អត្ថបទពាណិជ្ជកម្ម
ចំណុច​ឆ្លាត​វៃ​ទាំង​៥ ក្នុងការ​ពិចារណា​ជ្រើសរើស​ទូទឹកកក​
16, Nov 2017 , 9:26 am        
រូបភាព
​បច្ចុប្បន្ន ទូទឹកកក​មិន​ត្រឹមតែ​ជា​ឧបករណ៍​ដើម្បី​ក្លាស្សេ​ទុកដាក់​ម្ហូប​ចំណីអាហារ​ប៉ុណ្ណោះ​ទេ វា​បាន​វិ​វត្ត​ទៅជា​សម្ភារៈ​ដែល​ទំនើប​ទាន់សម័យ និង​មានការ​រចនា​ស្អាត​ទាក់ទាញ ដែល ត្រូវបាន​យក​តាំង​លម្អ​ក្នុងផ្ទះ​ទៀតផង​។

​ដើម្បី​ជ្រើសរើស​ទូទឹកកក​ឲ្យ​ស័ក្តិសម​ទៅនឹង​ផ្ទះបាយ​របស់​អ្នក អ្នក​គួរ​ពិចារណា​លើ ៥ ចំណុច ដូចខាងក្រោម​៖

1.​    ​ទំហំ​ទូទឹកកក​៖ ជាទូទៅ ទូទឹកកក​ភាគច្រើន​មាន ៤​ប្រភេទ​៖
•​    ​French door: គឺមាន​ទ្វារ ២ បើក​ចេញមកក្រៅ ហើយ​កន្លែង​បង្កក​គឺ​ស្ថិតនៅ​ខាងក្រោម​។​
•​    ​Side-by-side: គឺមាន​ទ្វារ ២ បើក​ចេញមកក្រៅ ហើយ​កន្លែង​បង្កក និង​កន្លែង​ទុក​រក្សា ឲ្យ​ត្រជាក់ គឺ​នៅ​ចំហៀង​ម្ខាង​ម្នាក់ ។​
•​    ​Top freezer: ទូទឹកកក​ដែល​កន្លែង​បង្កក​នៅ​ខាង​ផ្នែក​ខាងលើ ហើយ​កន្លែង​ទុក​រក្សា    ឲ្យ​ត្រជាក់ គឺ​នៅ​ខាងក្រោម​។​
•​    ​Bottom freezer: កន្លែង​ទុក​រក្សា​ឲ្យ​ត្រជាក់​គឺ​នៅ​ផ្នែក​ខាងលើ ដែល​កន្លែង​បង្កក​នៅឯ ខាងក្រោម​។​



​ចំពោះ​ជា​លក្ខណៈ​គ្រួសារ ចូលចិត្ត ទូទឹកកក ដែលមាន​ទំហំ​ធំ និង​អាច​ងាយស្រួល​ក្នុងការ ទុកដាក់​ម្ហូបចំណី​អាហារ គឺ​ប្រភេទ ទូទឹកកក French Door​។ ចំណែក ប្រភេទ Side-by-side គឺ​ល្អ​សម្រាប់​ទិញ​ឥ​វ៉ាន់​ច្រើន​ហើយ យកមក​បង្កក​ទុក​។ ចំណែកឯ ម្ហូបអាហារ​ស្រស់ៗ ដែល​ងាយស្រួល​យក ពី​ទូទឹកកក​ប្រភេទ Bottom freezer  ហើយ ចំណែកឯ​ទូទឹកកក ដែល​ភាគច្រើន​គេ​ចង់បាន​ប្រើប្រាស់ គឺ​ប្រភេទ Top freezer ។ បើសិនជា​អ្នក​នៅតែ​សង្ស័យថា មិនដឹងថា​ទិញ ទូទឹកកក ប្រភេទ​មួយណា គឺ ទិញយក​ប្រភេទ​ធំ​ទៅ​។​

2.​    ​ការរក្សា​ទុក​បន្លែ និង​ផ្លែឈើ​ឲ្យ​នៅ​ស្រស់
​ដើម្បី​ចៀសវាង​ខ្មាស់​គេ​នៅពេល​មាន​ភ្ញៀវ​មកលេង ព្រោះ​ចាន​ផ្លែឈើ តែ​បែរជា​ធុំក្លិន​ឆ្អាប​ត្រី វិញ​នោះ យើង​សូម​ណែនាំ ទូទឹកកក​សាម​សុង side by side ជាមួយ​ប្រព័ន្ធ​ត្រជាក់ ៣ ដង ដែល​ធ្វើឡើង​សម្រាប់​រក្សា​ស៊ី​តុ​ណ្ហ​ភាព​ត្រជាក់ ៣ កន្លែង  ខុសគ្នា ហើយ​វា​ជួយ​កាត់បន្ថយ ការ​លាយ​លំ​បញ្ចូល​ក្លិន​ទៅវិញទៅមក​។ ទូទឹកកក​ប្រភេទ​នេះ អាចជួយ​ឲ្យ​យើង​កំណត់ សីតុណ្ហភាព​ខុសៗ​គ្នា​ពី​ផ្នែក​មួយ​ទៅ​ផ្នែក​មួយ តាម​ប្រភេទ​ម្ហូបអាហារ និង​ភេសជ្ជៈ​។​



3.​    ​ជា​កន្លែង​ពិសេស​មួយ​ដែល​អាច​ទុកដាក់​អ្វី​គ្រប់យ៉ាង​
​នៅពេលដែល​អ្នក​ស្ថិតក្នុង​ភាព​ប្រញាប់ប្រញាល់ ទូទឹកកក​ដែលមាន​ផ្នែក​ពិសេស​មួយៗ​ជួយ ទប់ស្កាត់​វត្ថុ​ដែល​ច្រ​បូល​ប្របល់ និង​អាចធ្វើ​ឲ្យ​ការរៀបចំ​យ៉ាង​ឆាប់រហ័ស និង ងាយស្រួល រក​ទៀតផង​។ វា​មាន​ប្រព័ន្ធ​បញ្ជា​ក្នុង​ការកំណត់​សីតុណ្ហភាព ដែលមាន​នៅលើ​ធ្នើរ​លោហៈ ដែល​អាច​ដោះចេញ​បាន​របស់​ទូទឹកកក​សាម​សុង​។​



4.​    ​ប្តូរ​មុខងារ​ពី​កន្លែង​ត្រជាក់ ទៅជា​កន្លែង​បង្កក
​នៅពេល​មានកម្ម​វិធី​ជប់លៀង​នៅផ្ទះ​ម្តងៗ​អ្នកនឹង​ត្រូវ​ទីតាំង​ធំ​ទូលាយ​ដើម្បី​ទុកដាក់​របស់របរ និង​ម្ហូបចំណី​សម្រាប់​ភ្ញៀវ កុំ​ឲ្យ​ឆាប់​ខូច ដូច្នេះ អ្នក​អាច​ប្តូរ​កន្លែង​ក្លាស្សេ​ធម្មតា មកជា​កន្លែង​បង្កក​វិញ តាមរយៈ​ទូទឹកកក ប្រភេទ Samsung French Door ។



5.​    ​កន្លែង​យក​ទឹក និង​ទឹកកក​នៅជាប់​ខាងក្រៅ​ទ្វារ​

​ទូទឹកកក Samsung French Door មាន​កន្លែង​បង្ហូរទឹក និង​ទម្លាក់​ទឹកកក នៅ​ខាងក្រៅ ដែល​ងាយស្រួល និង​លឿន​ទាន់​ចិត្ត ។ ជាមួយនឹង​ប្រព័ន្ធ​ទឹក​ដ៏​ទំនើប​គួរ​ជាទី​ទុកចិត្ត​នៅ​ដៃ​ទ្វារ ទូទឹកកក វា​អាចជួយ​ឲ្យ​អ្នកនឹង​ក្រុមគ្រួសារ​ប្រើប្រាស់​ទឹក និង​ទឹកកក កាន់តែ​ងាយស្រួល​។​



( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com