ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ដើរ​ច្រើន នឹងធ្វើ​ឲ្យ​អ្នកទទួលបាន​ផល​ដោយ​នឹកស្មាន​មិន​ដល់
18, Nov 2017 , 7:00 pm        
រូបភាព
ដោយ: ថ្មីៗ
​ការដើរ​ច្រើន នឹងធ្វើ​ឲ្យ​សុខភាព​អ្នក​ល្អ​ខ្លាំង ដោយ​មិនចាំបាច់​តែងតែ​ទៅ​ជួបនឹង​គ្រូពេទ្យ​ទេ​។ តើ​មាន​អ្វី​ខ្លះទៅ​?



1.    ការដើរ​ច្រើន នឹង​អាចជួយ​បង្កើន​ការចងចាំ​របស់​អ្នក​។ ដូចនេះ អ្នក​អាច​ដើរ​ហាត់ប្រាណ​នៅពេល​ព្រឹក​បាន នោះ​ការចងចាំ​របស់​អ្នកនឹង​ល្អជា​មិនខានឡើយ​។​

2.    វា​នឹង​ជួយ​បេះដូង​អ្នក​ឲ្យ​ដើរ​ត្រូវ​ចង្វាក់​។ ដូចនេះ វា​នឹងមិន​ងាយ​កើតមាន​បញ្ហា​ឡើយ​។​

3.    វា​នឹង​ជួយ​ទប់​មិន​ឲ្យ​សរសៃឈាម​ងាយ​ដាច់ ឬ​ខូចខាត​ឡើយ​។​

4.    ជាពិសេស វា​នឹងធ្វើ​ឲ្យ​ឈាម​អ្នកដើរ​ស្រួល នៅពេលដែល​ដើរ​ហាត់ប្រាណ​ច្រើន​។​

5.    វា​នឹង​ជួយ​កាត់បន្ថយ​អ្នក​ពី​ជំងឺ​ទាំងឡាយ​ដែល​អាច​កើត​លើ​ខ្លួន​អ្នក​។ ដូចនេះ អ្នកនឹង​មិនចាំបាច់​តែងតែ​ទៅ​ជួប​ពេទ្យ​នោះទេ​។​

6.    វា​នឹង​ជួយ​កាត់បន្ថយ​ជាតិ​ស្ករ ខ្លាញ់ និង​សម្ពាធ​ឈាម​របស់​អ្នក​។ ដូចនេះ អ្នកនឹង​មិន​ងាយ​ប្រឈមមុខ​នឹង​ជំងឺ​ទាំង​នោះឡើយ​។​

7.    ការដើរ​នេះ ក៏​អាចជួយ​រក្សា​រាង​អ្នក​ឲ្យ​ស្អាត​ផងដែរ​។

8.    ក្រលៀន​អ្នកនឹង​ប្រែ​ជាមាន​សុខភាព​ល្អ នៅពេលដែល​អ្នកដើរ​ហាត់​ប្រាណ​ច្រើន​។

9.    វា​ក៏​អាចជួយ​ធ្វើ​ឲ្យ​ភ្នែក​របស់​អ្នកមើល​កាន់តែច្បាស់​ផងដែរ​។​

10.    ចំណុច​ចុងក្រោយ វា​នឹងធ្វើ​ឲ្យ​អ្នកមាន​អ​យុ​វែង និង​ឆ្លាត​ទៀតផង​៕

​ផ្ដល់​សិទ្ធ​ដោយ​៖www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com