ពីនេះ ពីនោះ
ព័ត៍មានសុខភាព
បញ្ហា​ក្លិន​ក្លៀក​នឹង​បាត់ ក្រោយ​ប្រើ​រូបមន្ត​នេះ​
18, Nov 2017 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ
​ប្រសិនជា​អ្នក​ចង់​ឲ្យ​ក្លិន​មិនល្អ​របស់​ក្លៀក​អ្នក​បាត់ អ្នក​អាច​អនុវត្តតាម​វិធី​ខាងក្រោម​នេះ​បាន​។ តើ​មាន​អ្វី​ខ្លះទៅ​?



​អ្នក​អាច​ត្រៀម​ផ្លែ​ប៉ោម​ពណ៌​បៃតង​ចំនួន​មួយ​ផ្លែ ផ្កា​កុលាប​ក្រៀម​ចំនួន​១២​ទង ទឹក​ផ្លែ​ប៉ោម​ចំនួន​៥០០​មី​លី​លីត្រ និង​ស្ករក្រាម​ចំនួន​មួយ​ដុំ​។ បន្ទាប់មក អ្នក​អាច​យក​ផ្កា​កុលាប​ក្រៀម​ទាំង​នោះមក​ត្រាំ​ក្នុង​ទឹក​រហូតដល់​ទន់​។ បន្ទាប់មកទៀត អ្នក​អាច​ចាក់ទឹក​ផ្លែ​ប៉ោម​ចូល​ឆ្នាំង ហើយ​បើកភ្លើង​ធំ​ដាំ​ឲ្យ​ពុះ ទើប​ដាក់​ផ្កា​កុលាប​នោះ​ចូល​។ ក្រោយ​ពេលដែល​ដាក់​ផ្កា​កុលាប​ចូល​រួច អ្នក​អាច​ចិត​ផ្លែ​ប៉ោម​ជា​ដុំៗ រួច​ដាក់ចូល​ទៅក្នុង​ឆ្នាំង​នោះ​ផងដែរ​។ ក្រោយ​ពេលដែល​ដាក់​ផ្លែ​ប៉ោម​រួច អ្នក​អាច​ប្តូរ​មក​ភ្លើង​កណ្តាល​ដាំ​ប៉ុន្មាន​នាទី​រួច ទើប​ដាក់​ស្ករក្រាម​ចូល​ឲ្យ​រលាយ​ជាការ​ស្រេច​៕
 
​ផ្ដល់​សិទ្ធ​ដោយ​៖www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com