អត្ថបទពាណិជ្ជកម្ម
ត្រឡប់​ទៅ​មើល​ការវិវត្ត​នៃ​ការ​រចនា​ទូរទស្សន៍ ទើប​ដឹងថា​អស្ចារ្យ​យ៉ាងណា​
21, Nov 2017 , 9:24 am        
រូបភាព
​បច្ចុប្បន្ន ទូរទស្សន៍​ភាគច្រើន​ត្រូវបាន​រចនា​ឡើង​ដើម្បី​កាត់បន្ថយ​ទំហំ​ទីតាំង​ទុកដាក់​វា​។ បើ​មើ​លពី​ខាងក្រៅ ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកនេះ​ការ​រចនា​ទូរទស្សន៍​ហាក់ដូចជា មានការ​ផ្លាស់ប្តូរ​តិច​តួច ប៉ុន្តែ​បើ​សិក្សា​ឲ្យ​បាន​ច្បាស់ វា​មានការ​ប្រែប្រួល​យ៉ាងខ្លាំង​ច្រើន ដើម្បី​ស្របតាម​ជីវភាព​របស់​នៅ​ទាន់សម័យ​របស់​អ្នកប្រើប្រាស់​។ ខាងក្រោម​នេះ គឺជា​ដំណើរ វិ​វត្ត​នៃ​ការ​រចនា​ប្រកបដោយ​ភាព​ច្នៃប្រឌិត ហើយនឹង​នៅតែ​បន្ត​អភិវឌ្ឍ​ឥតឈប់ឈរ​។

​រូបរាង​ទូរទស្សន៍​បង្កើត​ដំបូង​បំផុត
​ទូរទស្សន៍​ដំបូង​គេ​មាន​រូបរាង​ធំ​តែ​អេក្រង់​តូច​។ វា​គឺជា​របកគំហើញ​នៃ​បច្ចេកវិទ្យា​ផ្សព្វផ្សាយ ដំបូង​ដែល​គ្មាន​ភាព​ឡូយឆាយ​អ្វី​ទាំងអស់ ដែល​ត្រូវបាន​បង្កើតឡើង​នៅ​ខ្ទង់​ឆ្នាំ ១៩៣០ ។ ខ្ទង់​ឆ្នាំ​១៩៥០ នៅតាម​គេហដ្ឋាន​ជាង​ពាក់កណ្តាល​នៅ​អាមេរិក សុទ្ធ​តែមាន​បំពាក់​នូវ​ទូរទស្សន៍ នៅ​កណ្តាល​បន្ទប់ទទួលភ្ញៀវ ពេលនោះ​ទំហំ​អេក្រង់​ទូរទស្សន៍​ក៏ត្រូវ​បាន​ពង្រីក​ឲ្យ​ធំ​ជាង​មុន តែ​វា​ត្រឹម​ជា​ទូរទស្សន៍​ស​ខ្មៅ​ប៉ុណ្ណោះ​។

​រហូតដល់​ខ្ទង់​ឆ្នាំ​១៩៧០​ទើប​ទូរទស្សន៍​ពណ៌​ត្រូវបាន​ពេញនិយម​ប្រើប្រាស់​។ ចាប់ពីពេលនោះ ទូរទស្សន៍​ក៏មាន​ការបង្កើត​នូវ​បច្ចេកវិទ្យា​ថ្មីៗ រហូតដល់​ការអភិវឌ្ឍ​ផ្នែក​រចនា​រូបរាង​ឲ្យ​អេក្រង់​ធំ គុណភាព​រូបភាព​កាន់តែច្បាស់ និង​មាន​រាង​កាន់តែ​ស្លី​ម​ជាដើម​។

​រូបរាង​ទូរទស្សន៍​សម្រាប់​ទសវត្ស​ទី​២១
​អ្នក​រចនា​ទូរទស្សន៍​ល្បីៗ ដូចជា​នៅ​ក្រុមហ៊ុន​សាម​សុង សុទ្ធ​តែមាន​ក្រុមការងារ​ពហុ​ជំនាញ ដែល​ស្រាវជ្រាវ​វិភាគ​អំពី​ការ​រចនា និង​គំនិត​ច្នៃប្រឌិត​ថ្មី​។ ពួកគេ​ស្រាវជ្រាវ​ដោយ​ផ្អែកលើ ការ​រចនា​ផ្ទៃ​ខាងក្នុង ចំណូលចិត្ត និង​ទម្លាប់​នៃ​ការ​ទស្សនា ព្រមទាំង​ការសង្កេត​អំពី ការផ្លាស់ប្តូរ​នៃ​ទម្លាប់​ទាំងនោះ​។
​លោក Lee Kyu Bok ដែល​កំពុង​បម្រើការ​នៅ​ក្រុមហ៊ុន​សាម​សុង​ប្រទេស​កូរ៉េ បាន​មាន ប្រសាសន៍ថា «​ដើម្បី​អភិវឌ្ឍ​ចេញ​ជា​ទូរទស្សន៍ QLED TV យើង​បាន​សិក្សា​ពី​ការ​រចនា គេហដ្ឋាន និង​បរិស្ថាន​របស់​អ្នកប្រើប្រាស់​ក្នុង​តំបន់​ផ្សេងៗ​គ្នា​។ យើង​បានធ្វើ​ការសិក្សា​ជាមួយ ក្រុមហ៊ុន​សាម​សុង​នៃ​ប្រទេស​ដទៃ ដើម្បី​បង្កើតបានជា​ការវិភាគ​ដ៏​លម្អិត​»​។



​ការ​រចនា​ទូរទស្សន៍​សម្រាប់​ថ្ងៃ​អនាគត​
​ក្រុមការងារ​បាន​បង្កើត​នូវ​ទូរទស្សន៍ QLED TV ដែលមាន​ការ​រចនា​ស្អាត​បែប​សាមញ្ញ ជាមួយ​បច្ចេកវិទ្យា​ទំនើប​ឈានមុខ​គេ ព្រមទាំង​ផ្តល់នូវ​ភាព​បន់​បែន​សម្រាប់​ការ​រចនា​។ ក្រុមការងារ​បាន​រក​ឃើញ​វិធី​ច្រើនយ៉ាង​ក្នុងការ​រចនា​ប្រភេទ​ទូរទស្សន៍ QLED TV ដោយ​ភ្ជាប់​វា​ជាមួយ​បរិស្ថាន ហើយ​លាក់​បំបាំង​ផ្នែក​មុខងារ​របស់​វា​។​



​លោក Lee បាន​ថ្លែងថា «​ដំបូង​យើង​បានជ្រើសរើស​វត្ថុធាតុដើម ដែល​ស៊ីគ្នា​ជាមួយ​ពណ៌​ឈើ និង​ពណ៌​ស ដែលជា​ពណ៌​ពេញនិយម​បំផុត​សម្រាប់​ការ​រចនា​ផ្ទៃ​ខាងក្នុង​។ យើង​ក៏បាន​រចនា អេក្រង់​រាបស្មើ​រហូតដល់​គែម ហើយ​ជើង​ទម្រ​ទូរទស្សន៍​ក៏ត្រូវ​បាន​បង្កប់​ក្នុង​ទូរទស្សន៍ ដូច្នេះ វា​មើលទៅ​ហាក់ដូចជា​គំនូរ​នៅលើ​ជញ្ជាំង​អ៊ីចឹង​»​។​



​ប្រភេទ​ទូរទស្សន៍ QLED TV មាន​ម៉ូ​ដែល Q7, Q8 និង Q9​។ ចំណែក​ការ​រចនា​ឈុត​ទូរទស្សន៍ ជំនាន់​ថ្មី​នេះ មាន​២៤ ម៉ូត សម្រាប់​ទំហំ និង​ជើង​ទម្រ​ផ្សេងៗ​គ្នា​។ ទូរទស្សន៍​ប្រភេទ​នេះ មាន​ប្រអប់ One Connect Box ជាមួយនឹង​ខ្សែ​ថ្លា​ទំហំ ១.៨ មី​លី​ម៉ែត្រ និង​ប្រវែង ១៦ ហ្វី​ត ដូច្នេះ មានន័យថា អ្នក​មិនចាំបាច់​ភ្ជាប់​ខ្សែ​រញ៉េរញ៉ៃ​នៅ​ខាងក្រោម​ទូរទស្សន៍​ទេ ព្រោះ​អ្នក​អាច​ភ្ជាប់ ឧ​បករ​ណ៌​ផ្សេងៗ​តាមរយៈ One Connect Box៕

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com