ពីនេះ ពីនោះ
ពាក្យ​«​ស្វែង​»​មានន័យថា ការ​ខំប្រឹង​ស្វះស្វែង រីឯ​«​ឈ្វេង​»​គឺ​ការ​ឈ្វេងយល់​
19, Nov 2017 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​រវាង​ពាក្យ «​ស្វែង​» និង​«​ឈ្វេង »​នៅក្នុង​ច​វនា​នុ​ក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​យ៉ាងច្បាស់​លាស់​ថា​៖



​ពាក្យ «​ស្វែង​»​ចង់​សំដៅលើ​ការ​ស្វះ​ស្វែងរក ការខិតខំ​ប្រឹងប្រែង​ស្វែ​ករក ការ​សង្វាត​រក និង​ស្វះពន្លះ​រក​។ ឧទាហរណ៍​៖ ខ្ញុំ​តែងតែ​ស្វែងរក​នូវ​អ្វី​ថ្មី ដែល​ធ្វើ​ឲ្យ​ជីវិត​មានន័យ​។

​ពាក្យ «​ឈ្វេង​»​ការយល់ឃើញ និង​គិត​យល់​ពី​ភាព​វៃឆ្លាត និង​មាន​ប្រាជ្ញា​ដ៏​ភ្លឺ​ថ្លា​។ ឧទាហរណ៍​៖ ត្រូវ​ឈ្វេងយល់​អំពី​ទស្សនៈ របស់​បុគ្គល​អ្នកទស្សនៈវិទូ​ល្បីៗ ទូទាំង​ពិភពលោក​គឺ ទស្សនៈ​ខុង​ជឺ «​ការ​មានជីវិត​រស់នៅ​បានយូ​រ​អង្វែង មិនមែនជា​រឿង​សំខាន់ ឯ​រឿង​ដែល​សំខាន់ គឺ​ការ​មានជីវិត​រស់នៅ​ដូចម្តេច​»៕


Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com