អត្ថបទពាណិជ្ជកម្ម
​រី​ជឹ​ស (Regus) បើកទ្វារ​ដំណើរការ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ទី​ពីរ​របស់ខ្លួន​នៅឯ​អគារ ឌឹ កា​សា មើ​រី​ឌៀ​ន​
21, Nov 2017 , 2:43 pm        
រូបភាព
​ក្រុមហ៊ុន​ផ្គត់ផ្គង់​ការិយាល័យ​លំដាប់​ពិភពលោក ឈ្មោះថា​រី​ជឹ​ស (Regus) នៅថ្ងៃនេះ ប្រកាស​អំពី​ការបើកទ្វារ​ដំណើរការ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ទី​ពីរ​របស់ខ្លួន​នៅក្នុង​រាជធានី​ភ្នំពេញ ។ វិស័យ​អាជីវកម្ម​ថ្មី​របស់​កម្ពុជា​បាន​មើលឃើញ​ពី​កំណើន​យ៉ាង​លឿន ក្នុង​រយៈកាល​ប៉ុន្មាន​ឆ្នាំ​មកនេះ ភាគច្រើន​គឺ​តាមរយៈ​គំនិត​ផ្ដួចផ្ដើម​អាជីវកម្ម​ផ្សេងៗ ដែល​ភ្ជាប់​សហគ្រិន​កម្ពុជា​ឲ្យ​បាន​ជួប​ជាមួយនឹង​វិនិយោគិន​បរទេស ។ ដោយ​ផ្អែកលើ​​មូលដ្ឋានគ្រឹះ​នៃ​កំណើនសេដ្ឋកិច្ច​រឹងមាំ និង​ស្ថិរភាព​នយោបាយ ប្រទេស​កម្ពុជា​បាន​បន្ត​ជំរុញ​បរិយាកាស​ពាណិជ្ជកម្ម​កាន់តែ​មា​នភា​ព​ទាក់ទាញ​ជាង​មុន​សម្រាប់​ការវិនិយោគ និង​ការធ្វើ​អាជីវកម្ម ។

​លោក ឡាស៍ វីត​ធី​ង (Lars Witting) នាយក​ប្រចាំ​ប្រទេស​របស់​ក្រុមហ៊ុន រី​ជឹ​ស កម្ពុជា បាន​ថ្លែងថា​៖ “​ប្រទេស​កម្ពុជា​បាន​ក្លាយជា​មជ្ឈដ្ឋាន​អាជីវកម្ម​ដ៏​រឹងមាំ ជាមួយនឹង​ការវិនិយោគ​ជាច្រើន​លើ​ហេដ្ឋារចនាសម្ព័ន្ធ និង​សេវាកម្ម ហើយ​សេដ្ឋកិច្ច​ត្រូវបាន​រំពឹងថា នឹង​រក្សា​កំណើន​រឹងមាំ​ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​ទៅមុខទៀត ។ អាជីវកម្ម និង​សហគ្រាស​ខ្នាតតូច គឺមាន​ចំនួន​ច្រើន ធៀប​នឹង​អាជីវកម្ម​ទូទៅ ហើយ​យុវជន​មាន​ចំនួន ប្រមាណ ៤០% នៃ​ប្រជាជន​កម្ពុជា​សរុប ដូច្នេះ កម្ពុជា​គឺជា​ទីផ្សារ​ដ៏​សក្តិសម​មែនទែន​សម្រាប់​ក្រុមហ៊ុន រី​ជឹ​ស​” ។​



​លោក​បាន​បន្តទៀតថា​៖ “​ជាមួយនឹង​កម្លាំង​ពលកម្ម​វ័យក្មេង​បំផុត​ក្នុង​តំបន់​ឥណ្ឌូចិន ព្រមទាំង​បណ្ដាញ​សហគ្រិន​ដែល​ចេះតែ​បន្ត​អភិវឌ្ឍ យើង​បាន​មើលឃើញ​នូវ​កំណើន​សក្ដានុពល នៃ​ការស្វែងរក​ដំណោះស្រាយ​ចំពោះ​ការិយាល័យ​ធ្វើការ​ដែលមាន​ភាពបត់បែន ។ ក្រុមហ៊ុន រី​ជឹ​ស មាន​សេចក្តីសោមនស្ស​រីករាយ​ដែល​បាន​ចូលរួមចំណែក​ក្នុង​កំណើន​អាជីវកម្ម​ទាំងនេះ ហើយ​ការពង្រីក​ប្រតិបត្តិការ​របស់​យើង​ក្នុង​រាជធានី​ភ្នំពេញ គឺ​គ្រាន់តែ​ជា​ជំហាន​ដំបូង​តែប៉ុណ្ណោះ​” ។​

​ដើម្បី​ឆ្លើយតប​ទៅនឹង​កំណើន​តម្រូវការ​នេះ ក្រុមហ៊ុន រី​ជឹ​ស បាន​បើក​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ទី​ពីរ​របស់ខ្លួន​នៅឯ​អគារ ឌឹ កា​សា មើ​រី​ឌៀ​ន (The Casa Meridian) នៅ​កោះ​ពេជ្រ ដើម្បី​នាំ​បណ្ដាញ​របស់ រី​ជឹ​ស មកកាន់​ប្រទេស​កម្ពុជា ។

​សហគ្រាស ក្រុមហ៊ុន និង​អ្នកជំនាញ​ពាណិជ្ជកម្ម ទាំង​ក្នុងស្រុក និង​អន្តរជាតិ នៅពេលនេះ​អាច​ទទួលបាន​អត្ថប្រយោជន៍ ពី​ការិយាល័យ​ការងារ​ដែលមាន​ភាពបត់បែន​របស់​ក្រុមហ៊ុន រី​ជឹ​ស ដែលមាន​ទីតាំង​សំខាន់ៗ​ចំនួន​ពីរ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ ដោយ​ទីតាំង​ទីមួយ​ស្ថិត​នៅឯ​អគារ​ធនាគារ​កាណាឌីយ៉ា ។



​កោះ​ពេជ្រ កំពុង​ប្រែ​ក្លាយខ្លួន​យ៉ាង​ឆាប់រហ័ស​ទៅជា​ជម្រើស​មួយទៀត​បន្ថែម​លើ​តំបន់​អាជីវកម្ម  ដែល​បាន​ឈរជើង​រឹងមាំ​ទៅហើយ​នៅក្នុង​រាជធានី​ភ្នំពេញ ហើយ​កោះ​ពេជ្រ​ក៏បាន​ក្លាយជា​មូលដ្ឋាន​សម្រាប់​ស្ថានទូត​ជាច្រើន គម្រោង​អាជីវកម្ម សណ្ឋាគារ និង​អាជីវកម្ម​លក់រាយ​ផ្សេងៗ ។ មជ្ឈមណ្ឌល​ថ្មី​របស់​ក្រុមហ៊ុន​ផ្ដល់នូវ​ការិយាល័យ​ធ្វើការ​ចំនួន ១៩១ កន្លែង ព្រម​ជាមួយនឹង​ជម្រើស​ធ្វើការ​ប្រកបដោយ​ភាពបត់បែន​ជាច្រើន​ទៀត សម្រាប់​អាជីវកម្ម និង​អ្នកជំនាញ​នានា ។ ជម្រើស​ទាំងនេះ​រួមមាន ទីកន្លែង​ធ្វើការ​រួម សេវា​ការិយាល័យ​និម្មិត (virtual office) និង​បន្ទប់​ប្រជុំ ដែល​អាច​កក់​ទុក​ប្រើ​តាម​ម៉ោង​បាន ។

​លោក ឡាស៍ វីត​ធី​ង បាន​បន្ថែមថា​៖ “​ក្នុងនាម​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​កំពុងអភិវឌ្ឍន៍  សហគ្រាស​របស់​កម្ពុជា ជាពិសេស​អាជីវកម្ម​ថ្មី ជួប​បញ្ហា​ប្រឈម​ដោយ​កង្វះ​ដើមទុន និង​បណ្ដាញ​អាជីវកម្ម​សំខាន់ ។ តាមរយៈ​ការផ្ដល់​នូវ​ឱកាស​សម្រាប់​អាជីវកម្ម​បែប​ទំនើប និង​មានការ​អភិវឌ្ឍន៍ ដើម្បី​បាន​ប្រតិបត្តិការ​ទៅតាម​ទីកន្លែង និង​ពេលវេលា​ដែល​ខ្លួន​ចង់ ក្រុមហ៊ុន រី​ជឹ​ស ក៏​ជួយ​ដល់​សហគ្រិន​បង្កើត​បណ្ដា​ញ ជាមួយនឹង​សហគមន៍​អាជីវកម្ម​ធំៗ​ក្នុងស្រុក និង​នៅលើ​សកលលោក​ថែម​ទៀតផង​” ។​



​មិន​ថា​អាជីវកម្ម​របស់​អ្នកជា​អាជីវកម្ម​អន្តរជាតិ ឬ​អាជីវកម្ម​ថ្មី​នោះទេ អ្នកត្រូវការ​ភាពបត់បែន និង​ភាពរហ័សរហួន​ជាង​មុន ព្រម​ជាមួយនឹង​ទីតាំង​ត្រឹមត្រូវ​ជាង​មុន​ដើម្បី បានទទួល​ជោគជ័យ ។ នៅពេលនេះ​បណ្ដា​ក្រុមហ៊ុន​ក្នុងប្រទេស​កម្ពុជា​អាច​ទទួល​អត្ថប្រយោជន៍​ពី​ការចូលរួម​នៅក្នុង​បណ្ដាញ​អន្តរជាតិ​របស់​យើង ដែល​កំពុង​ប្រើប្រាស់​ទីតាំង​របស់​យើង​ប្រមាណ ៣០០០ កន្លែង​ទូទាំង​សកលលោក ។

​អំពី​ក្រុមហ៊ុន​រី​ជឹ​ស (Regus)
​រី​ជឹ​ស គឺជា​ក្រុមហ៊ុន​ធំ​បំផុត​របស់​ពិភពលោក​ដែល​ផ្ដល់​ដំណោះស្រាយ​ទីតាំង​ធ្វើការ​ដែលមាន​ភា​ព​បត់បែន ដែលមាន​បណ្ដាញ​ចំនួន ៣០០០ ទីតាំង នៅតាម​បណ្ដា​ទីក្រុង​ចំនួន ១០០០ ទីក្រុង ស្ថិតក្នុង​ប្រទេស​ចំនួន ជាង ១០០ ប្រទេស និង​កំពុង​បម្រើសេវា​ដល់​សមាជិក​ចំនួន ២,៣ លាន​នាក់ ។

​តាមរយៈ​ទម្រង់​ការិយាល័យ​ជាច្រើន​បែប ព្រម​ជាមួយនឹង​អាជីវកម្ម​ដែល​កំពុង​លូតលាស់​ផ្នែក​ការិយាល័យ​ចល័ត ការិយាល័យ​និម្មិត និង​ការិយាល័យ​សម្រាប់​ប្រើប្រាស់​នៅពេល​មាន​គ្រោះអាសន្ន យើង​ផ្ដល់​លទ្ធភាព​ដល់​បុគ្គលិក និង​អាជីវកម្ម​ឲ្យ​ធ្វើការ និង​មាន​ដំណើរការ ទៅតាម​ទីកន្លែង ពេលវេលា និង​របៀប​ដែល​គេ​ចង់បាន ជាមួយនឹង​ការផ្ដល់ជូន​នូវ​តម្លៃ​ជាច្រើន​ប្រភេទ ។

​អតិថិជន​របស់​យើង​រួមមាន​សហគ្រិន​ជោគជ័យ​បំផុត​មួយចំនួន អាជីវកម្ម​ថ្មី និង​សារ​ជីវ​កម្ម​ដែលមាន​ទំហំ​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ ។​
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​គេហទំព័រ​៖ www.regus.com ។​

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com