កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd លក់​អាវ​ដាច់​ជាងគេ ក្នុងចំណោម​ក្រុម​ទាំងអស់​នៅ Premier League
17, Nov 2017 , 7:19 pm        
រូបភាព
Manchester United គឺជា​ក្រុម​លំដាប់​ទី​១​ដែល​លក់​ឯកសណ្ឋានរ​បស់​ខ្លួន​ដាច់​ជាងគេ​បំផុត​ក្នុងចំណោម​ក្រុម​ក្នុង​ក្របខណ្ឌ Premier League ខណៈ Liverpool ជាប់​លំដាប់ថ្នាក់​ទី​២​។​
​ក្រុម​ដែលមាន​រហស្សនាម​បិសាច​ក្រហម​មួយ​នេះ នៅតែ​ជា​ក្លិប​ធំ​បំផុត​នៅ​ចក្រភព​អង់គ្លេស នៅពេល​និយាយ​ពី​ការលក់​អាវយឺត​របស់​ខ្លួន​។



​ចំនួន​ឯកសណ្ឋាន​ដែល​ក្រុម​ម្ចាស់​ជើងឯក Premier League ២០​សម័យ​លក់​ចេញ​សម្រាប់​រដូវ​កាល​នេះ ស្មើ​១ ភាគ​៣ ពោលគឺ ៣២​ភាគរយ នៃ​ការលក់​អាវ​សរុប​របស់​ក្រុម​នៃ​លី​ក​កំពូល​អង់គ្លេស​ទាំងអស់ និង​ច្រើនជាង​ការលក់​របស់​ក្រុម Arsenal Chelsea និង Manchester City រួមបញ្ចូល​គ្នា​ទៅទៀត​។ នេះ​បើតាម​ទិន្នន័យ​នៃ​ការលក់​ចេញ​របស់​ក្រុមហ៊ុន​ចែកចាយ​សម្ភារ​កីឡា​ដ៏​ធំ​នៅ​ចក្រភព​អង់គ្លេស SportsDirect​។​

​ចំណែក Liverpool ស្ថិតនៅ​លំដាប់​ទី​២ មាន​ចំនួន​២១​ភាគរយ ក្នុងនាម​ក្រុម​ដែល​លក់​អាវ​បាន​ច្រើនជាងគេ បន្ទាប់ពី Manchester United ខណៈ​លេខ​៣ Arsenal លក់​ចេញ​បាន ១៥​ភាគរយ Chelsea លេខ​៤ មាន​១០​ភាគរយ Tottenham Hotpur ៨​ភាគរយ Newcastle ៧​ភាគរយ Manchester City ៤​ភាគរយ West Ham ១​ភាគរយ និង Southampton ១​ភាគរយ​៕


Tag:
 បាល់ទាត់​
  លក់​អាវ​
  Premier League
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com