ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាហារ​ទាំងនេះ នឹង​ជួយ​រំលាយ​ខ្លាញ់​ជុំវិញ​ថ្លើម​អ្នក​
17, Nov 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រសិនជា​អ្នក​មិន​ចង់​ឲ្យ​មាន​ខ្លាញ់​រុំ​ថ្លើម អ្នក​គួរតែ​ពិសារ​អាហារ​ទាំងឡាយ​ខាងក្រោម​នេះ​បាន​។ តើ​មាន​អ្វី​ខ្លះទៅ​?



1.    អ្នក​គួរតែ​ពិសារ​តែ​បៃតង ព្រោះ​នៅក្នុង​នោះ​មាន​សារធាតុ​ដែល​អាចជួយ​ការពារ​មិន​ឲ្យ​ថ្លើម​របស់​អ្នកមាន​ខ្លាញ់​រុំ​។​

2.    ការ៉ុត នឹង​ជួយ​កាត់បន្ថយ​មិន​ឲ្យ​រាងកាយ​អ្នក​សម្បូរ​ទៅដោយ​ខ្លាញ់​។ ម្យ៉ាងទៀត វា​ក៏​អាចជួយ​ជម្រះ​ជាតិពុល​ក្នុង​រាងកាយ​របស់​អ្នក​ផងដែរ​។ ជាហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​មិន​ងាយ​កើត​ជំងឺ​ផ្សេងៗ​នោះទេ​។​

3.    ចំណែក​ត្រចៀកកណ្តុរ​វិញ នឹង​ជួយ​បញ្ចុះ​កាឡូរី​ក្នុង​រាងកាយ​អ្នក​។ ជាពិសេស វា​នឹងធ្វើ​ឲ្យ​ថ្លើម​អ្នកមាន​សុខភាព​ល្អ ថែមទាំង​ជួយ​បង្កើន​ប្រព័ន្ធ​ការពារ​រាងកាយ​អ្នក​ផងដែរ​។​

4.    ខ្ទឹមស មាន​សមត្ថភាព​ខ្ពស់​ក្នុងការ​សម្លាប់​មេរោគ​។ ដូចនេះ ក្រោយ​ពេលដែល​អ្នក​បរិ​ភោគ​រួច វា​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​អ្នក​មិន​ងាយ​ប្រឈមមុខ​នឹង​ជំងឺ​ផ្សេងៗ​នោះទេ ថែមទាំង​អាចជួយ​ការពារ​មិន​ឲ្យ​ថ្លើម​អ្នកមាន​ខ្លាញ់​រុំ​ទៀតផង​។​

5.    ប៉េងប៉ោះ នឹងធ្វើ​ឲ្យ​អ្នក​ចៀស​ផុតពី​ជំងឺ​លើស​សម្ពាធ​ឈាម​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​ក៏​អាចជួយ​បញ្ចុះ​ខ្លាញ់​ក្នុង​រាងកាយ​អ្នកផង​ដែរ​។ ជាពិសេស វា​ក៏​អាចជួយ​រំលាយ​អាហារ​ផងដែរ​។​

6.    ក្រូចឆ្មារ មិន​ត្រឹមតែ​បញ្ចុះ​ខ្លាញ់ ថែមទាំង​អាចជួយ​បញ្ចេញ​ជាតិពុល​ទៀតផង​។ ដូចនេះ អ្នក​អាចយ​កវា​មក​ឆុង​ទឹក​ញ៉ាំ​បាន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com