អត្ថបទពាណិជ្ជកម្ម
អបអរសាទរ​ដល់​ម្ចាស់​គណនី ឈ្នះ​រង្វាន់​ធំ​៣​រង្វាន់ ពី​កម្មវិធី​បញ្ញើ​មានសំណាង​ពី​ធនាគារ កាណាឌីយ៉ា​
20, Nov 2017 , 4:23 pm        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ អបអរសាទរ​ដល់​អ​តិ​ថិ​ជន​នៃ​ធនាគារ​កាណាឌីយ៉ា ដែល​បានឈ្នះ​ការចាប់​រង្វាន់​ធំ​៣​រង្វាន់ ពី​កម្មវិធី​បញ្ញើ​មានសំណាង  ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅ​អគារ អូ​ឡាំ​ព្យា ក្រោម​វត្តមាន​ថ្នាក់ដឹកនាំ នៃ​ធនាគារ​កាណាឌីយ៉ា និង​ផ្នែក​ខាង​តំណាង​នៃ​អគារ​អូ​ឡាំ​ព្យា រួមទាំង​ភ្ញៀវកិត្តិយស​ជាច្រើន​នាក់​ផងដែរ ។​
 
​ដោយមាន​ការគាំទ្រ​យ៉ាងច្រើន​ពី​សំណាក់​អតិថិជន ធនាគារ​កាណាឌីយ៉ា​បានរៀបចំ​កម្មវិធី​ដ៏​ធំ​មួយ​នេះ​គឺ​កម្មវិធី​បញ្ញើ​មានសំណាង ដើម្បី​ឲ្យ​អតិថិជន​ដែល​តែងតែ​គាំទ្រ​កន្លងមក អាចមាន​ឱកាស​ទទួល​បាន​សំណាង​ដ៏​អស្ចារ្យ​នេះ ហើយ​នេះ​ក៏​ជា​ការចាប់​រង្វាន់​លើកចុងក្រោយ​បង្អស់​សម្រាប់​ការផ្តល់ជូន​អតិថិជន​របស់ ធនាគារ​កាណាឌីយ៉ា​នៅក្នុង​ឆ្នាំនេះ ដែល​នេះ​ជាការ​ចាប់​រង្វាន់​ធំ​តែម្តង រួមមាន​ដំណើរ​កម្សាន្ត ទៅកាន់​ប្រទេស​អ៊ឺរ៉ុប រយៈពេល​១០​ថ្ងៃ ១​រង្វាន់ ។ រង្វាន់​ធំ ដំណើរ​កម្សាន្ត ទៅ​ប្រទេស​អូស្ត្រាលី​៩​ថ្ងៃ និង​រង្វាន់​ធំ​ចុងក្រោយ ការ​ស្នាក់នៅ​ស​ណ្ឋ​គារ​ឯករាជ្យ រយៈពេល​១​យប់ ដោយ​រង្វាន់​ទាំងអស់នេះ ផ្តល់ជូន​សម្រាប់​មនុស្ស​២​នាក់ ក្នុង​១​រង្វាន់ៗ​។ នេះ​បើតាម​ការសម្ភាសន៍​ពី​អ្នកសារព័ត៌មាន​ទៅកាន់​លោក នង គន្ធ​កា​ណែ​ល ជា​នាយក​នាយកដ្ឋាន សេវ​កម្ម​ហិរញ្ញវត្ថុ​បុគ្គលិក​។​




 
​លោក​ក៏​បញ្ជាក់​ផងដែរ​ថា រង្វាន់​កន្លងមក​គឺ​ផ្តោត​សំខាន់ ការធ្វើដំណើរ​កម្សាន្ត​ទៅ​ក្រៅប្រទេស ព្រោះ​ជា​គោលបំណង យើង​ចង់​ផ្តល់​រង្វាន់​តបស្នង​ជូន​ដល់​អតិថិជន​វិញ នេះ​គឺជា​ការ​សម្រាក់​រីករាយ លំ​ហែល​កាយ នៅ​បណ្តា​ប្រទេស​ធំៗ ដែល​គាត់​ពេលខ្លះ​មាន​ភាព​មមាញឹក នឹង​ការងារ​ច្រើនពេក​គាត់​មិនបាន​ធ្វើដំណើរ​កម្សាន្ត ដូច្នេះ​ឆ្លៀតឱកាស​គាត់​ទទួលបាន​សំណាង ដំណើរ​កម្សាន្ត​ពី​ធនាគារ គាត់​អាច​សម្រេចចិត្ត​ឆ្លៀតពេល​ដើម្បី​សម្រាក ។ យើង​ផ្តល់រ​ង្វាន់​សុទ្ធតែ​ទាក់ទង នឹង​ការធ្វើដំណើរ​កម្សាន្ត​ក្រៅប្រទេស​យើង​មានដូចជា ទៅ​ហុងកុង ជប៉ុន កូរ៉េ ហើយ​រង្វាន់​ថ្ងៃនេះ យើង​មាន​រហូត​ទៅដល់ ប្រទេស​ផ្សេងៗ​នៅ​អ៊ឺរ៉ុប ហើយ​និង​ប្រទេស​អូស្ត្រាលី​" ។​

​សម្រាប់​ការចាប់​រង្វាន់​នេះ ធនាគារ​កាណាឌីយ៉ា បានធ្វើ​ការចាប់​រង្វាន់​តាមរយៈ​ប្រព័ន្ធ​អេឡិចត្រូនិក ដែល​បានជ្រើសរើស លេខ​គណនី​នៃ​ធនាគារ​កាណាឌីយ៉ា ក្នុងនោះ​អ្នកឈ្នះ​រង្វាន់​ទាំង​៣​រង្វាន់​បាន​ទៅ​ម្ចាស់​គណនី ដូចខាងក្រោម​៖

១.0010004227048
២.0180000093759
៣.0010004147998





​គួរ​បញ្ជាក់ថា សម្រាប់​អ្នកឈ្នះ​រង្វាន់​ទាំងអស់​នាឱកាស​នេះ ខាង​ធនាគារ​កាណាឌីយ៉ា នឹងធ្វើ​ការទំនាក់ទំនង​ទៅដោយ​ផ្ទាល់ ដើម្បី​ចៀសវាង​ការ​ភ័​ណ្ឌ​ច្រឡំ​៕

(​អត្ថបទ​ពាណិជ្ជកម្ម​)



© រក្សាសិទ្ធិដោយ thmeythmey.com