ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អន្តរជាតិ
កូរ៉េខាងត្បូងចាយលុយជាង១,២៤ពាន់លានដុល្លារដើម្បីធ្វើម្ចាស់អូឡាំពិកឆ្នាំ២០១៨
18, Nov 2017 ,
12:04 pm
រូបភាព
កីឡដ្ឋានសម្រាប់កម្មវិធីបើកនិងបិទព្រឹត្តិការណ៏អូឡាំពិក២០១៨ កំពុងស្ថិតក្នុងដំណាក់កាលសាងសង់
×
ដោយ:
តន ចាន់រិទ្ធារ៉ា
កូរ៉េខាងត្បូងកំពុងញាប់ដៃញាប់ជើងក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធឲ្យបានរួចរាល់ដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអូឡាំពិករដូវត្រជាក់ឆ្នាំ២០១៨ និងព្រឹត្តិការណ៍ប៉ារ៉ាឡាំពិករដូវត្រជាក់ឆ្នាំ២០១៨ ។ បើតាមមន្ត្រីមកពីគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ រដ្ឋាភិបាលកូរ៉េខាងត្បូងចំណាយទឹកប្រាក់ប្រមាណ១៣,៦ទ្រីលានវ៉ុន (១,២៤ពាន់លានដុល្លារ) ដើម្បីរៀបចំព្រឹត្តិការណ៍ពិភពលោកដ៏ធំនេះនៅឯទីក្រុងព្យុងឆាង (PyeongChang) ។
មន្ត្រីនៃគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍អូឡាំពិករដូវត្រជាក់ឆ្នាំ២០១៨ បាននិយាយថា ទឹកប្រាក់ចំនួន២,៣ទ្រីលានវ៉ុន ត្រូវចំណាយសម្រាប់ដំណើការផ្សេងរបស់គណៈកម្មាធិការ ឯទឹកប្រាក់ចំនួន១១,៣ទ្រីលានវ៉ុនទៀត ត្រូវចំណាយលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដែលចាំបាច់សម្រាប់ព្រឹត្តិការណ៍នេះដូចជា ផ្លូវថ្នល់ កីឡដ្ឋានសម្រាប់ប្រកួត កន្លែងស្នាក់នៅរបស់អត្តពលិក និងមន្ត្រីដែលចូលរួមព្រឹត្តិការណ៍នៅទីក្រុងព្យុងឆាង។
មន្រ្តីនៃគណៈកម្មាធិការរៀបចំព្រឹត្តិការអូឡាំពិកឆ្នាំ២០១៨
បើតាមមន្ត្រីខាងលើ ព្រឹត្តិការណ៍អូឡាំពិករដូវត្រជាក់ឆ្នាំ២០១៨ នឹងមានរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឯព្រឹត្តិការណ៍ប៉ារ៉ាឡាំពិកវិញនឹងរៀបចំនៅខែមីនា។ អត្តពលិក និងមន្ត្រីចំនួនជាង៦៥០០នាក់មកពីជាង៩០ប្រទេស នឹងបង្ហាញវត្តមានសម្រាប់កីឡាអូឡាំពិក ដោយប្រកួតលើកីឡាចំនួន៧ប្រភេទ ចែកជា១០វិញ្ញាសា។ ឯការប្រកួតត្រូវធ្វើឡើងនៅពីរទីតាំង គឺ PyeongChang Mountain Cluster និង Gangneung Costal Cluster ។
ដោយសារមានទីតាំងពីរបែបនេះ រដ្ឋាភិបាលក្រុងសេអ៊ូលកំពុងមមាញឹកក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់មានផ្លូវល្បឿនលឿន បណ្ដាញរថភ្លើង និងព្រលានយន្តហោះជាដើម ព្រមទាំងតភ្ជាប់ជាមួយក្រុងសេអ៊ូល និងក្រុងអ៊ីនឆ័នផងដែរ។ មន្ត្រីរៀបចំព្រឹត្តិការណ៍ រំពឹងថា ព្រឹត្តិការណ៍នេះអាចទាក់ទាញភ្ញៀវទេសចរចំនួន៨ម៉ឺននាក់ក្នុងមួយថ្ងៃ ព្រោះក្រៅពីការប្រកួតប្រជែងនោះ អ្នកទេសចរក៏អាចទស្សនាកម្មវិធីសិល្បៈវប្បធម៌ចម្រុះដែរ។
រូប៣,៤
ក្នុងនាមជាម្ចាស់ព្រឹត្តិការណ៍ដែលរៀបចំឡើងរៀងរាល់បួនឆ្នាំម្ដង កូរ៉េខាងត្បូងដាក់គោលដៅយកចំណាត់ថ្នាក់ឲ្យបានក្នុងចំណោមប្រទេសកំពូលទាំង៤ នៃតារាងមេដាយសរុប។ នេះបើតាមការបញ្ជាក់របស់មន្ត្រីខាងលើ។ ជាមួយគ្នានោះ អ្នកសារព័ត៌មានរាប់ពាន់នាក់មកពីជុំវិញពិភពលោកក៏នឹងចូលរួមយកព័ត៌មានក្នុងព្រឹត្តិការណ៍អន្តរជាតិនេះដែរ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
KPF
កូរ៉េខាងត្បូង
Olympic2018
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
31 នាទី
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម