​ក្រសួងមហាផ្ទៃ​៕






Tag:
 CNRP
 ​ តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com