ជាតិ
ជប៉ុន ផ្តល់ជំនួយ៤០ម៉ឺនដុល្លារ សម្រាប់ទ្រទ្រង់គម្រោងសន្តិសុខប្រជាជនតាមមូលដ្ឋាន សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe នាជំនួបមួយនៅតូក្យូ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៥។ រូបថត AFP
× ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន នឹងផ្ដល់ថវិកា៤០ម៉ឺនដុល្លារ សម្រាប់ជួយទ្រទ្រង់ដល់គម្រោងសន្តិសុខប្រជាជននៅតាមមូលដ្ឋាន និងគម្រោងរបស់អង្គការជប៉ុន នៅកម្ពុជា។ ពិធីចុះហត្ថលេខានេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១ វិច្ឆិកា នាស្ថានទូតជប៉ុន។
ថវិកាចំនួន ៤០៥,២៦០ ដុល្លារនេះ គឺរដ្ឋាភិបាលជប៉ុន ជួយលើគម្រោងចំនួន៥ ដែលផ្ដោតទៅលើការការពារសន្តិសុខប្រជាជននៅមូលដ្ឋាន ដោយក្នុងនោះរួមមាន គម្រោងសាងសងអគារសាលាបឋមសិក្សា ក្នុងស្រុកជ័យសែន ដែលត្រូវចំណាយទឹកប្រាក់ ៨៥,៤១៣ ដុល្លារ និងសាលារៀន ក្នុងស្រុកគូលែន ខេត្តព្រះវិហារ ដែលចំណាយទឹកប្រាក់ ៦០,៨២០ ដុល្លារ។ គម្រោងសាងសង់អគារសាលាបឋមសិក្សា នៅក្នុងស្រុកកែវសីម៉ា ខេត្តមណ្ឌលគីរី ដែលមានទឹកប្រាក់ ៧០,៤៧០ ដុល្លារ។
គម្រោងកសាងអគារសិក្សា ក្នុងក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលមានទឹកប្រាក់ ៥៧,៣៦៨ ដុល្លារ និងចុងក្រោយការទ្រទ្រង់បរិស្ថាននៃការរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការអប់រំលើផ្នែកបរិស្ថាន និងក្នុងមជ្ឈមមណ្ឌលគរុកោសល្យគ្រូភូមិភាគ ដែលរដ្ឋាភិបាលជប៉ុននឹងផ្ដល់ជំនួយទឹកប្រាក់ ១៣១,១៨៩ ដុល្លារ សម្រាប់ផ្ដោតលើការងារបរិស្ថាននេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com