ជាតិ
នយោបាយជាតិ
គ.ជ.ប៖ ក្រុមប្រឹក្សាឃុំ-សង្កាត់កូតា CNRP អាចបន្តការងារបាន រហូតដល់មានលិខិតផ្ទេរផ្លូវការ លោក ឯម សុផាត សមាជិកគ.ជ.ប (រូបទី៤ពីឆ្វែងទៅស្តាំ)
× លោក ឯម សូផាត សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅទីស្នាក់ការ គ.ជ.ប នៅព្រឹកថ្ងៃសុក្រនេះ មេឃុំ-ចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ កូតាគណបក្សសង្គ្រោះជាតិ នៅតែអាចបន្តការងាររបស់ខ្លួនជាប្រក្រតី។
លោក ឯម សូផាត បានបញ្ជាក់ថា គ.ជ.ប មិនទាន់ទទួលបានសាលដីការបស់តុលាការកំពូលស្តីពីការរំលាយគណបក្សសង្គ្រោះជាតិនោះឡើយ ហើយម្យ៉ាងទៀត គ.ជ.ប រង់ចាំមើលលិខិតផ្លូវការរបស់ក្រសួងមហាផ្ទៃ ទាក់ទងនឹងសមាសភាពដែលដាក់ជំនួសមន្ត្រីរបស់ CNRP ដែលត្រូវបានរំលាយ។
ដោយបញ្ជាក់ត្រឹមតែក្របខណ្ឌឃុំ-សង្កាត់ លោក ឯម សូផាត បានលើកឡើងថា គ.ជ.ប កំពុងពិនិត្យមើលទិដ្ឋភាពច្បាប់ជុំវិញការបែងចែកអាសនៈ៕
Tag:
CNRP
គ.ជ.ប
ឃុំ-សង្កាត់
© រក្សាសិទ្ធិដោយ thmeythmey.com