កម្មវិធីញ៉ាំប៊ូហ្វេ ស្វាគមន៍វត្តមានបរវរកញ្ញា Miss Global 2017 ទាំង 60នាក់
17, Nov 2017 , 2:50 pm
រូបភាព
×
ដោយ:
រាជធានីភ្នំពេញ៖ ក្រោមកិច្ចសហការក្នុងភាពជាដៃគូរវាងក្រុមការងាររៀបចំកម្មវិធី ព្រឹត្តិការណ៍លំដាប់ថ្នាក់ពិភពលោក Miss Global 2017 និងភោជនីយដ្ឋាន មីនីហ្គាឌិន MiNi Garden BBQ & Soup Buffet បេក្ខភាពបរវកញ្ញា Miss Global 2017 ទាំង៦០ រូប រួមនឹងក្រុមការងារ សរុបប្រមាណ ១០០នាក់ នឹងមានវត្តមានអញ្ជើញមកពិសាអាហារប៊ូហ្វេ និងស៊ុប នាល្ងាចថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅភោជនីយដ្ឋាន មីនីហ្គាឌិន MiNi Garden BBQ & Soup ទល់មុខរោងមហោស្រពកោះពេជ្រ។
ក្នុងបេសកកម្មការងារនៃកម្មវិធីប្រកួតជ្រើសរើសបរវរកញ្ញាឯកពិភពលោក Miss Global 2017 លើទឹកដីព្រះរាជាណាចក្រកម្ពុជា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ត្រូវបានទទួលនូវចំណាប់អារម្មណ៍យ៉ាងច្រើនពីប្រជាជនកម្ពុជា។ ដោយឡែក សម្រាប់វត្តមានរបស់បេក្ខភាពបវរកញ្ញាឯកពិភពលោក Miss Global 2017 នៅភោជនីយដ្ឋាន MiNi Garden កោះពេជ្រ នាឱកាសនេះ ត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់បុគ្គលិកគ្រប់ផ្នែក ដែលបម្រើការនៅ ភោជនីយដ្ឋាន មីនីហ្គាឌិន MiNi Garden ។ បន្លែ សាច់ ថ្មីៗស្រស់ៗ និងម្ហូបអាហារជាច្រើនមុខ ត្រូវបានត្រៀមរួចជាស្រេច សម្រាប់បម្រើអាហារជូនដល់ក្រុមការងារ Miss Global 2017 ក៏ដូចជាភ្ញៀវទាំងអស់ដែលអញ្ជើញចូលមក ពិសាអាហារនៅភោជនីយដ្ឋាន MiNi Garden។ ក្រៅពីការពិសាអាហារដែលមានរសជាតិឆ្ងាញ់ពិសា ប្រកបដោយអនាម័យខ្ពស់ លាយឡំជាមួយបរិយាកាសស្រស់ស្អាត ធំទូលាយ បរវរកញ្ញា Miss Global 2017 ទាំង៦០ រូបត្រូវបានទទួលការស្វាគមន៍ ជាមួយស្នាមញញឹមយ៉ាងកក់ក្តៅ ពីអតិថិជនដែលចូលមកពិសាអាហារនៅភោជនីយដ្ឋាន MiNi Garden ជាមួយការថតរូប សុំចុះហត្ថលេខា និងថតរូបសែលហ្វី ជាមួយបរវរកញ្ញាទាំង ៦០រូប។
តាមរយៈវត្តមាននៃការអញ្ជើញមកពិសាអាហារនៅភោជនីយដ្ឋាន មីនីហ្គាឌិន MiNi Garden បានបង្ហាញនូវទំនុកចិត្ត និងការជឿទុកចិត្តមកលើអនាម័យ គុណភាពចំណីអាហារ ពីសំណាក់ស្ថាប័នកម្មវិធីអន្តរជាតិដ៏ធំមួយ មកលើ ភោជនីយដ្ឋាន MiNi Garden, នេះបើតាមការបញ្ជាក់ពីលោក តូច ឡាវី ណូរ៉ង់ នាយកគ្រប់គ្រង ភោជនីយដ្ឋាន មីនី ហ្គាដិន។