ពីនេះ ពីនោះ
«​ទឹកស្អុយ​»​អាច​ប្រែក្លាយជា​«​ទឹកស្អាត​»
17, Nov 2017 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
«​ទឹក​លាងចាន ទឹក​បង្គន់ ទឹក​ដែល​បង្ហូរ​ទៅក្នុង​ប្រព័ន្ធ​លូទឹកស្អុយ​» សុទ្ធសឹងតែ​ជា​ទឹក​កង្វក់ ប៉ុន្តែ​ទឹក​ទាំងអស់នោះ​អាច​ប្រែ​ត្រឡប់​មកជា​ទឹកស្អាត​វិញ ដោយមាន​កន្លែង​សម្អាត​ទឹក​ត្រឹមត្រូវ​គឺ​«​ស្ថានីយ៍​សម្អាត​ទឹក​»​។ យោងតាម​អ្នកវិទ្យាសាស្ត្រ «​ស្វែងយល់​ពី​បរិ​សា្ថ​ន​យើង​» បាន​ណែនាំ​ពី​វិធី​ប្រែក្លាយជា​ទឹកស្អាត​មាន ៥​ដំណាក់កាល​ដូចខាងក្រោម​៖



​ដំណាក់កាល​ទី​១៖ ទឹក​សំណល់​បន្ទាប់ពី​បាន​ប្រើប្រាស់​ប្រចាំថ្ងៃ​ដូចជា ទឹក​បង្គន់ ទឹក​លាងដៃ ទឹក​លាងចាន ដែល​ហូរ​ចូលក្នុង​ប្រព័ន្ធ​លូទឹកស្អុយ ទៅដល់​ស្ថានីយ៍​សម្អាត​ទឹកស្អាត​។

​ដំណាក់កាល​ទី​២៖ ទឹក​ហូរ​មក​ស្ថានីយ៍​សម្អាត​ទឹក មាន​សំណាញ់​ដែក ដែល​ត្រង​យក​កាកសំណល់​ផ្សេងៗ ។
​ដំណាក់កាល​ទី​៣៖ រក្សា​ទឹក​ក្នុង​អាង​យកចេញ​នូវ​សារធាតុ​ផ្សេងៗ​ដែល​ធ្លាក់​ទៅ​បាត ហើយ​សារធាតុ​ខ្លាញ់​អណ្តែត​មកលើ ក៏ត្រូវ​យកចេញ​ដែរ ដើម្បី​ច្រោះ​ទឹក​ដែល​ពុំ​ផ្ទុក​កាកសំណល់​។

​ដំណាក់កាល​ទី​៤៖ នៅក្នុង​ទឹក​តែងតែមាន​បាក់តេរី​ច្រើន​ប្រភេទ ដោយ​មិនអាច​មើល​នឹង​ភ្នែក​បានឡើយ​។ ដូច្នេះ គេ​ដាក់​បាក់តេរី​បន្ថែម​ចូលក្នុង​ទឹក ដើម្បី​ឲ្យ​ស៊ី​សារធាតុពុល​។ បន្ទាប់ពី​បាក់តេរី​ស៊ី​សារធាតុពុល​រួច គេ​ស្រង់​យក​បាក់តេរី​នោះ​ចេញ​។

​ដំណាក់កាល​ទី​៥៖ ទឹក​ដែល​គេ​សម្អាត​រួចហើយ គេ​យកទៅ​ចម្រោះ​ជា​លើកចុងក្រោយ មុននឹង​បង្ហូរ​ចូលក្នុង​ទឹកធម្មជាតិ​វិញ​។ ពេលនោះ​ទឹក​ដែល​ចម្រោះ​រួច​បង្ហូរ​ចូលក្នុង «​ទឹក​បឹង ទន្លេសាប ស្រះ ស្ទឹង អាង​ផ្ទុក​ទឹកជា​ដើម​» គឺជា​ទឹក​ដែល​អាចបំពេញ​តម្រូវកា​រ​ជីវិត​ប្រចាំថ្ងៃ​ផងដែរ​៕


Tag:
 ទឹកស្អុយ
  ទឹកធម្មជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com