ពីនេះ ពីនោះ
ពាក្យ​ខ្មែរ​មួយចំនួន ដែល​សាធារណជន​ប្រើ​ខុស​
18, Nov 2017 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ដោយសារតែ​ពាក្យពេចន៍​ខ្មែរ​មួយចំនួន​ខ្លះ​សរសេរ​ជា​ជើង​រាយ និង​ជើង​តម្រួត ដូច្នេះហើយ​ធ្វើ​ឲ្យ​មានការ​ភ័ន្តច្រឡំ​។



ដូចជា​ពាក្យ​មួយចំនួន ច្រើនតែ​ប្រើ​ខុស ដូចជា​៖

​ពត៌មាន (​ខុស​)     ​    ​ព័ត៌មាន (​ត្រូវ​)
​សំគាល់ (​ខុស​)     ​    ​សម្គាល់ (​ត្រូវ​)
​ដឹងលឺ (​ខុស​)     ​    ​ដឹងឮ (​ត្រូវ​)
​ស្រលាញ់ (​ខុស​)     ​ស្រឡាញ់ (​ត្រូវ​)
​ច​រិ​ក (​ខុស​)     ​    ​ចរិត (​ត្រូវ​)
​ជិត​ឌិ​ត (​ខុស​)     ​    ​ជិតដិត (​ត្រូវ​)
​បញ្ច្រាស់ (​ខុស​)     ​    ​បញ្ច្រាស (​ត្រូវ​)
​ប្រុស​សង្ហារ (​ខុស​)​    ​ប្រុស​សង្ហា (​ត្រូវ​)
​បានអោយដឹង (​ខុស​)     ​បានឱ្យដឹង (​ត្រូវ​)
៩០% (​ខុស​)     ​    ​៩០​ភាគរយ (​ត្រូវ​)
​ឲ្យ (​ខុស​)     ​    ​ឱ្យ (​ត្រូវ​)
​ខ្មាស់ (​ខុស​)     ​    ​ខ្មាស (​ត្រូវ​)៕


Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com