អន្តរជាតិ
មនុស្ស​២​នាក់​ស្លាប់​ក្នុង​អំពើហិង្សា​ក្រោយ​ការបោះឆ្នោត​នៅ Somaliland
18, Nov 2017 , 2:08 pm        
រូបភាព
ដោយ: VOA
​យ៉ាងតិច​មាន​មនុស្ស​២​នាក់​បាន​ស្លាប់​ក្នុង​អំពើហិង្សា​ក្រោយ​ការបោះឆ្នោត​កាលពី​ថ្ងៃ​ព្រហស្បតិ៍ នៅក្នុង​តំបន់ Somaliland ដែលជា​សាធារណរដ្ឋ​បំបែក​រដ្ឋ​នេះ ក្រោយពី​គណបក្សប្រឆាំង​មួយ​នៃ​គណបក្សប្រឆាំង​ពីរ​បានប្រកាសថា មាន​ភាពមិនប្រក្រតី​ច្រើន​។​



​បាតុករ​មាន​កំហឹង​ច្រើន​រយ​នាក់​ដែល​គាំទ្រ​គណបក្ស Wadani Party បានធ្វើ​បាតុកម្ម​តាមផ្លូវ​សំខាន់ៗ​នៅក្នុង​ទីក្រុង​សំខាន់ៗ ដោយមាន​ដាក់​រនាំង​បិទផ្លូវ ដុត​កង់ឡាន និង​គប់​ឡាន​និង​ដុំថ្ម និង​បំផ្លាញ​កន្លែង​រកស៊ី​នានា ដើម្បី​ប្រឆាំងនឹង​ការលួចបន្លំ​ក្នុងការ​បោះឆ្នោត​ដែលមាន​ការចោទប្រកាន់​នេះ​។

​មនុស្សម្នា​ក់បាន​ត្រូវ​បាញ់សម្លាប់​ក្នុងការ​បះបោរ​ដោយ​ហិង្សា​នៅ​ទីក្រុង Hargeisa ហើយ​ម្នាក់ទៀត​បាន​ស្លាប់​នៅ​ក្រុង Burao ។ នៅ​ក្រុង Erigavo ដែលជា​ទីក្រុង​ធំ​បំផុត​នៅ​តំបន់ Sanaag ភាគ​ឦសាន បាតុករ​ក៏បាន​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​ផងដែរ​។​

​ប៉ូលិស​សាធារណរដ្ឋ Somaliland គឺ​លោក​ឧ​ត្ត​ម​សេនីយ៍ Abdilahi Fadal Iman បាន​ព្រមាន​ថា អ្នកនយោបាយ​មិនត្រូវ​អុចអាល​អំពើហិង្សា​នោះទេ​។​

​លោក Iman និយាយ​តាម​សម្តី​ដើម​ថា​៖ «​យើង​អំពាវនាវ​ឲ្យ​គ្រប់ៗ​គ្នា​រក្សា​ភាពស្ងប់ស្ងាត់ និង​ការពារ​សន្តិភាព ហើយ​ខ្ញុំ​សូម​ព្រមាន​អ្នក​ដែល​បង្កចលាចល និង​ការយល់ច្រឡំ​ក្នុងចំណោម​សាធារណជន ហើយ​ត្រូវ​ចៀសវាង​អ្វីដែល​អាច​ប៉ះពាល់​ស្ថិរភាព​របស់​សាធារណរដ្ឋ Somaliland៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​


© រក្សាសិទ្ធិដោយ thmeythmey.com