ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កូន​បើ​អប់រំ​ចំណុច​៣​នេះ​តាំងពី​តូច នឹង​អាច​ជោគជ័យ​នៅ​ថ្ងៃ​អនាគត​
16, Nov 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អ្នក​គួរតែ​អប់រំ​កូន​អ្នក​ពី​ចំណុច​ទាំង​៣​នេះ​តាំងពី​តូច ទើប​កូន​របស់​អ្នក​អាច​ជោគជ័យ​នៅ​ថ្ងៃ​អនាគត​។ តើ​មាន​អ្វី​ខ្លះទៅ​?



1.    អ្នក​មិនគួរ​ទម្លាប់​កូន​ឲ្យ​ស្រណុក​តាំងពី​តូច​នោះទេ ព្រោះ​នៅពេលដែល​ធំ​ឡើយ គេ​នឹង​មិនអាច​ប្រឈមមុខ​នឹង​ឧបសគ្គ​ទាំងឡាយ​បានឡើយ​។​

2.    អ្នក​គួរតែ​គ្រប់គ្រង​មាត់​របស់​កូន​តាំងពី​តូច ព្រោះ​សម្តី​គ្រប់​ម៉ាត់ អាច​កំណត់​ភាពជោគជ័យ​របស់គេ​នៅ​ថ្ងៃ​អនាគត​។ បើ​គេ​ជា​មនុស្ស​ដែលមាន​សម្លី​សុភាពរាបសារ នោះ​ធំ​ឡើង គេ​នឹងមាន​អនាគត​ដ៏​ភ្លឺស្វាង​មួយ​ជាមិនខាន​។​

3.    អ្នក​គួរតែ​អប់រំ​គេ​ឲ្យ​ឧស្សាហ៍​តាំងពី​តូច ព្រោះ​ភាព​ខ្ជិលច្រអូស​នឹង​អាចធ្វើ​ឲ្យ​អនាគត​គេ​រលាយ​យ៉ាង​ងាយ​។ អ្នក​មិនអាច​នៅ​ជាមួយ​គេ​អស់​មួយជីវិត​ទេ ដូចនេះ មានតែ​ភាព​ឧស្សាហ៍​ព្យាយាម ទើប​អាចដឹកនាំ​គេ​ដើរ​ទៅរក​ផ្លូវ​វ​ដែល​ត្រូវ ហើយ​មនុស្ស​គ្រប់រូប​នឹង​ស្រឡាញ់​រាប់អាន​គេ​ខ្លាំង ដោយ​អាចជួយ​គេ​ទៀតផង​ពេលដែល​មានទុក្ខ​លំបាក​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com