ជាតិ
សេដ្ឋកិច្ច
ធនាគារជាតិ បញ្ចេញ​ប្រាក់ ២​ពាន់​លាន​រៀល​ក្នុងការ​ដេញថ្លៃ​ខែវិច្ឆិកា​
16, Nov 2017 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ធនាគារជាតិ​នៃ​កម្ពុជា (NBC) បាន​បញ្ចេញ​ប្រាក់ ២​ពាន់​លាន​រៀល (​ប្រមាណ​ជិត ៥០​ម៉ឺន​ដុល្លារ​) ក្នុងការ​ដេញថ្លៃ​លើក​ទី​១៤​ខែ​វិ​ច្ឆ​កា​នេះ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់ NBC ។​



​មាន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយ​ប៉ុណ្ណោះ​ដែល​ចូលរួម​ដេញថ្លៃ​នេះ ដែល​ទទួលបាន​ឥណទាន ២​ពាន់​លាន​រៀល​ពី NBC ក្នុង​អត្រា​ការប្រាក់ ៣​ភាគរយ​ក្នុង​មួយឆ្នាំ​។ ទឹកប្រាក់​សរុប ដែល NBC ដាក់​ឲ្យ​ដេញថ្លៃ គឺ​ចំនួន ២០​ពាន់​លាន​រៀល​។ ការដេញថ្លៃ​យក​សាច់​ប្រាក់រៀល​នេះ គឺ​ស្ថិតនៅក្រោម​ប្រតិបត្តិ​ការផ្ដល់​សន្ទនីយ​ភាព​ដោយមាន​ការធានា (LPCO) ដែល​ធនាគារជាតិ​មានបំណង​ជំរុញ​ការផ្ដល់ប្រាក់​កម្ចី​ជា​ប្រាក់រៀល​ដល់​ពលរដ្ឋ​៕


Tag:
 lpco
© រក្សាសិទ្ធិដោយ thmeythmey.com