អត្ថបទពាណិជ្ជកម្ម
ទិញ​ផ្ទះល្វែង ឬ​វីឡា​ពី​គម្រោង​ថ្មី​របស់​បុរី​ភ្នំពេញ​ថ្មី​ថ្ងៃនេះ មានការ​បញ្ចុះតម្លៃ​៨​ភាគរយ​
16, Nov 2017 , 2:19 pm        
រូបភាព
ដោយ:
​ឱកាស​ពិសេស​សម្រាប់​អតិថិជន​សម្រាប់​ការទិញ​ផ្ទះល្វែង វីឡា​កូនកាត់ វីឡា​ទោល និង​វីឡា​ភ្លោះ​ពី​គម្រោង​ថ្មី​របស់​បុរី​ភ្នំពេញ​ថ្មី​ចាប់ពី​ថ្ងៃទី​១៦ ខែវិច្ឆិកា នេះ​នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ​ចាប់ពី​៣​ភាគរយ​រហូតដល់​៨​ភាគរយ​។ លើសពីនេះ រាល់​ការទិញ​ផ្ទះ​របស់​អតិថិជន​នឹង​ទ​ទួ​បានការ​បំបែក​ក្បាលដី​ជា​ប្លង់រឹង​ពី​គម្រោង​ថ្មី​នេះ​ទៀតផង​។ ការទិញ​ទៀតសោត អតិថិជន​អាច​បង់​រំ​លោះ​ជាមួយ​ក្រុមហ៊ុន​ដោយ​គ្មាន​ការប្រាក់​ដែលមាន​រយៈពេល​រហូត​ដល់​១៥​ឆ្នាំ ឬ​អាច​បង់​រំ​លោះ​ជាមួយ​ធនាគារ​ក៏បាន​។

​បុរី​ភ្នំពេញ​ថ្មី​កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា បាន​បុកគ្រឹះ​សាងសង់​គម្រោង​គ្រី​ស្តា​ល់​ផាក​ថ្មី​ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង​បត់​តាមផ្លូវ​អង្គ​តា​មិញ​ប្រមាណ​២០០​ម៉ែត្រ​។ គម្រោង​ទី​៩​នេះ​សាងសង់​លើ​ផ្ទៃដី​ប្រមាណ​ជា​៤​ហិច​តា​ដែលមាន​ផ្ទះល្វែង និង​វីឡា​សរុប​ចំនួន​១៩៣​ផ្ទះ​។

​បើ​យោងតាម​បុគ្គលិក​ផ្នែក​លក់​ជាន់ខ្ពស់​ប្រចាំ​បុរី​ភ្នំពេញ​ថ្មី​អ្នកស្រី គីម ងី​ន គម្រោង​ថ្មី​នេះ​មាន​ប្រភេទ​ផ្ទះល្វែង វីឡា​កូនកាត់ វីឡា​ភ្លោះ និង​វីឡា​ទោល​ដែលមាន​តម្លៃ​ចាប់ពី​ជាង​១១​ម៉ឺន​ដុល្លារ​ឡើងទៅ​។ សម្រាប់​អតិថិជន​ដែល​មក​ទិញ​ឬ​កក់​ចាប់ពី​ថ្ងៃទី​១៦ វិច្ឆិកា​នេះ​នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ​ចាប់ពី​៣​ភាគរយ​រហូតដល់​៨​ភាគរយ ហើយ​អតិថិជន​ក៏​អាច​បង់​រំ​លោះ​ផងដែរ​។

អ្នកស្រី គីម ងី​ន (​ឆ្វេង​) និង​លោក ភូ សម្បត្តិ ពេល​ផ្តល់​បទ​សម្ភាស​ដល់​អ្នក​សារព័ត៌មាន​ក្នុង​ថ្ងៃ​បុកគ្រឹះ​គ្រី​ស្តា​ល់​ផាក​ថ្មី​របស់​បុរី​ភ្នំពេញ​ថ្មី​

«​ការបង់​រំ​លោះ​មាន​ច្រើនយ៉ាង​គាត់​អាច​រំ​លោះ​ជាមួយ​ក្រុមហ៊ុន ឬ​ធនាគារ​ក៏បាន ហើយ​មួយទៀត​គាត់​អាច​បង់​ជា​ដំណាក់កាល​ដោយ​គ្មាន​ការប្រាក់​។ អតិថិជន​ដែល​ចាប់អារម្មណ៍​សម្រាប់​គម្រោង​ថ្មី​នេះ​ជា​ឱកាសល្អ​សម្រាប់​ពួកគាត់ ដោយសារ​មានការ​បញ្ចុះតម្លៃ ហើយ​ទីតាំង​ល្អៗ​ក៏​នៅ​ច្រើន ដែល​អាច​ឲ្យ​អតិថិជន​ជ្រើសរើស​តាម​តម្រូវការ​»​។ នេះ​ជាការ​លើកឡើង​របស់​អ្នកស្រី គីម ងី​ន មុន​អ្នកស្រី​បន្ថែមថា ការបង់​រំ​លោះ​នេះ​អតិថិជន​អាច​បង់​រំ​លោះ​ចន្លោះ​ពីមួយ​ឆ្នាំ​រហូត​១៥​ឆ្នាំ​។

​លោក ភូ សម្បត្តិ ប្រធាន​ផ្នែក​ទីផ្សារ​បុរី​ភ្នំពេញ​ថ្មី​បាន​បញ្ជក់​ថា សម្រាប់​ផ្ទះ​ក្នុង​គម្រោង​ទី​៩​នេះ​មានតម្លៃ​ថោក​ជាង​គម្រោង​មុនៗ​បន្តិច​បន្តូច​ដោយសារ​មាន​ទីតាំង​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ​ជាង​គម្រោង​មុន​។ តែ​យ៉ាងណា ជំនួយការ​អគ្គនាយក​រូបនេះ​អះអាងថា គម្រោង​ថ្មី​នេះ​មាន​ទីតាំង​ល្អ មាន​ច្រកចេញចូល​ច្រើន ព្រោះ​វា​ស្ថិត​នៅជាប់​ផ្លូវ​ប៊េ​តុង​អង្គ​តា​មិញ​មាន​ទំហំ​១០​ម៉ែត្រ​និង​មាន​ចម្ងាយ​ប្រមាណ​២០០​ម៉ែត្រ​ពី​ផ្លូវ​វេ​ង​ស្រេង​ដែល​អាច​ឲ្យ​អតិថិជន​ចេញទៅ​ផ្លូវ​២០០៤​ក៏បាន និង​ផ្លូវ​វេ​ង​ស្រេង​ក៏បាន​។​



​ផ្ទះល្វែង ឬ​វីឡា​របស់​បុរី​ភ្នំពេញ​ថ្មី​កសាង​ដោយ​ផ្តោតលើ​គុណភាព​គ្រឹះ​ដំបូង​គុណភាព​សំណង់​ប្រព័ន្ធ​លូ​និង​សួនច្បារ ជាពិសេស​សោ​ភ័​ណ្ឌ​ភាព​ទូទៅ និង​ឧត្តមភាព​នៃ​ការរស់នៅ​របស់​ប្រជាជន​។ កត្តា​ទាំងនេះ​ជា​ចលករ​ជួយ​ទាក់ទាញ​ចិត្ត​អតិថិជន​ឲ្យ​គាំទ្រ​បុរី​ភ្នំពេញ​ថ្មី​។ នេះ​ជាការ​អះអាង​របស់លោក ភូ ស​ម្ប​តិ្ត ហើយ​លោក​បាន​បន្ថែមថា​៖«​សម្រាប់​ក្រុមហ៊ុន​បោកប្រាស​ខ្ញុំ​មិនបាន​ជ្រាប​ច្បាស់​នោះទេ តែ​ជាក់ស្តែង​ក្រុមហ៊ុន​យើង​មានការ​ចុះបញ្ជី​ពាណិជ្ជកម្ម​ត្រឹមត្រូវ​នៅ​ក្រសួងពាណិជ្ជកម្ម ហើយ​យើង​បាន​សុំ​អាជ្ញា​បណ្ណ​គ្រប់​គម្រោង​ទាំងអស់​ចេញពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​»​។



​ប្រធាន​ផ្នែក​ទីផ្សារ​រូបនេះ​បាន​អះអាងថា សម្រាប់​ការ​ដំណើរការ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ​បុរី​ពិភពថ្មី​មិន​ដែន​មាន​បញ្ហា​ជា​អតិថិជន​នោះទេ ដោយសារ​រាល់​ការទិញ​ផ្ទះល្វែង ឬ​វីឡា​ពី​បុរី​ភ្នំពេញ​ថ្មី​ក្រុមហ៊ុន​តែងតែ​បំបែក​ក្បាលដី​ជា​ប្លង់រឹង​ជូន​អតិថិជន​។ កត្តា​នេះ​បានផ្តល់​ទំនុកចិត្ត​យ៉ាងខ្លាំង​ដល់​អតិថិជន​ក្នុងការ​គាំទ្រ​បុរី​ភ្នំពេញ​ថ្មី និង​បំបាត់​ការព្រួយបារម្ភ​សម្រាប់​ពួកគាត់​ផងដែរ​។ លោក​សង្ឃឹមថា អតិថិជន​នឹង​បន្ត​គាំទ្រ​បុរី​ភ្នំពេញ​ថ្មី ជាពិសេស​គម្រោង​ថ្មី​នៅក្បែរ​ផ្លូវ​វេ​ង​ស្រេង​ដែល​ទើប​បុកគ្រឹះ​សាងសង់​នេះ​៕



(អត្ថបទពាណិជ្ជកម្ម)


Tag:
 បុរី​ភ្នំពេញ​ថ្មី​
  ភូ សម្បត្តិ​
  គីម ងី​ន
© រក្សាសិទ្ធិដោយ thmeythmey.com