កីឡាជាតិ
ជាតិ
បឹងកេត​ឡើងឈរ​កំពូល​តារាង ឯ​ភ្នំពេញ​ក្រោ​ន​សងសឹក​វេ​ស្ទើ​ន​បានសម្រេច​
19, Nov 2017 , 8:57 am        
រូបភាព
 រូបភាពទាំងអស់​​ពីហ្វេសប៊ុកក្លិបណាហ្គាវើល
រូបភាពទាំងអស់​​ពីហ្វេសប៊ុកក្លិបណាហ្គាវើល
ដោយ:
​ក្រុម​បឹងកេត​បាន​ឡើងឈរ​កំពូល​តារាង​បណ្តោះអាសន្ន ប្រចាំ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក ក្រោយ​យកឈ្នះ​អគ្គិសនី​កម្ពុជា ៤-១​។ ណាហ្គា​វើ​ល ក្រោយ​យកឈ្នះ​អាស៊ី​អឺរ៉ុប ៤-១ បាន​ឡើងទៅ​ឈរ​លេខ​រៀង​ទី​២​បណ្តោះអាសន្ន ប្រចាំ​សប្តាហ៍​ទី​២០​។ ចំណែក​ក្រុម​ភ្នំពេញ​ក្រោ​ន សងសឹក​វេ​ស្ទើ​ន​ភ្នំពេញ​បានសម្រេច ក្រោយ​យកឈ្នះ ៣-០ នៅលើ​ទឹកដី​វេ​ស្ទើ​ន​។​



​ក្រុម​ឈរ​លេខ​រៀង​ទី​២ បឹងកេត បាន​ឡើងឈរ​កំពូល​តារាង​បណ្តោះ ក្នុង​សប្តាហ៍​ទី​២០ នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក ក្រោយ​យកឈ្នះ​ក្រុម​អគ្គិសនី​កម្ពុជា ក្នុង​លទ្ធផល ៤-១​។ នា​ការប្រកួត​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​ប្រធាន​ក្រុម ឃួន ឡា​បូ​រ៉ាវី បា​នរក​គ្រាប់​បាល់​នាំមុខ ១-០ ឲ្យ​បឹងកេត​នៅ​នាទី​៣១​មុន​កីឡាករ Maycon រក​គ្រាប់​បាល់​ទី​២​នៅ​នាទី​៣៩​មុន​បញ្ចប់​វគ្គ​ទី​១​។​

​បន្ទាប់មក​កីឡាករ Gbenga បានសម្រេច​គ្រាប់​ទី​៣ ឲ្យ​បឹងកេត​នាំមុខ ៣-០ នៅ​នាទី​៥៩ មុន​សមាជិក​ក្រុម​អគ្គិសនី​កម្ពុជា សម្រេច​គ្រាប់​បាល់​តាម​ពីក្រោយ ៣-១ សម្រាប់​អគ្គិសនី​កម្ពុជា មុន​កីឡាករ ឃួន ឡា​បូ​រ៉ាវី សម្រេច​គ្រាប់​ជ័យជម្នះ ៤-១ សម្រាប់​បឹងកេត នៅ​នាទី​៨៩​។ ជ័យជម្នះ​នេះ ជួយ​ឲ្យ​បឹងកេត​ឈរ​កំពូល​តារាង​បណ្តោះអាសន្ន ដោយមាន​៤២​ពិន្ទុ តែ​តំណែង​កំពូល​តារាង​នេះ អាច​របូត​ទៅវិញ​ប្រសិនបើ​ស្វាយរៀង យកឈ្នះ​ស៊ីម៉ាក់ នៅ​ល្ងាច​ថ្ងៃអាទិត្យ​នេះ​។



​សម្រាប់​ការប្រកួត​នៅ​កីឡដ្ឋាន​វេ​ស្ទើ​ន​ភ្នំពេញ ក្រុម​ភ្នំពេញ​ក្រោ​ន បាន​យកឈ្នះ​ម្ចាស់ផ្ទះ​វេ​ស្ទើ​ន ក្នុង​លទ្ធផល ៣-០ ដើម្បី​ជាការ​សងសឹក ដែល​ពួកគេ​បាន​ចាញ់ ៣-១ ក្នុង​ជើង​ទី​១ នៅលើ​ទឹកដី​របស់ខ្លួន​។ តែ​យ៉ាងណា​ជ័យជម្នះ​នេះ មិន​អាចជួយ​ក្រុម​ដែលមាន​កីឡាករ​វ័យក្មេង​ច្រើន​មួយ​នេះ ឡើងទៅ​ឈរ​តំបន់ Top 4 នោះទេ ដោយ​បន្ត​ឈរ​លេខ​រៀង​ទី​៥ ជាមួយ​៣៦​ពិន្ទុ​។  

​ក្រុម​ឈរ​លេខ​៣ ក្នុង​សប្តាហ៍​ទី​១៩ ណាហ្គា​វើ​ល បាន​ឡើងឈរ​លេខ​ទី​២ បណ្តោះអាសន្ន ក្នុង​សប្តាហ៍​ទី​២០ ជាមួយ​៤២​ពិន្ទុ ក្រោយ​យកឈ្នះ​ក្រុម​អាស៊ី​អឺរ៉ុប ៤-១ នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​៕


Tag:
 Cambodian League 2017
  បឹងកេត​
  ណាហ្គា​វើ​ល
© រក្សាសិទ្ធិដោយ thmeythmey.com