កីឡាជាតិ
ជាតិ
ស្វាយរៀង​បន្ត​គ្រង​កំពូល​តារាង​លើក​ទី​១៧ ឯ​គីរីវង់​បន្ត​មិន​ស្គាល់​ឈ្នះ​
20, Nov 2017 , 11:24 am        
រូបភាព
ដោយ:
​ព្រះខ័ន​រាជ​ស្វាយរៀង​បន្ត​គ្រង​កំពូល​តារាង​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ប្រចាំ​សប្តាហ៍​ទី​២០​ក្រោយ​លត់​ក្រុម​មជ្ឈមណ្ឌល​កំចាត់មីន​ក​ម្ពុ​ជា​(​ស៊ីម៉ាក់​) ៨-១ នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​។ ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​នៅតែ​មិនអាច​សងសឹក​អគ្គស្នងកា​រ​នគរបាលជាតិ​(​ប៉ូលិស​)​ក្រោយ​បន្ត​ចាញ់ ៣-១ នា​ការប្រកួត​ជើង​ទី​២​។ ចំណែក​ក្រសួងការពារជាតិ​បន្ត​ឈរ​លេខ​រៀង​ទី​៤ ក្រោយ​ធ្វើ​ឲ្យ​គីរីវង់​សុខ​សែន​ជ័យ​បន្ត​មិន​ស្គាល់​ជ័យជម្នះ​ជា​លើក​ទី​២០​។



​ការប្រកួត​នា​កីឡដ្ឋាន​ខេត្តស្វាយរៀង​កាលពី​ល្ងាច​ថ្ងៃទី​១៩ វិច្ឆិកា កីឡាករ Chigozie Prinwill បា​នរក​គ្រាប់​បាល់​នាំមុខ ១-០ សម្រាប់​ព្រះខ័ន​រាជ​ស្វាយរៀង​នៅ​នាទី​១៨ មុន​ខ្សែប្រយុទ្ធ សុក សំណាង សម្រេច​គ្រាប់​ទី​២​នៅ​នាទី​ទី​២៥​។ ការប្រកួត​ដំណើរការបាន​៣​នាទី Kim Namgun បាន​បន្ថែម​១​គ្រាប់​ទៀត​សម្រាប់​ស្វាយរៀង បន្ទាប់មក​កីឡាករ សុក សំណាង សម្រេច​គ្រាប់​ទី​២​របស់ខ្លួន​នៅ​នាទី​ទី​៤៤​មុន​ចប់​វគ្គ​ទី​១​។​

​សម្រាប់​ការប្រកួត​វគ្គ​ទី​២​កីឡាករ Bisan George, Kim Namgun និង​កីឡាករ លី សា​រ័ត្ន បាន​បន្ថែម​ម្នាក់​១​គ្រាប់​ជា​បន្តបន្ទាប់​នៅ​នាទី​៦៨, ៨៦ និង​៨៨​សម្រាប់​ព្រះខ័ន​រាជ​ស្វាយរៀង​ដើម្បី​បន្ត​នាំមុខ​ក្នុង​លទ្ធផល ៨-០ មុន​កីឡាករ ណន​សន សុ​ភី​ណា រក​គ្រាប់​បាល់​តាម​ពីក្រោយ ៨-១ ឲ្យ​ស៊ីម៉ាក់​នៅ​នាទី​៩០+3​មុន​បញ្ចប់​វគ្គ​ទី​២​។ ជ័យជម្នះ​នេះ​បាន​ជួយ​ឲ្យ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​បន្ត​គ្រង​កំពូល​ពានរង្វាន់​ក្របខណ្ឌ​លី​ក​កំពូល​កម្ពុជា​ក្នុង​សប្តាហ៍​ទី​២០​ដោយមាន​៤៣​ពិន្ទុ​។ នេះ​ជាការ​គ្រង​កំពូល​តារាង​លើក​ទី​១៧​របស់​ព្រះខ័ន​រាជ​ស្វាយរៀង ខណៈ​សប្តាហ៍​ទី​១​ប៉ូលិស រីឯ​សប្តាហ៍​ទី​២ និង​ទី​៤​ភ្នំពេញ​ក្រោ​ន​។ 

​ក្រុម​គីរីវង់​សុខ​សែន​ជ័យ​បាន​បន្ត​មិន​ស្គាល់​ឈ្នះ​ជា​លើក​ទី​២០​ក្រោយ​ចាញ់​ក្រុម​ក្រសួងការពារជាតិ​ក្នុង​លទ្ធផល ៥-៣ នា​ការប្រកួត​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​។ ក្រោយ​មិនអាច​ស្វែងរក​ជ័យជម្នះ​ក្នុងចំណោម​២០​ប្រកួត​របស់ខ្លួន​ធ្វើ​ឲ្យ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ​ស្ថិតក្នុង​តំបន់​ត្រូវ​កាត់​ចេញពី​ក្របខណ្ឌ​លី​ក​កំពូល​ធ្លាក់​ទៅលេង​ក្នុង​ក្របខណ្ឌ​លី​ក​២​នា​រដូវ​កាល​ក្រោយ​។ បច្ចុប្បន្ន​ក្រុម​នេះ​កំពុង​ឈរ​បាត​តារាង​ដោយមាន​៣​ពិ​ន្ទ​ក្រោយ​ស្មើ​៣ និង​ចាញ់​១៧​។ ជ័យជម្នះ​នេះ​នាំ​ឲ្យ​ទ័ព​ទទួលបាន​៣​ពិន្ទុ​បន្ថែម​ដើម្បី​បន្ត​ឈរ​លេខ​រៀង​ទី​៤​ដោយមាន​៣៩​ពិន្ទុ​ជាមួយ​ជ័យជម្នះ​១២​លើក ស្មើ​៣ និង​ចាញ់​៥​លើក ខណៈ​ក្រុម​នេះ​នៅសល់​ពីរ​ប្រកួត​ទៀត​។​

​ចំណែក​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​នៅតែ​មិនអាច​សងសឹក​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​ដោយ​បន្ត​ចាញ់ ៣-១ នា​ការប្រកួត​ជើង​ទី​២​កាលពី​រសៀល​ថ្ងៃទី​១៩ វិច្ឆិកា នៅ​កីឡដ្ឋាន​ខេត្តសៀមរាប ខណៈ​ជើង​ទី​១​ក្រុម​នេះ​ចាញ់​ក្នុង​លទ្ធផល ៥-២​។ ការបរាជ័យ​នេះ​ធ្វើ​ឲ្យ​ឱកាស​ប្រជែង​តំបន់​យក Top 4 របស់​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​ត្រូវបាន​បាត់បង់​៕  


Tag:
 Cambodian League 2017
  ស្វាយរៀង​
  ទ័ព​
  គីរីវង់​សុខ​សែន​ជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com