អត្ថបទពាណិជ្ជកម្ម
រមណីយដ្ឋាន​ឋានសួគ៌​បូកគោ ​នាំយក​ថវិកា​សប្បុរស​ធម៌​ផ្តល់ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​
16, Nov 2017 , 8:43 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖​ជា​រៀងរាល់ឆ្នាំ រមណីយដ្ឋាន​ឋានសួគ៌​បូកគោ តែងតែ​រៀបចំ​ព្រឹត្តិការណ៍​សប្បុរសធម៌ គឺ​ការរត់​ប្រណាំង​អន្តរជាតិ​ពាក់កណ្តាល​ម៉ា​រ៉ា​តុង និង​ប្រណាំង​កង់​ឋានសួគ៌​បូកគោ​នៅលើ​ភ្នំ​បូកគោ ដើម្បី​ប្រមូល​ថវិកា​សម្រាប់​ជួយឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ដែលជា​ក្តីសង្ឃឹម​របស់​កុមារ​ក្រីក្រ​កម្ពុជា​។

​នៅក្នុង​ឆ្នាំនេះ​ក៏​ដូចគ្នា​ផងដែរ ក្រោយពី​បានរៀបចំ​ព្រឹត្តិការណ៍​សប្បុរសធម៌​កាលពី​ថ្ងៃទី ២៨-២៩ ខែតុលា ឆ្នាំ​២០១៧ រួចមក នៅវេលា​ម៉ោង ៣:០០ រសៀល​នា​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៧ ថ្នាក់ដឹកនាំ និង​បុគ្គលិក​តំណាង​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ បាន​ពាំ​នាំយក​ថវិកា​សប្បុរស​ធម៌​ដែល​ទទួល​បានមកពី​ព្រឹត្តិការណ៍​ការរត់​ប្រណាំង និង​ការប្រណាំង​កង់​ព្រះមុនីវង្ស​បូកគោ ជា​ថវិកា​សរុប​ចំនួន 4,700 ដុល្លារ (​បួន​ពាន់​ប្រាំពីរ​រយ​ដុល្លារ​អាមេរិក​គត់​) ដើម្បី​ផ្តល់ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​។



​ក្នុងនោះ ទឹកប្រាក់​នៃ​ការជួយឧបត្ថម្ភ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ តែងតែមាន​ការកើនឡើង ដែល​នេះ​យើង​សង្ឃឹមថា ថវិកា​សប្បុរសធម៌​ទាំងនេះ​នឹង​បាន​ចូលរួមចំណែក​ជួយ​ដល់​កុមារ​កម្ពុជា​ដែល​កំពុង​ខ្វះខាត​ថវិកា​ក្នុងការ​ព្យាបាល​ជម្ងឺ​។

​ដោយ​មើលឃើញ​ពី​តម្លៃ​នៃ​ការឧបត្ថម្ភ លោក កែវ សិទ្ធ​ជានា​យក​ផ្នែក​លក់​តំណាង​ក្រុមហ៊ុន បាន​មានប្រសាសន៍ ថា​ក្រុមហ៊ុន​នឹង​រៀបចំ​ព្រឹត្តិការណ៍​សប្បុរសធម៌​នេះ​ជា​រៀងរាល់ឆ្នាំ បន្តទៀត ដើម្បី​ជម្រុញ​ការជួយ​ដល់​កុមារ​ដែលជា​ធនធានមនុស្ស​សម្រាប់​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​មានការ​រីកចម្រើន​បន្តទៀត ហើយ​វា​ក៏​ជា​គំរូ​មួយ​ដ៏​ល្អ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​សណ្តាន​ចិត្ត​ខ្មែរ​ចេះ​ជួយ​ខ្មែរ​។









(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com