ជាតិ
សេដ្ឋកិច្ច
ផ្លែ​ស្រកានាគ​ខេត្តរតនគិរី ដែល​ដាំ​ដោយ​ក្រុមហ៊ុន​វៀតណាម នឹង​នាំទៅ​ចិន​សប្ដាហ៍​ក្រោយ​
19, Nov 2017 , 10:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រុមហ៊ុន​វៀតណាម Hoang Anh Gia Lai (HAGL) នឹង​នាំចេញ​ជា​លើកដំបូង ផ្លែ​ស្រកានាគ ដែល​ដាំ​នៅ​ខេត្តរតនគិរី ទៅ​ទីផ្សារ​ចិន​នៅ​សប្ដាហ៍​ក្រោយ​។ កន្លងមក ក្រុមហ៊ុន​មួយ​នេះ ក៏បាន​នាំចេញ​ផ្លែ​ចេក ទៅ​ប្រទេស​ចិន​ផងដែរ​។​



​លោក Thach Quanh Tha នាយក​រដ្ឋបាល​ក្រុមហ៊ុន Hoan Anh Group បាន​ឲ្យ​ដឹងថា ស្រកានាគ ជា​ផ្លែ​ក​ឈើ​ទី​២​ហើយ បន្ទាប់ពី​ផ្លែ​ចេក ដែល​ក្រុមហ៊ុន​នឹង​នាំ​ផ្លែ​នេះ​ចំនួន ១០០​តោន​ទៅ​ប្រទេស​ចិន នៅ​សប្ដាហ៍​ក្រោយ​។  លោក Thach Quanh Tha ត្រូវបាន​ដកស្រង់​សំដី​ដោយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​១៧​ខែវិច្ឆិកា​ថា ផ្លែ​ស្រកានាគ​ទាំងនោះ​នឹងត្រូវ​នាំទៅ​ចិន​តាម​ប្រទេស​វៀតណាម​។​

​បើតាម​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តរតនគិរី​លោក សយ សូ​ណា ក្រុមហ៊ុន​នេះ មាន​ផ្ទៃដី​ដាំ​ដុះ​ស្រកានាគ​ទំហំ ៣៨០​ហិកតា ហើយ​ការនាំចេញ​លើកដំបូង​នេះ បាន​ឆ្លងកាត់​ការបញ្ជាក់​ពី​អនាម័យ និង​ភូតគាម​អនាម័យ (SPS) រួចរាល់​ហើយ ដោយ​មន្ត្រី​ក្រសួងកសិកម្ម​។​

​កម្ពុជា​ព្យាយាម​ជំរុញ​កា​នាំចេញ​ផលិតផល​កសិកម្ម ឲ្យ​បាន​ច្រើន​មុខ​ទៅ​ទីផ្សារ​ក្រៅប្រទេស តែ​ព្រម​ជាមួយគ្នានេះ​បញ្ហា​ដ៏​សំខាន់ គឺ​ប្រព័ន្ធ​អនាម័យ និង​ភូតគាម​អនាម័យ កំពុង​ជាការ​ប្រឈម​របស់​វិស័យ​ឯកជន​៕


Tag:
 ផ្លែ​ស្រកានាគ​
© រក្សាសិទ្ធិដោយ thmeythmey.com