ពីនេះ ពីនោះ
ស្ទើរ​គ្រប់​ប្រភេទ​ត្រី​ដែល​អ្នកនេសាទ​ចាប់បាន​នៅក្នុង​ទន្លេមេគង្គ មានតម្លៃ​ថ្លៃ​ជាង​ត្រី​ចិញ្ចឹម​
16, Nov 2017 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ស្ត្រី​មេផ្ទះ​ម្នាក់ នៅ​ភូមិ​កោះ​ប្រាក់ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល កំពុង​លើក​បង្ហាញ​ត្រី​ឆ្ពិន​មួយ​កន្ទុយ ដែល​អ្នកនេសាទ​ចាប់បាន​ក្នុង​ទន្លេមេគង្គ ដោយ​គាត់​ទិញ​ក្នុងតម្លៃ​មួយ​គីឡូ​១៥០០០ រៀល (​មួយ​ម៉ឺន​ប្រាំ​ពាន់​រៀល​)​។ ប្រជាជន​ខ្មែរ​ភាគច្រើន តែង​ឲ្យ​តម្លៃ​ខ្ពស់​ទៅលើ​ត្រី​ដែល​ចាប់បាន​ពី​ទន្លេមេគង្គ ដោយ​មិនសូវ​កំណត់ថា​ជា​ប្រភេទ​ត្រី​ដែលមាន​ដើមកំណើត​ក្នុង​តំបន់ ឬ​ក្រៅ​តំបន់​ទន្លេមេគង្គ​ទេ​។



ប្រជាជន​កម្ពុជា​គឺជា​អ្នក​បរិភោគ​ត្រី​ទឹកសាប​ច្រើន​បំផុត​ក្នុង​ពិភពលោក​។ ប្រូតេអ៊ីន​ដែល​ទទួលបាន​ពី​ត្រី​មាន​រហូតដល់​ទៅ 37% នៃ​ប្រូតេអ៊ីន​សរុប និង 76% នៃ​ប្រូតេអ៊ីន​សាច់សត្វ​ផ្សេងៗ​។ ត្រី​ទឹកសាប និង​សិប្បីជាតិ​ដែល​រស់នៅក្នុង​ទឹក​មានដូចជា លៀស គ្រុំ ខ្យង ខ្ចៅ និង​សត្វល្អិត​ផ្សេងៗ ។​ល​។ បានរួម​ចំណែក​១២% និង ២៨% បាន​ពី​ជាតិ​ខ្លាញ់​សម្រាប់​ជា​អាហារ​ឋា​ម​ពល​។ ចំនួន​ប្រជាជន​ចេះតែ​កើនឡើង តម្រូវការ​ប្រូតេអ៊ីន​ពី​ត្រី​ក៏​ចេះតែ​កើតឡើង​ដែរ​។ ដោយ​ទីជម្រក​ពង​-​កូន ត្រូវបាន​បាត់បង់​ដោយ​កត្តា​មនុស្ស និង​ការផ្លាស់ប្តូរ​អាកាសធាតុ ត្រី​ពី​ធម្មជាតិ មិនអាច​ផ្គត់ផ្គង់​តម្រូវការ​ដ៏​ខ្ពស់​នេះ​បានទេ​។ ត្រី​ពី​កសិដ្ឋាន ពោលគឺ​ត្រី​ចិញ្ចឹម​នឹង​ចូលមក​បំពេញបន្ថែម​នូវ​តម្រូវការ​ប្រូតេអ៊ីន​របស់​ប្រជា​ជននេះ​។

(​អត្ថបទ និង​រូបភាព​ដោយ Chhut Chheana / USAID Wonders of the Mekong).



© រក្សាសិទ្ធិដោយ thmeythmey.com