ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
ពិព័រណ៍ទេសចរណ៍អន្តរជាតិដំបូងគេនៅកម្ពុជាទាក់ទាញក្រុមហ៊ុនជាង២០០
17, Nov 2017 ,
9:59 pm
រូបភាព
×
ដោយ:
ថ្មីៗ
ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ ជាលើកដំបូង ត្រូវបានរៀបចំធ្វើនៅខេត្តសៀមរាប។ ពិព័រណ៍នេះបានទាក់ទាញភ្ញៀវ និងក្រុមហ៊ុនជាង២០០ ដែលមានទាំងក្រុមហ៊ុនជាតិ និងអន្តរជាតិ។
បណ្តាក្រុមហ៊ុនដែលចូលរួមក្នុងពិព័រណ៍ទេសចរណ៍នៅកម្ពុជា រួមមានក្រុមហ៊ុនទេសចរណ៍ អាកាសចរណ៍ ទីភ្នាក់ងារទេសចរណ៍ សណ្ឋាគារ ហូសតែល-ល- សរុបជាង២០០ ស្ថាប័ន និងមានទាំងក្នុង និងក្រៅប្រទេស។ ពិព័រណ៍នេះមានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ដល់១៩ វិច្ឆិកា នៅសណ្ឋាគារ សុខា សៀមរាប។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានថ្លែងក្នុងពិធីសម្ពោធនៅព្រឹកថ្ងៃទី១៧ វិច្ឆិកា ថា ព្រឹត្តិការណ៍ Cambodia Travel Mart (CTM) ជាវេទិកាធុរកិច្ចទេសចរណ៍នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយអ្នកចូលរួមពីស្ថាប័នជាតិ និងអន្តរជាតិ និងអ្នកទិញអន្តរជាតិប្រមាណ ២០០ក្រុមហ៊ុន ដែលសុទ្ធសឹងជាក្រុមហ៊ុនមានសក្កានុពលមកពីជុំវិញពិភពលោក និងមានអ្នក លក់ជាង ២០០ក្រុមហ៊ុន ព្រមទាំងអ្នកសារព័តមានជាងជាតិ និងអន្តរជាតិផង។
ប្រធានផ្នែកទីផ្សារ នៃក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍ម៉ាឡេស៊ី នៃក្រសួងទេសចរណ៍ និងវប្បធម៌ម៉ាឡេស៊ី លោកស្រី សៅ រដ្ឋា បានឱ្យដឹងថា ព្រឹត្តិការណ៍ CTM បានផ្តល់ឱកាសឱ្យ ស្ថាប័នលោកស្រី ជួបអ្នកទិញដែលមកពីបណ្តាប្រទេសផ្សេងៗ។ លោកស្រីបន្ថែមថា ក្នុងរយៈពេល៣ថ្ងៃនេះ ក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍ម៉ាឡេស៊ី នឹងមានការណាត់ជួប ជាមួយប្រតិបត្តិករទេសចរណ៍ជាច្រើន រួមនិងការផ្តល់ព័ត៌មាននូវកញ្ចប់ទេសចរណ៍ថ្មីនៅក្នុង ប្រទេសម៉ាឡេស៊ី។
ប្រតិបត្តិករទេសចរណ៍នៃទីភ្នាក់ងារទេសចរណ៍ ភី ធី អ៊ឹម លោក ខៀវ បញ្ញារិទ្ធិ បានឱ្យដឹងដែរថា ព្រឹត្តិការណ៍ CTM ជាឱកាសមួយដ៏ល្អ សម្រាប់ការណាត់ជួប និងផ្សព្វផ្សាយពីសេវាកម្មផ្សេងៗ ដល់អតិថិជន។ ក្រៅពីនេះ ព្រឹត្តិការណ៍នេះ ក៏ជាឱកាសផ្សព្វផ្សាយពីសក្កានុពលទេសចរណ៍កម្ពុជា ទៅក្រៅប្រទេសផងដែរ។ ភី ធី អ៊ឹម មានអាយុប្រមាណ២៧ឆ្នាំមកហើយ ហើយទីភ្នាក់ងារនេះ ផ្តោតសំខាន់លើការលក់សំបុត្រយន្តហោះ និងមានរៀបចំកញ្ចប់ទេសចរណ៍ ដោយផ្តោតសំខាន់ទៅក្រៅប្រទេស។
លោក សុខ រ៉ាយ៉ាន នាយកផ្នែកលក់ និងទីផ្សារ នៃសណ្ឋាគារ តារា អង្គរ ក៏មានសុទិដ្ឋិនិយម ចំពោះព្រឹត្តិការណ៍ CTM នេះដែរ។ លោក រ៉ាយ៉ាន ថានេះជាព្រឹត្តិការណ៍មួយអស្ចារ្យសម្រាប់ ក្រុមហ៊ុនទេសចរណ៍ ក៏ដូចជាសណ្ឋាគារ ដើម្បីផ្សព្វផ្សាយពីផលិតផល និងសេវាកម្មរបស់ខ្លួន ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ CTM ជាសកម្មភាពជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍អាស៊ាន សម្រាប់ឆ្នាំទស្សនា ២០១៨ ហើយព្រឹត្តិការណ៍នេះ ក៏ជួយបង្កើនការផ្សព្វផ្សាយគោលដៅទេសចរណ៍ខេត្តសៀមរាប ពិសេសប្រាសាទអង្គរវត្ត ដែលឆ្នាំ២០១៧នេះ បានទទួលរង្វាន់ពីក្រុមប្រឹក្សានៃការធ្វើដំណើរ TripAdvisor៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
12 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម