ជាតិ
នយោបាយជាតិ
លោក រ៉ុង ឈុន នឹងដាក់ពាក្យលាលែងពី គ.ជ.ប លោក រ៉ុង ឈុន សមាជិកគ.ជ.ប
× លោក រ៉ុង ឈុន សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងប្រាប់សារព័ត៌មានថ្មីៗនៅព្រឹកថ្ងៃសុក្រនេះថា លោកនឹងដាក់ពាក្យលាលែងពី គ.ជ.ប នៅពេលដែលឃើញសាលដីការបស់តុលាការកំពូលស្តីពីការរំលាយគណបក្សសង្គ្រោះជាតិ។
មុនចូលទៅរថយន្តរបស់ខ្លួន អតីតប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជារូបនេះ បានបញ្ជាក់ថា លោករក្សាជំហរតាំងពីដើមមក ដោយចង់ឃើញវត្តមានបក្សប្រឆាំងក្នុងការបោះឆ្នោត។ លោក រ៉ុង ឈុន គឺជាសមាជិកម្នាក់របស់គ.ជ.ប ដែលត្រូវបានស្នើដោយ CNRP ៕
Tag:
គ.ជ.ប
រ៉ុង ឈុន
© រក្សាសិទ្ធិដោយ thmeythmey.com