កីឡាអន្តរជាតិ
អន្តរជាតិ
ក្រុម​ទាំង​៣២​ដែល​ត្រូវ​លេង​ក្នុង​ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ​២០១៨
16, Nov 2017 , 9:19 pm        
រូបភាព
ដោយ: រួបរួម
​ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទាត់ FIFA World Cup ឆ្នាំ​២០១៨ នៅ​ប្រទេស​រុស្ស៊ី​ចាប់ពី​ថ្ងៃទី​១៤ ខែមិថុនា ខាងមុខ បាន​រកឃើញ​ក្រុម​ទាំង​៣២​ហើយ​។ នា​ថ្ងៃទី​១ ខែធ្នូ សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) នឹងធ្វើ​ការចាប់​ឆ្នោត​រើស​ពូ​ល ដោយ​បែងចែក​លំដាប់​ក្រុម (Pot) ទៅតាម​ចំណាត់ថ្នាក់ FIFA World Rangking ក្នុង​ខែតុលា ឆ្នាំ​២០១៧​។​



​ក្រុម​ទាំង​៣២​នោះ​រួមមាន​៖

​តំបន់​អឺរ៉ុប (UEFA) មាន​១៤​ក្រុម​៖


-​ម្ចាស់ផ្ទះ​រុស្ស៊ី​៖ វត្តមាន​លើក​ទី​១១ (​ដោយ​គិត​ទាំង​សហភាពសូវៀត​) បាន​លេខ​៤​កាលពី​ឆ្នាំ​១៩៦៦
-​បែលហ្ស៊ិក​៖ វត្តមាន​លើក​ទី​១៣ និង​បាន​លេខ​៤​កាលពី​ឆ្នាំ​១៩៨៦
-​អាល្លឺម៉ង់​៖ វត្តមាន​លើក​ទី​១៩ (​ដោយ​គិត​ទាំង​អាល្លឺម៉ង់​ខាងលិច​) និង​ឈ្នះ​ជើងឯក​៤​លើក (១៩៥៤, ១៩៧៤, ១៩៩០ និង​២០១៤)
-​អង់គ្លេស​៖ វត្តមាន​លើក​ទី​១៥ និង​ឈ្នះ​ជើងឯក​ឆ្នាំ​១៩៦៦
-​អេ​ស្ប៉ា​ញ​៖ វត្តមាន​១៥​លើក និង​ឈ្នះ​ជើងឯក​ឆ្នាំ​២០១០
-​ប៉ូឡូញ​៖ វត្តមាន​លើក​ទី​៨ និង​បាន​លេខ​៣​ចំនួន​ពីរលើក (១៩៧៤ និង​១៩៨២)
-​អ៊ី​ស្លង់​៖ បង្ហាញខ្លួន​លើកដំបូង​បំផុត​
-​ស៊ែ​ប៊ី់​៖  វត្តមាន​លើក​ទី​១២ (​ដោយ​គិត​តាំងពី​យូ​ហ្គោ​ស្លា​វី និង​ស៊ែ​ប៊ី​/​ម៉ុង​តេ​ណេ​ហ្គ្រោ​) និង​បាន​លេខ​៤​ពីរលើក​
-​ព័រ​ទុយ​ហ្គា​ល់​៖ វត្តមាន​លើក​ទី​៧ និង​បាន​លេខ​៣​កាលពី​ឆ្នាំ​១៩៦៦
-​បារាំង​៖ វត្តមាន​លើក​ទី​១៥ និង​ឈ្នះ​ជើងឯក​ឆ្នាំ​១៩៩៨
-​ស្វី​ស​៖ វត្តមាន​លើក​ទី​១១ និង​បាន​លេខ​៤​បី​លើក (១៩៣៤, ១៩៣៨ និង​១៩៥៤)
-​ក្រូ​អាស៊ី​៖ វត្តមាន​លើក​ទី​៥ និង​បាន​លេខ​៣​ឆ្នាំ​១៩៩៨
-​ស៊ុយអែត​៖ វត្តមាន​លើក​ទី​១២ និង​បាន​លេខ​២​កាលពី​ឆ្នាំ​១៩៥៨
-​ដា​ណឺ​ម៉ាក​៖ វត្តមាន​លើក​ទី​៥ និង​ឈានដល់​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​ឆ្នាំ​១៩៩៨

​តំបន់​អាមេរិក​ឡាទីន (CONMEBOL) មាន​៥​ក្រុម​៖
-​ប្រេ​ស៊ី​ល​៖ វត្តមាន​លើក​ទី​២១ និង​ឈ្នះ​ជើងឯក​៥​លើក (១៩៥៨, ១៩៦២, ១៩៧០, ១៩៩៤ និង​២០០២)
-​អ៊ុយ​រូ​ហ្គា​យ​៖ វត្តមាន​លើក​ទី​១៣ និង​ឈ្នះ​ជើងឯក​២​លើក (១៩៣០ និង​១៩៥០)
-​អា​ហ្ស​ង់​ទីន​៖ វត្តមាន​លើក​ទី​១៧ និង​ឈ្នះ​ជើងឯក​២​លើក (១៩៧៨ និង​១៩៨៦)
-​កូ​ឡុំ​ប៊ី​៖ វត្តមាន​លើក​ទី​៦ និង​ឈានដល់​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​ឆ្នាំ​២០១៤
-​ប៉េ​រូ​៖ វត្តមាន​លើក​ទី​៥ និង​ឈានដល់​វគ្គ​១/៤ ឬ​៨​ក្រុម​ចុងក្រោយ​២​លើក (១៩៧០ និង​១៩៧៨)

​តំបន់​អាស៊ី (AFC) មាន​៥​ក្រុម​៖

-​អ៊ីរ៉ង់​៖ វត្តមាន​លើក​ទី​៥ ហើយ​៤​លើក​កន្លងមក​ធ្លា​ក់នៅ​វគ្គ Group Stage
-​ជប៉ុន​៖ វត្តមាន​លើក​៦ និង​ឈានដល់​វគ្គ​១៦​ក្រុម​ចុងក្រោយ​២​លើក (២០០២ និង​២០១០)
-​កូរ៉េខាងត្បូង​៖ វត្តមាន​លើក​ទី​១០ និង​បាន​លេខ​៤​នៅ​ឆ្នាំ​២០០២
-​អា​រ៉ា​ប៊ី​សា​អូឌីត​៖  វត្តមាន​លើក​ទី​៥ និង​ឈានដល់​វគ្គ​១៦​ក្រុម​ចុងក្រោយ​ឆ្នាំ​១៩៩៤
-​អូស្ត្រាលី​៖ វត្តមាន​លើក​ទី​៥ និង​ឈានដល់​វគ្គ​១៦​ក្រុម​ចុងក្រោយ​ឆ្នាំ​២០០៦
 
​តំបន់​អាហ្វ្រិក (CAF) មាន​៥​ក្រុម​៖
-​នី​ហ្សេ​រី​យ៉ា​៖ វត្តមាន​លើក​ទី​៦ និង​ឈានដល់​វគ្គ​១៦​ក្រុម​ចុងក្រោយ​៣​លើក (១៩៩៤, ១៩៩៨ និង​២០១៤)
-​អេ​ហ្ស៊ី​ប​៖ វត្តមាន​លើក​ទី​៣ និង​លេង​ត្រឹម​ជុំទីមួយ ឬ Group Stage ទាំង​២​លើក (១៩៣៤ និង​១៩៩០)
-​សេ​ណេ​ហ្គា​ល់​៖ វត្តមាន​លើក​ទី​២ ហើយ​ឈានដល់​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​ឆ្នាំ​២០០២
-​ម៉ា​រ៉ុ​ក​៖ វត្តមាន​លើក​ទី​៥ និង​ឈានដល់​វគ្គ​១៦​ក្រុម​ចុងក្រោយ​ឆ្នាំ​១៩៨៦
-​ទុយ​នី​ស៊ី​៖ វត្តមាន​លើក​ទី​៥ និង​លេង​ត្រឹម​វគ្គ Group Stage ៤​លើក​កន្លងមក (១៩៧៨, ១៩៩៨, ២០០២ និង​២០០៦)
 
​តំបន់​អាមេរិក​ខាងជើង កណ្តាល និង​កា​រ៉ា​អ៊ី​ប (CONCACAF) មាន​៣​ក្រុម​៖
-​ម៉ិ​ក​ស៊ិ​ក​៖ វត្តមាន​លើក​ទី​១៦ និង​ឈានដល់​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​២​លើក (១៩៧០ និង​១៩៨៦)
-​កូ​ស្តា​រី​កា​៖ វត្តមាន​លើក​ទី​៥ និង​ឈានដល់​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​ឆ្នាំ​២០១៤
-​ប៉ា​ណា​ម៉ា​៖ បង្ហាញ​វត្តមាន​លើកដំបូង ។​

Pot ចំនួន​៤​ដែល​ត្រូវបាន​បែងចែក​សម្រាប់​ការចាប់​ឆ្នោត​គឺ​៖





Tag:
 World Cup
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com