ជាតិ
ព្រះរាជអាជ្ញា​សាកសួរ​អតីត​អ្នកព័ត៌មាន​អាស៊ីសេរី​ទាំង​២​នាក់ នៅ​រសៀល​នេះ​
17, Nov 2017 , 4:07 pm        
រូបភាព
រូបពីហ្វេសប៊ុកលោក អ៊ួន ឈិន (ខាងឆ្វេង) លោក យាង សុជាមេត្តា (ខាងស្ដាំ)
រូបពីហ្វេសប៊ុកលោក អ៊ួន ឈិន (ខាងឆ្វេង) លោក យាង សុជាមេត្តា (ខាងស្ដាំ)
ដោយ:
​តំណាង​អយ្យការ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ សាកសួរ​អតីត​អ្នកសារព័ត៌មាន​វិទ្យុ​អាស៊ីសេរី​២​នាក់ នៅ​រសៀល​ថ្ងៃទី​១៧ វិច្ឆិកា​នេះ ទាក់ទង​នឹង​ករណី​ដែល​សមត្ថកិច្ច សង្ស័យថា លួច​ផលិត​ព័ត៌មាន​ពី​កម្ពុជា ហើយ​ផ្ញើ​ទៅ​ស្ថាប័ន​អាស៊ីសេរី ដែលមាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន នៃ​សហរដ្ឋអាមេរិក ។​



​មុន​ចូល​បន្ទប់​សាកសួរ លោក កែវ វ៉ា​ន្នី មេធាវី​ការពារ​ក្តី​ឲ្យ​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​ទាំង​២​នាក់​នេះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក​នឹង​តាមដាន​មើល​ការសាកសួរ​របស់​ព្រះរាជអាជ្ញារ​ចំពោះ​កូនក្តី​របស់ខ្លួន​។​

​អតីត​បុគ្គ​លឹក​អាស៊ីសេរី​យ​លោក អ៊ួ​ន ឈិន និង​លោក យាង សុធារិន ហៅ យាង សុជា​មេត្តា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅក្នុង​ផ្ទះសំណាក់​ម៉ា​រ៉ា​ឌី កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា ក្រោម​ហេតុផល​ថា ពួកគេ​បានរៀបចំ​បើក​អាជីវកម្ម​ថតរូប​មិនបាន​សុំច្បាប់​អនុញ្ញាត និង លួច​ផលិត​ព័ត៌មាន​ផ្ញើ​ទៅ​ក្រៅប្រទេស​។​

​ក្រោយ​ឃាត់ខ្លួន​បាន​ពីរ​ថ្ងៃ សមត្ថកិច្ច​បាន​បញ្ជូន​លោក អ៊ួ​ន ឈិន និង​យាង សុជា​មេត្តា មក​តុលាការ​ដើម្បី​បន្ត​នីតិវិធី​ច្បាប់​។ ស្នងការរង​នគរបាលជាតិ លោក ស៊ីម វុទ្ធី បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា បុគ្គលិក​អាស៊ីសេរី​ទាំង​២​នាក់ ត្រូវ​ប្រឈមមុខ​នឹង​បទ​ចោទ «​ប្រគល់​ឲ្យ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍ ដែល​អាចធ្វើ​ឲ្យ​មហន្តរាយ​ដល់​ការការពារ​ជាតិ​» តាម​មាត្រា ៤៤៥ នៃ​ក្រមព្រហ្មទណ្ឌ​។ ប្រសិនជា​តុលាការ​រកឃើញ​កំហុស​មែន​នោះ​លោក អ៊ួ​ន ឈិន និង​លោក យាង សុធារិន ហៅ យាង សុជា​មេត្តា អាច​ប្រឈមមុខ​នឹង​ការ​ជាប់ទោស​ពី ៧​ឆ្នាំ ទៅ​១៥ ឆ្នាំ​តាម​ខ្លឹមសារ​នៃ​មាត្រា​ច្បាប់​នេះ​។​

​វិទ្យុ​អាស៊ីសេរី ដែលមាន​វត្ត​មាននៅ​កម្ពុជា​ជិត​២០​ឆ្នាំ មកហើយ​នោះ បានប្រកាស​ផ្អាក​ការិយាល័យ​ព័ត៌មាន នៅ​រាជធានី​ភ្នំពេញ​មួយរយៈ​សិន កាលពី​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៧ ។ វិទ្យុ​អាស៊ីសេរី បាន​អះអាងថា ការចាត់​វិធាន​ក្តៅ​របស់​រដ្ឋាភិបាល​កម្ពុ​ជា គឺជា​មូល​ហេតុដែល​ខ្លួន​ត្រូវ​បង្ខំចិត្ត​ផ្អាក​ការិយាល័យ​ព័ត៌មាន​៕

អត្ថបទទាក់ទង


Tag:
 RFA
  អ៊ួ​ន ឈិន​
  យាង សុជា​មេត្តា​
© រក្សាសិទ្ធិដោយ thmeythmey.com