ពីនេះ ពីនោះ
អ្វី​ជា​«​រុក្ខជាតិ​កាបូន​៣» និង​«​រុក្ខជាតិ​កាបូន​៤»?
18, Nov 2017 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ «​រុក្ខជាតិ​កាបូន​៣» និង «​រុក្ខជាតិ​កាបូន​៤»  ជា​ពាក្យ​ទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ​។ ពាក្យ​នេះ ស្ថិតនៅក្នុង​សទ្ទានុក្រម​ប្រែប្រួល​អាកាសធាតុ​។​



«​រុក្ខជាតិ​កាបូន​៣»(C3 plant) ជា​រុក្ខជាតិ​ដែល​បង្កើត​សមាសធាតុ​កាបូន​៣ នៅក្នុង​ពេលធ្វើ​រស្មី​សំយោគ​រួមមាន​រុក្ខជាតិ និង​ដំណាំ​កសិកម្ម​សំខាន់ៗ ដូចជា​ស្រូវ ស្រូវ​សាឡី សណ្ដែកសៀង ដំឡូងបារាំង និង​បន្លែ​។

​ចំណែកឯ​ពាក្យ «​រុក្ខជាតិ​កាបូន​៤» (C4 plant) ជា​រុក្ខជាតិ​ដែល​បង្កើត​សមាសធាតុ​កាបូន​៤ នៅក្នុង​ពេលធ្វើ​រស្មី​សំយោគ ដែល​ភាគច្រើន ជា​រុក្ខជាតិ​មាន​ដើមកំណើត​នៅ​តំបន់​ត្រូ​ពិ​ក រួមមាន​ស្មៅ និង​ដំណាំ​កសិកម្ម​សំខាន់ៗ​ដូចជា ពោត អំពៅ ស្រូវ​មី​យ៉េ ស្ពៅ ជាដើម​។​

​ដកស្រង់​ពី​សទ្ទានុក្រម​ការប្រែប្រួល​អាកាសធាតុ (Lexicon of Climate Change) ដែល​បោះពុម្ព​ដោយ​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​ក្រសួងបរិស្ថាន (​ឆ្នាំ​២០១៧)៕


Tag:
 ពីនេះ​ពី​នោះ​
  អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com