ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ល្ពៅ​ល្អ​ចំពោះ​សុខភាព តែបើ​ញ៉ាំ​ជាមួយ​របស់​ទាំងនេះ នឹង​អាច​ពុល
17, Nov 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អ្នក​មិនគួរ​ពិសារ​ល្ពៅ​ជាមួយ​អាហារ​ទាំងឡាយ​ខាងក្រោម​នេះ​ទេ ព្រោះ​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​។ តើ​មាន​អ្វី​ខ្លះទៅ​?



1.    អ្នក​មិនគួរ​បរិភោគ​ជាមួយ​បង្គារ​នោះទេ ព្រោះ​វា​អាច​បង្ក​ឲ្យ​អ្នក​កើត​ជំងឺ​បាន​។​

2.    អ្នក​ក៏​មិនគួរ​ពិសារ​ជាមួយ​ក្តាម​ដែរ ព្រោះ​វា​អាច​បង្អាក់​មិន​ឲ្យ​រាងកាយ​របស់​អ្នកទទួលបាន​សារធាតុចិញ្ចឹម​បាន​គ្រប់គ្រាន់​។​

3.    ល្ពៅ​មិនគួរ​ញ៉ាំ​ជាមួយ​ពុ​ទ្ធ្រា​ក្រហម​នោះទេ ព្រោះ​អាចធ្វើ​ឲ្យ​ក្រពះ​របស់​អ្នក​រំលាយ​អាហារ​មិនបាន​ល្អ​។

4.    ល្ពៅ​ក៏​មិនអាច​ពិសារ​ជាមួយ​ដំឡូង​ផ្អែម​ផងដែរ ព្រោះ​នៅពេលដែល​អ្នក​ចម្អិន​ជាមួយគ្នា វា​អាចធ្វើ​ឲ្យ​អ្នក​ហើមពោះ​ជាដើម​។ ដូចនេះ អ្នក​គួរតែ​ចៀស​ឲ្យ​ឆ្ងាយ​កុំ​បរិភោគ​ជាមួយ​អាហារ​ទាំងនោះ​ឲ្យ​សោះ ទើប​មិន​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com