ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
ជួបជាមួយកំពូលតារាចម្រៀងកូរ៉េ កញ្ញា CL ទាំងអស់គ្នាក្នុងការ ប្រគំតន្ត្រី Smart Mega Concert ០៩ ធ្នូ ឆ្នាំ ២០១៧
20, Nov 2017 ,
2:08 pm
រូបភាព
×
ដោយ:
ជី ដាណា
បន្ទាប់ពីការប្រគំតន្ត្រីដែលមានការចូលរួមសម្តែងពីសំណាក់កំពូលតារាចម្រៀង K-Pop របស់កូរ៉េ គឺលោក រ៉េន (Rain) នៅរាជធានីភ្នំពេញ កាលពីខែមីនាឆ្នាំ២០១៧ កន្លងទៅនាពេលថ្មីៗនោះ ឥឡូវនេះ ក្រុមហ៊ុន Smart Axiata សូមប្រកាសអំពីការរៀបចំការប្រគំតន្ត្រី Smart Mega Concertសម្រាប់តែអតិថិជនរបស់ខ្លួនជាថ្មីម្តងទៀតដែលនឹងប្រព្រឹត្តិទៅក្នុងពេលដ៏ឆាប់ខាងមុខ គឺនៅខែធ្នូ ឆ្នាំ២០១៧។ការប្រគំតន្ត្រីលើកនេះ នឹងមានការចូលរួមសម្តែងពីតារាចម្រៀងដ៏ល្បី គឺកញ្ញា Lee Chae-rin ដែលគេស្គាល់ដោយខ្លីថា កញ្ញា “CL” ។
កញ្ញា CL ដែលមានអាយុ ២៦ ឆ្នាំ គឺជាអតីតសមាជិករបស់ក្រុមចម្រៀងរបស់ប្រទេសកូរ៉េខាងត្បូងឈ្មោះ 2NE1។ កញ្ញាបានឈ្នះពានរង្វាន់ជាច្រើនលើការនិពន្ធបទចម្រៀង និងការសម្ដែងបទចម្រៀង។ កញ្ញា CL នឹងឡើងសម្តែងនៅលើឆាកដ៏អស្ចារ្យក្នុងរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីការសម្ដែងរបស់តារាចម្រៀងក្នុងស្រុកដូចជា កញ្ញា Nikkie Nikkie កញ្ញាAdda តារាចម្រៀង Bross La លោកថេណា ក្រុម SWSB ក្រុម Mustaches Band និង លោក P-Sand។
លោក ថូម៉ាស ហ៊ុន នាយកប្រតិបត្តិក្រុមហ៊ុន Smart បានមានប្រសាសន៍ថា៖ “ប្រជាប្រិយភាពរបស់តារា K-Popនៅកម្ពុជា គឺពិតជាធំធេងណាស់។ យើងខ្ញុំមានអារម្មណ៍រំភើបរីករាយ ដែលយើងអាចអញ្ជើញតារាដ៏ល្បីមួយរូបទៀតមកសម្តែងនៅទីក្រុងភ្នំពេញ ។ កាលពីប៉ុន្មានឆ្នាំមុន យើងខ្ញុំបានសន្យាថានឹងអញ្ជើញតារាសម្ដែងកំពូលៗ និងល្បីៗមកសម្តែងឲ្យអតិថិជនរបស់យើងខ្ញុំឲ្យបានជាប្រចាំ។ ជាក់ស្តែង យើងខ្ញុំពិតបានសម្រេចដូចអ្វីដែលបានសន្យា ដោយអញ្ជើញតារានានារួមមាន៖ កញ្ញា Demi Lovato កញ្ញា Jessie J និង លោក Rain ហើយពេលនេះគឺកំពូលតារាចំរៀងម្នាក់ទៀត គឺកញ្ញា CL ដែលនឹងមកសម្តែងជូនអតិថិជនជាទីស្រលាញ់របស់យើងខ្ញុំ។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអតិថិជនទាំងអស់ដែលបាន ផ្តល់ការជឿទុកចិត្តមកលើក្រុមហ៊ុន Smart ក្នុងនាមជាជម្រើសក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍តែមួយគត់សម្រាប់លោកអ្នក នៅក្នុង ព្រះរាជាណាចក្រកម្ពុជាកម្ពុជា”។
លោក បានបន្ថែមទៀតថា៖ “ស្របពេលទៅនិងការគាំទ្រយ៉ាងសន្ធឹកសន្ធាប់ពីសំណាក់បងប្អូនប្រជាពលរដ្ឋផងនោះ ក្រុមហ៊ុន Smart បាននឹងកំពុងបន្តឈានមុខគេលើការអភិវឌ្ឍន៍វិស័យសិល្បៈតន្ត្រីនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយបានគាំទ្រសិល្បករក្នុងស្រុក និងផ្ដល់ការកម្សាន្តលំដាប់ពិភពលោក”។
ការប្រគំតន្ត្រី Smart Mega Concert នឹងធ្វើឡើងនៅ ថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០១៧ នៅ កោះពេជ្រ ចាប់ផ្ដើមពីម៉ោង ៦:០០ ល្ងាចតទៅ។ ការប្រគំតន្ត្រីនេះរៀបចំដោយ ក្រុមហ៊ុន Smart សហការជាមួយ ក្រុមហ៊ុន HD&S Media Groupដែលជាភ្នាក់ងារមួយមានឯកទេសខាងរៀបចំផែនការក្នុងប្រព័ន្ធផ្សព្វផ្សាយ ផលិតកម្មភាពយន្ត និងការគ្រប់គ្រងការប្រគំតន្ត្រី។
នាយកផ្នែកគម្រោងពិសេស របស់ក្រុមហ៊ុន HD&S Media Group លោក Carlos Philip B.Gatdula IV មានសេចក្តីរីករាយ ដែលបានចូលរួមក្នុងការរៀបចំការប្រគំតន្ត្រីនាពេលខាងមុខនេះ។
លោកមានប្រសាសន៍ថា៖ “យើងមានសេចក្តីរីករាយ និងមានកិត្តិយសណាស់ ដែលក្រុមហ៊ុនរបស់យើង បានសហការជាមួយក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទចល័តល្អជាងគេនៅព្រះរាជាណាចក្រកម្ពុជា ក្នុងការរៀបចំការប្រគំតន្ត្រី សម្រាប់អ្នកគាំទ្រតន្ត្រី K-Pop រាប់ម៉ឺននាក់”។
មានជម្រើសចំនួន ២ សម្រាប់អតិថិជន Smart ដើម្បីទទួលបានប័ណ្ណចូលរួមការប្រគំតន្ត្រីនេះ៖
• ដោយបញ្ចូលលុយទូរស័ព្ទចំនួន ១០ដុល្លារ ឬការភ្ជាប់គម្រោង StreamOn 8 ឬគម្រោង Power+ 8 របស់ Smart អតិថិជនអាចទទួលបានសំបុត្រប្រភេទពិសេស “Premium” ចំនួន ២សន្លឹក និងអាវយឺតមួយដោយឥតគិតថ្លៃ។ សម្រាប់ការបញ្ចូលលុយទូរស័ព្ទ ចំនួន ២ដុល្លារបន្ថែមទៀត នឹងទទួលបានអាវយឺតមួយបន្ថែមទៀត។
• ដោយបញ្ចូលលុយទូរស័ព្ទចំនួន ៥ ដុល្លារ ឬភ្ជាប់គម្រោង StreamOn2 ឬគម្រោង Power+2 របស់ Smart អតិថិជនអាចទទួលបានសំបុត្រចូលក្នុងតំបន់បៃតង (Green Zone) ចំនួន ២សន្លឹក។
សំបុត្រចូលរួមទស្សនាការប្រគំតន្ត្រីខាងលើអាចស្វែងរកបាននៅគ្រប់ហាង Smart Shops ក្នុងរាជធានីភ្នំពេញចាប់ពីថ្ងៃស្អែកតទៅ រួមមាន៖ Smart Shop មុនីវង្ស Smart Shop កោះពេជ្រ Smart Shop តាខ្មៅ Smart Shop អ៊ីអនម៉ល Smart Shop មហាវិថីនេរុហ៍ Smart Shop TK Avenue Smart Shop ភ្នំពេញសេនធ័រ Smart Shop ជ្រោយចង្វារ និង Smart Shop Exchange Square។ លោកអ្នកអាចស្ចែងរកទីតាំង Smart Shop នៅគេហទំព័រនេះ
https://www.smart.com.kh/store-finder
។ អតិថិជន Smart ទាំងអស់ដែលមានគម្រោងចូលរួមទស្សនាការប្រគំតន្ត្រីនេះ គួរទៅទទួលយកសំបុត្រនៅទីតាំង Smart Shops ណាមួយដូចមានបញ្ជាក់ខាងលើ ឲ្យបានមុនថ្ងៃប្រគំតន្ត្រី។
បន្ថែមពីនេះទៀត អតិថិជន Smart ដែលទទួលបានសំបុត្រចូលក្នុងទីកន្លែងពិសេស នឹងអាចធ្វើដំណើរដោយប្រើសេវា Uber ឥតគិតថ្លៃ ទៅកាន់ទីតាំងប្រគំតន្ត្រី។ សម្រាប់អតិថិជនកំពូល ចំនួន ៣០នាក់ របស់ Smart Music ក៏មានឱកាសចូលរួមក្នុងកម្មវិធី “ជួប និងស្វាគមន៍” ដែលទីតាំង និងពេលវេលា នៃការរៀបចំពិធី “ជួប និងស្វាគមន៍" នេះនឹងត្រូវប្រកាសឲ្យបានជ្រាបនៅពេលក្រោយ។
សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗ ពីក្រុមហ៊ុន Smart Axiata សូមធ្វើការតាមដាន នៅលើទំព័រហ្វេសប៊ុករបស់ Smart នៅគេហទំព័រនេះ
www.facebook.com/SmartAxiata
ឬក៏ចូលមកកាន់ គេហទំព័រ
www.smart.com.kh.
។
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
5 ថ្ងៃ
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
1 សប្តាហ៍
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
3 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
5 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
4 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម