កីឡាអន្តរជាតិ
អន្តរជាតិ
Play-off៖ តើ​ម្ចាស់ផ្ទះ​អូស្ត្រាលី ឬ​ហុង​ឌូ​រ៉ា​ស ជា​អ្នក​បាន​កៅអី​ទៅ World Cup?
15, Nov 2017 , 3:34 pm        
រូបភាព
ការប្រងកួតរវាងហុងឌូរ៉ាស និងអូស្ត្រាលីកាលពីជើងទី១
ការប្រងកួតរវាងហុងឌូរ៉ាស និងអូស្ត្រាលីកាលពីជើងទី១
​ការប្រកួត Play-off ដណ្តើម​កៅអី​ទៅ FIFA World Cup ឆ្នាំ​២០១៨ របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​អូស្ត្រាលី​ជាមួយ ហុង​ឌូ​រ៉ា​ស នឹងត្រូវ​កាត់សេចក្តី​ក្នុងជំនួប​ជើង​ទី​២ នា​កីឡដ្ឋាន ANZ Stadium ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី វេលា​ម៉ោង ៤:០០​នាទី បន្តិចទៀតនេះ [​ម៉ោង​នៅ​កម្ពុជា​]​។​


​កាលពី​ប្រកួត​ជើង​ទី១​ដែល​ហុង​ឌូ​រ៉ា​ស​ធ្វើជា​ម្ចាស់ផ្ទះ​នោះ ក្រុម​ទាំងពីរ​ទទួលបាន​លទ្ធ​ផល​ត្រឹម​ស្មើ ០-០ ប៉ុណ្ណោះ​។ ដូច​ច្នេះ​សម្រាប់​ជើង​ទី​២​នេះ អូស្ត្រាលី​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​មានប្រៀប​ជាង ហុង​ឌូ​រ៉ា​ស ដើម្បី​ដណ្តើម​កៅអី​ទៅ​រុស្ស៊ី​ឆ្នាំក្រោយ និង​ជាការ​បង្ហាញខ្លួន​លើក​ទី​៥​របស់ខ្លួន​ផងដែរ​។​
 
​ប៉ុន្តែ​ប្រសិនបើ​ម្ចាស់ផ្ទះ​ធ្វើ​ឲ្យ​របូត​គ្រាប់​ទៅកាន់​ក្រុម​ភ្ញៀវ ដូចជា​លទ្ធផល ១-១ ២-២ ឬក៏​គ្រាប់​បាល់​បញ្ចូល​ទី​ផ្សេងទៀត​នោះ ហុង​ឌូ​រ៉ា​ស​នឹងត្រូវ​ឡើងទៅ​ប្រជែង​ពានរង្វាន់​បាល់ទាត់​ពិភពលោក​ជំនួស​អូស្ត្រាលី​វិញ​។​
 
​សូមបញ្ជាក់ថា ហុង​ឌូ​រ៉ា​ស ធ្លាប់មាន​វត្តមាន​ក្នុងការ​ប្រកួត World Cup ចំនួន​៣​លើក ខណៈ​អូស្ត្រាលី​៤​លើក​រួចមកហើយ​៕
 
 ១១នាក់ដំបូងរបស់ក្រុមទាំងពីរ
 





Tag:
 បាល់ទាត់​
  FIFA World Cup
© រក្សាសិទ្ធិដោយ thmeythmey.com