អត្ថបទពាណិជ្ជកម្ម
ផលិតផល Hegen បំបែក​កំណត់ត្រា​លក់ និង​ទិញ​លើ​វ៉េបសាយ Tmall ក្នុង​រយៈពេល​ត្រឹមតែ​មួយថ្ងៃ​
20, Nov 2017 , 9:45 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖​ក្នុងការ​ចូលរួម​កម្ម​ពិធី 11.11 Global Shopping Festival របស់​ក្រុមហ៊ុន Alibaba ផលិតផល Hegen បាន​បំបែក​កំណត់ត្រា​លក់ និង​ទិញ​លើ​វ៉េបសាយ Tmall ក្នុង​រយៈពេល​ត្រឹមតែ​មួយថ្ងៃ​ ព្រឹត្តិការណ៍​ពាណិជ្ជកម្ម​អន​ឡាញ​នេះ​រៀបចំឡើង​កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា ។​

​ការផ្សព្វផ្សាយ​ផលិតផល​ដែល​ផ្សាយ​ផ្ទាល់​លើ Tmall រយៈពេល​១២​ម៉ោង បាន​ទាក់ទាញ​អ្នកទស្សនា​ច្រើនជាង​១២​លាន​នាក់ ទៅលើ​ផ្នែក​សំខាន់​ចំនួន​បួន​នៃ​ផលិតផល Hegen ។ ការផ្សាយ​ផ្ទាល់​កម្មវិធី «Feng Kuang Boss» ដែលមាន​វត្តមាន​លោកស្រី Yvon Bock ជា​ស្ថាបនិក Hegen បានបង្ហាញ​ពី​ការប្រែប្រួល និង​ការច្នៃប្រឌិត​នៃ​ការ​ស្តុក​ទុក និង​ការការពារ​គុណភាព​ទឹកដោះ​ធម្មជាតិ​របស់​កំប៉ុង Hegen ទៅកាន់​ទស្សនិកជន​ជុំវិញ​ពិភពលោក​។  



​ការផ្សាយ​ផ្ទាល់​ជំរុញ​ការលក់​នេះ ធ្វើ​ឲ្យ​ការលក់ Hegen កើនឡើង​ដោយ​តម្លៃ​នៃ​ការទិញ​ជា​មធ្យម​កើន​ចំនួន​២៥​ភាគរយ ហើយ​អតិថិជន​ទិញ​ជា​កញ្ចប់​ច្រើនជាង​ការទិញ​ផលិតផល​មួយ​មុខ​។ ប្រាក់ចំណេញ​បាន​ពី​ការលក់​មួយថ្ងៃ​នេះ មាន​ចំនួន​ច្រើនជាង​ការលក់​ក្នុង​រយៈពេល​៦​ខែ​មុន​ទៅទៀត ហើយ​លើសពី​គោលដៅ​លក់​របស់​ក្រុមហ៊ុន​ច្រើនជាង​២៥០​ភាគរយ​។​

​លទ្ធផល​វិជ្ជមាន​នៃ​ព្រឹត្តិការណ៍​នេះ បាន​បង្កើតជា​យុទ្ធសាស្ត្រ​ម៉ាក​សម្រាប់ ក្រុមហ៊ុន​ពី​ការ​ជ្រើស រើស វិធីសាស្ត្រ​មិន​បញ្ចុះតម្លៃ ដែល​ផ្ដោតលើ​ការផ្ដល់​តម្លៃ និង​ការដំឡើង​កម្រិត​អតិថិជន​ទៅជា​ការទិញ​តម្លៃ​ខ្ពស់​។​



«​លទ្ធផល​នេះ​បង្ហាញថា ផលិតផល Hegen កំពុងមាន​ប្រជាប្រិយភាព​នៅ​ទីផ្សារ​ចិន​។ លទ្ធផល​ក្នុង​ព្រឹត្តិការណ៍ 11.11 គឺ​ខ្ពស់ជាង​ការរំពឹងទុក​របស់​យើង ហើយ Hegen ស្ថិតក្នុង​ចំណាត់​កំពូល​ទាំង​៥ នៃ​កំប៉ុង​រក្សា​ទឹកដោះ​ម្ដាយ ដោយ​ផ្អែក​តាម​ប្រាក់ចំណេញ​ក្នុង​វ៉េបសាយ Tmall របស់​ចិន​។ យើង​រីករាយ​ដើម្បី​បន្តការងារ​នេះ ក៏ដូចជា​ការរីកលូតលាស់​ក្នុង​ចំណែក​ទីផ្សារ​ចិន​។

ជោគជ័យ​តាម​អន​ឡាញ​របស់​យើង ប្រាកដ​ជំរុញ​ការប្រឹងប្រែង​របស់​យើង​ក្នុងការ​នាំយក Hegen ទៅកាន់​អតិថិជន​នៅ​ទូទាំង​ចិន​។​» នេះ​ជាការ​បញ្ជាក់​របស់លោក Leon Bock អ្នកចាត់ការ​ក្រុមហ៊ុន Hegen Pte Ltd​។​ប្រជាជន​ខ្មែរ ក៏​អាច​ទិញ​ផលិតផល​ដែលមាន​គុណភាព​​លំដាប់ខ្ពស់​អន្តរជាតិ​នេះ​នៅ​ប្រទេស​កម្ពុជា​យើង​បាន​ផង​ដែរ​ក្នុងតម្លៃ​ដែល​លក់​នៅ​ប្រទេស​ចិន និង​នៅតាម​ប្រទេស​អឺរ៉ុប​។



​ផលិតផល Hegen មាន​លក់ដុំ​និង​លក់រាយ​នៅ BABY OUTLET សាខា​ទួលគោក​ទល់មុខ​សាលាបឋមសិក្សា​ទួលគោក និង  នៅ​សាខា​កម្ពុជា​ក្រោម នៅក្រោយ ទីស្ដីការគណរដ្ឋមន្ត្រី ។​
​សម្រាប់​ព័ត៌មាន​លម្អិត ទាក់ទង​តាម​លេខ​ទូរ​សព្ទ  017 222 978 ៕

(​អត្ថបទ​ពាណិជ្ជកម្ម​)


Tag:
 Baby Outlet
© រក្សាសិទ្ធិដោយ thmeythmey.com