ពីនេះ ពីនោះ
ព័ត៍មានសុខភាព
១នាទី នឹងគេងលក់ភ្លាម បើប្រើរូបមន្តនេះ
× ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីដែលអាចជួយធ្វើឲ្យអ្នកគេងលក់លឿន។ តើមានអ្វីខ្លះទៅ?
1. អ្នកអាចញ៉ាំទឹកដោះគោក្តៅចំនួនមួយកែវមុនពេលគេងបាន ព្រោះវាអាចជួយធ្វើឲ្យអ្នកគេងលក់ស្រួល។
2. អ្នកអាចហាត់ប្រាណមុនពេលញ៉ាំអាហារពេលព្រឹករាល់ថ្ងៃ។ នោះវានឹងធ្វើឲ្យអ្នកមិនពិបាកក្នុងការចូលគេងនៅពេលយប់ឡើយ។
3. នៅពេលដែលអ្នកគេងមិនលក់ អ្នកអាចស្រម៉ៃថា អ្នកកំពុងតែនៅក្នុងកន្លែងដែលស្អាតមួយ នោះអ្នកនឹងគេងលក់យ៉ាងងាយហើយ។
4. នៅពេលដែលអ្នកគេងមិនលក់ អ្នកក៏អាចស្តាប់បទចម្រៀងដែរ ព្រោះវាសុទ្ធតែអាចជួយអ្នកឲ្យងងុយគេង នោះអ្នកនឹងអាចគេងលក់ក្នុងរយៈពេលខ្លីបាន៕
ផ្ដល់សិទ្ធដោយ៖www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com