ពីនេះ ពីនោះ
រូបត្លុក
ចេះ​គ្រប់គ្រង​ចំណាយ​ល្អ ប្រសើរ​ជាង​ចេះ​រកចំណូលបាន​ច្រើន​…!
19, Nov 2017 , 12:35 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ជាទូទៅ គេ​ច្រើន​ឲ្យ​តម្លៃ​អ្នក​ពូកែ​រក​ចំណូល ព្រោះថា មាន​ចំណូល​ទើប​អាច​ចំណាយបាន​។ តែ​អ្វីដែល​កាន់តែ​ល្អ​ប្រពៃ​ទៀត​នោះ គឺ​ការចេះ​គ្រប់គ្រង​ចំណាយ​ឲ្យ​ហ្មត់ចត់ និង​ឲ្យ​ត្រឹមត្រូវ​។ រកចំណូលបាន​តិច​មែន តែបើ​ចេះ​គ្រប់គ្រង​ចំណាយ​ឲ្យ​បានល្អ បុគ្គល​នោះ​អាច​សន្សំ​ប្រា​ក់បាន​។ បើ​ចេះ​រកចំណូលបាន​ច្រើន តែ​មិនចេះ​គ្រប់គ្រង​ចំណាយ​ទេ ពេលនោះ បុគ្គល​នោះ ក៏​គ្មាន​សល់​អ្វី​ដែរ​។ ដូច្នេះ ការរក​ប្រាក់ចំណូល​បាន​ច្រើន​ជា​រឿង​សំខាន់​ហើយ​។ តែ​អ្វីដែល​រឹតតែ​សំខាន់​ជាងនេះទៅទៀត​នោះ គឺ​ការចេះ​គ្រប់គ្រង​ចំណាយ​។



​ចំណុច​មួយទៀត​ដែល​អាច​ត្រូវបាន​គេ​ប្រើប្រាស់​ជា​បទពិសោធន៍ និង​ជា​មេរៀន​ដែរនោះ គឺ​៖ ចូរ​កុំ​ចំណាយ​តាម​អ្នកមាន​ធនធាន​! សុភាសិត​ខ្មែរ​និយាយថា កុំ​ឃើញ​ដំរី​ជុះ ចង់​ជុះ​តាម​ដំរី​៕


© រក្សាសិទ្ធិដោយ thmeythmey.com