ជាតិ
សិល្បះ
បវរកញ្ញាប្រេស៊ីល Barbara Vitorelli គ្រងមកុដរាជិនីសម្រស់ Miss Global 2017
× បវរកញ្ញាតំណាងឲ្យប្រទេសប្រេស៊ីល Barbara Vitorelli គ្រងតំណែងមកុដរាជិនីកំពូលសម្រស់ «Miss Global 2017» ក្នុងការប្រកួតប្រជែងចុងក្រោយនៅសាលមហោស្រពកោះពេជ្រ នាល្ងាចថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ។ បវរកញ្ញារូបនេះ គ្រងមកុដបន្តពីបវរកញ្ញាអេក្វាឌ័រ Angela Bonilla ដែលបានឈ្នះកាលពីឆ្នាំ២០១៦ នៅក្រុងម៉ានីល ប្រទេសហ្វីលីពីន។ បវកញ្ញាកម្ពុជា យស ប៉ូលីណា បានជាប់ក្នុងចំណោម Top20 ហើយបន្តជាប់ Wildcard ជាមួយ Top 10។
នេះជាការជម្រុះជាបន្តបន្ទាប់នៃការប្រឡងបវរកញ្ញា «រាជិនីកំពូលសម្រស់ Miss Global 2017» ដែលមានតំណាងមកពី៦០ប្រទេស៖
៦០នាក់ដំបូង៖
បវរកញ្ញាអាល់ហ្សេរី អាហ្សង់ទីន អូស្ត្រាលី អាសែបៃហ្សង់ បាហាម៉ា បេឡារុស បូស្នី បុតស្វាណា ប្រេស៊ីល ប៊ុលហ្គារី កម្ពុជា កាណាដា ស៊ីលី ចិន កូឡុំប៊ី ក្រូអាស៊ី សាធារណរដ្ឋឆេក សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដាណឺម៉ាក អេក្វាឌ័រ អង់គ្លេស ហ្វីជី អាល្លឺម៉ង់ ក្រិក ហុងឌូរ៉ាស ឥណ្ឌា ឥណ្ឌូណេស៊ី អ៊ីតាលី ហ្សាម៉ៃអ៊ីក ជប៉ុន កេនយ៉ា ឡាវ លីបង់ លីប៊ី ម៉ាទីនិច ម៉ិកស៊ិក ម៉ាឡាវី ម៉ុលដូវ៉ា ម៉ូណាកូ មីយ៉ាន់ម៉ា នូវែលសេឡង់ នីហ្សេរីយ៉ា ន័រវេស ហ្វីលីពីន ប៉ូឡូញ ព័រទុយហ្គាល់ រុស្ស៊ី រវ្វាន់ដា អាហ្វ្រិកខាងត្បូង អេស្ប៉ាញ ស្រីលង្កា ស៊ូរីណាម ស៊ុយអែត ថៃ ទីបេ អ៊ុយក្រែន អាមេរិក ម៉ាឡេស៊ី សូម៉ាលីលែន និងវៀតណាម។
២០នាក់ចុងក្រោយ៖
Top 20 មាន បវរកញ្ញាសូម៉ាលីលែន ចិន ទីបេ ន័រវេស វៀតណាម ប្រេស៊ីល អាហ្វ្រិកខាងត្បូង កូឡុំប៊ី ព័រទុយហ្គាល់ អូស្ត្រាលី ស៊ូរីណាម អាល្លឺម៉ង់ ថៃ បាហាម៉ា ហ្វីលីពីន សាធារណរដ្ឋឆេក លីបង់ ម៉ិក អាមេរិក និងកម្ពុជា។
១០នាក់ចុងក្រោយ និង Wildcard ១នាក់
ជាប់ Top 10 មាន បវរកញ្ញាអូស្ត្រាលី (Sophia Harris) សូម៉ាលីលែន (Ayan Said) ចិន (Lily Wu) អាមេរិក (Samantha Joy Hart) អាល្លឺម៉ង់ (Selina Kriechbaum) លីបង់ (Bianga Eid) ន័រវេស (Lauren Hubbard) ម៉ិកស៊ិក (Karla Peniche) បាហាម៉ា (Tenielle Adderley) ប្រេស៊ីល (Barbara Vitorelli) ខណៈបវរកញ្ញាកម្ពុជា (យស ប៉ូលីណា) ទទួលបាន Wildcard តាមរយៈការទទួលបានសំឡេងសារគាំទ្រច្រើនជាងគេ។
៥នាក់ចុងក្រោយ៖
Top 5 មាន បវរកញ្ញាមកពីសូម៉ាលីលែន (Ayan Said) ចិន (Lily Wu) អាល្លឺម៉ង់ (Selina Kriechbaum) បាហាម៉ា (Tenielle Adderley) ប្រេស៊ីល (Barbara Vitorelli)។
ចំណាត់ថ្នាក់៖
លេខ១ ប្រេស៊ីល (Barbara Vitorelli) លេខ២ បាហាម៉ា (Tenielle Adderley) លេខ៣ អាល្លឺម៉ង់ (Selina Kriechbaum) លេខ៤ សូម៉ាលីលែន (Ayan Said) លេខ៥ ចិន (Lily Wu)។
រង្វាន់ពិសេស (SPECIAL AWARDS):
Miss Ganzberg Beauties: កម្ពុជា, ឥណ្ឌូណេស៊ី, ហ្វីលីពីន
Miss Goodwill: ប៊ុលហ្គារី
Miss Popularity: ឥណ្ឌូណេស៊ី
Miss Fashion: ថៃ
Miss Talent: ស្រីលង្កា
Miss Fitness: លីបង់
Miss Photogenic: វៀតណាម
Miss Congeniality: កុងហ្គោ៕
© រក្សាសិទ្ធិដោយ thmeythmey.com