កីឡាអន្តរជាតិ
អន្តរជាតិ
Moyes បន្ទោស​កូនក្រុម ក្រោយ​ដឹកនាំ West Ham លើកដំបូង​ចាញ់ Watford
20, Nov 2017 , 4:54 pm        
រូបភាព
​ក្នុងនាម​ជា​អ្នកចាត់ការ​ទូទៅ​ថ្មី​លោក David Moyes បាន​និយាយថា​លោក​មានការ​ខកចិត្ត​ជា​មួយ​នឹង​កីឡាករ​ល្បីៗ​មួយចំនួន​របស់ West Ham បន្ទាប់ពី​រង​បរាជ័យ ២-០ នៅ​ទឹកដី Watford ក្នុងការ​ប្រកួត​ក្របខណ្ឌ Premier League កាលពី​ថ្ងៃអាទិត្យ​ទី​១៩ ខែវិច្ឆិកា​។​



​ក្តីសង្ឃឹម​របស់​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​ស្កុ​តឡែ​ន​ដើម្បី​ទទួលបាន​ជ័យជម្នះ​ក្នុងការ​ដឹកនាំ ដំបូង​ឲ្យ West Ham និង​ជា​លើក​ទី ៥០០ ក្នុងនាម​ជា​អ្នកចាត់ការ​ទូទៅ​មួយរូប​នៃ​ក្របខណ្ឌ​លី​ក​កំពូល​អង់គ្លេស​នោះ ទទួលបាន​ត្រឹម​ការខកចិត្ត​ប៉ុណ្ណោះ ក្រោយ​មានការ​ស៊ុត​បញ្ចូល​ទី​២​គ្រាប់​ពី​សំណាក់​កីឡាករ​របស់ Watford ពីររូប​គឺ Will Hughes និង Richarlison​។​



​ក្រោយ​បរា​ជ័​នេះ អតីត​អ្នកចាត់ការ Everton, Manchester United, Sunderland រួប​នេះ​បាន​សម្តែង​ការខកចិត្ត​ចំពោះ​កីឡាករ​ល្បីៗ​មួយចំនួន​របស់​ក្រុម​រហស្សនាម​ញញួរ​ធំ ថា​លេង​មិន​សម​នឹង​ភាព​ល្បី​របស់​ពួកគេ​ឡើយ​។

«​ខ្ញុំ​តែងតែ​គិតថា​នេះ​គឺជា​ការងារ​ដ៏​ធំ​មួយ​។ កីឡាករ​មួយចំនួន​ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​បានធ្វើ​ឲ្យ​ខ្ញុំ​ខកចិត្ត​ខ្លាំងណាស់​។ ខ្ញុំ​គិតថា​ពួកគេ​នឹង​បង្ហាញ​ខ្ញុំ​ច្រើនជាង​នេះ​។ ពួកគេ​ត្រូវ​បង្ហាញ​ខ្ញុំ​ពី​មូល​ហេតុដែល​ពួកគេ​ទទួលបាន​កេរ្តិ៍ឈ្មោះ​។ ខ្ញុំ​មិន​ចូលចិត្ត​ការសម្តែង​ទេ ហើយ​ខ្ញុំ​សង្ឃឹមថា​យើង​នឹងធ្វើ​បានល្អ​ប្រសើរ​ជាង​នេះ​»​។​



​លោក Moyes វ័យ​៥៤​ឆ្នាំ​ត្រូវបាន​ក្លិប West Ham តែងតាំង​ជា​អ្នកចាត់ការ​ថ្មី ជំនួស​លោក Slaven Bilic នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា​កន្លងទៅ​។​

West Ham បច្ចុប្បន្ន​ឈរ​នៅ​លេខ​រៀង​ទី​១៨​ក្នុង​តារាង Premier League ស្ថិតនៅ​តំបន់​ត្រូវ​កាត់ចោល មានតែ​៩​ពិន្ទុ​ប៉ុណ្ណោះ ក្រោយ​ឆ្លងកាត់​ការ​ប្រ​គួ​ត​១២​លើក ឈ្នះ​២ ចាញ់​៧ និង​ស្មើ​៣៕


Tag:
 បាល់ទាត់​
  David Moyes
  West Ham
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com