ជាតិ
​​​ន​យោ​បាយ​ជាតិ​
សន្តិសុខ​យ៉ាង​តឹងរឹង នៅ​ជុំវិញ​តុលាការ​កំពូល នៃ​ការបើក​សវនាការ​រំលាយ​CNRP​
16, Nov 2017 , 1:00 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ តុលាការ​កំពូល កំពុងបើក​សវនាការ​លើ​សំណុំរឿង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃទី​១៦ វិច្ឆិកា​នេះ​។ ស្របពេល​តុលាការ​កំពូល​បើកសវនាកា​រ​នេះ ប៉ូលិស និង​កងកម្លាំងប្រដាប់អាវុធ​ជាច្រើន ត្រូវបាន​ដាក់​ឲ្យ​ឈរជើង​ការពារ​សន្តិសុខ​យ៉ាង​តឹងរឹង អម​ជាមួយ​រនាំង​ដែក​ព័ទ្ធជុំវិញ ទីតាំង​សំខាន់ៗ​មួយចំនួន នៅ​ជិត​តុលាការ​កំពូល ដែល​សូម្បីតែ​ពលរដ្ឋ​នៅ​ម្ដុំ​ទាំងនោះ ក៏​ពិបាក​នឹងធ្វើ​ដំណើរ​ចេញ​-​ចូល​ផងដែរ​។

​លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ក្រុម​អ្នកសារព័ត៌មាន​នៅមុខ​តុលាការ​កំពូល​ថា ការដាក់​ពង្រាយ​កម្លាំង និង​ដាក់​រនាំង​បិទផ្លូវ ជុំវិញ​តុលាការ​កំពូល​នេះ គឺ​ដើម្បី​ការពារ​សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ ហើយក៏​វា​មិនបាន​បង្ក​ការភ័យខ្លាច​ដល់​ពួកគេ​នោះទេ​។ លោក ជួន សុវណ្ណ ក៏​អំពាវនាវ​ឲ្យ​ពលរដ្ឋ កុំ​មានការ​ព្រួយបារម្ភ​លើ​ការដាក់​ពង្រាយ​កម្លាំង​ការពារ​សន្តិសុខ​នេះ​៕
 

Tag:
 ជួន សុវណ្ណ​
 ​តុលាការ​
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com