រថយន្ត
អត្ថបទពាណិជ្ជកម្ម
រីករាយ​ជាមួយ​ដំណើរ​កម្សាន្ត​បោះជំរុំ និង Adventure របស់​អតិថិជន FORD ប្រចាំឆ្នាំ​២០១៧ (FORD ADVENTURE 2017)
21, Nov 2017 , 4:00 pm        
រូបភាព

​ម្ចាស់​រថយន្ត FORD គ្រប់រូប ដែលជា​អតិថិជន របស់​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា នឹង​កាន់តែ​សប្បាយរីករាយ​ជាមួយ ដំណើរ​កម្សាន្ត ADVENTURE ឆ្លងដែន ដ៏​អស្ចារ្យ​ឆ្ពោះ ទៅកាន់ ខេត្ត​ប៉ៃលិន ប្រទេស​កម្ពុជា ខេត្ត​រ៉ា​យ៉ង និង​ទីក្រុង​ប៉ា​តា​យ៉ា ប្រទេស​ថៃ នៅ​ដើមខែ​ធ្នូ ខាងមុខនេះ ជាមួយនឹង​ក្បួន​ដង្ហែ រថយន្ត Ford ចំនួន​ជាង​១០០​គ្រឿង​។

​ដំណើរ​កំសាន្ត FORD Adventure ឆ្នាំ​២០១៧ នេះ រៀបចំ ដោយ​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) នៅក្នុង ប្រទេស​កម្ពុជា និង​ឧបត្ថម្ភ​កម្មវិធី ដោយ​ក្រុមហ៊ុន តូ​តា​ល់ ខេ​ម​បូ​ឌា (TOTAL CAMBODGE) ដែលជា​ប្រេងឥន្ធនៈ​ឈានមុខ​គេ​នៅ​កម្ពុជា និង ភេសជ្ជៈ Pepsi របស់​ក្រុមហ៊ុន CAMBREW LTD & ANGKOR BEVERAGE CO.LTD ហើយក៏​មានការ​ចូលរួម​សហការ​ជាមួយ ក្រុមហ៊ុន​សំបក​កង់ Coopertires និង​ក្រុមហ៊ុន EFG (Express Food Group) ដែល​រួមមាន Pizza Company, Swensen’s, Costa Coffee, BBQ Chicken, Bar.B.Q Plaza, Dairy Queen និង Krispy Kreme​។​


 
​គួរ​បញ្ចាក់​ផងដែរ ដំណើរ​កំសាន្ត FORD Adventure ឆ្នាំ​២០១៧ ក៏មាន​ការសហការ​ចូល​រួម​ពី​សំណាក់​ធនាគារ RHB ទឹកបរិសុទ្ធ ARUNA និង​ភ្នាក់ងា​យ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដូចជា Sticker City ទស្សនាវដ្ដី​ប្រជាប្រិយ ទស្សនាវដ្ដី​អង្គរធំ ទស្សនាវដ្ដី​អេ​ឡិច​ត្រូ​និ​ច គេហទំព័រ​ដើមអម្ពិល ជាដើម​។​

​ក្នុង​ដំណើរ​កំសាន្ត Ford Adventure ដ៏​អស្ចារ្យ​លើក​ទី ១១ នេះ​មាន​រយៈពេល ៤​ថ្ងៃ ៣​យប់ គឺ​ចាប់ពី​ថ្ងៃទី ០៧ ដល់​ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ​២០១៧ ដោយមាន​អ្នកដំណើរ​ប្រមាណ ៥០០​នាក់ ដែល​អ្នកចូលរួម​នឹង រីករាយ ជាមួយ​ទេសភាព ព្រៃភ្នំ​នៅតាម​ដងផ្លូវ ក្នុង​ទឹកដី​ខេត្ត​ប៉ៃលិន រួម​ជាមួយនឹង​បទពិសោធន៍ បោះជំរុំ​ដ៏​អស្ចារ្យ​នៅលើ​វាលស្មៅ​យ៉ាង​ស្រស់ត្រកាល នៃ​ខេត្ត​រ៉ា​យ៉ង ប្រទេស​ថៃ​។ លើសពីនេះទៅទៀត  អ្នកចូលរួម​ទាំងអស់​នឹងមាន ឱកាស​ដើរ​ទិញ​ទំនិញ ជាច្រើន​សំបូរបែប​ក្នុងតម្លៃ​សមរម្យ​ក្នុង​ផ្សារ​ទំនើប​នៅ​ទីក្រុង​ប៉ា​តា​យ៉ា ប្រទេស​ថៃ​ថែម​ទៀតផង​។​

​ដំណើរ​កម្សាន្ត​នេះ បានធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ ក្នុងនោះ​កាលពី​ឆ្នាំ​២០០៧ ទៅ​ខេត្តមណ្ឌលគិរី , ឆ្នាំ​២០០៨ ទៅកាន់​ខេត្តរតនគិរី , ឆ្នាំ​២០០៩ ទៅកាន់​ខេត្ត​ប៉ៃលិន​, ឆ្នាំ​២០១០ និង​ឆ្នាំ​២០១១ ទៅកាន់​ទឹកដី​ខេត្ត​ចម្ប៉ា​សាក់ ប្រទេស​ឡាវ​ឆ្នាំ​២០១២ ទៅកាន់​ខេត្តមណ្ឌលគិរី ឆ្នាំ​២០១៣​ក៏បាន​ទៅ​ទឹកដី​ប្រទេស​ឡាវ​ម្តងទៀត ឆ្នាំ​២០១៤ ទៅកាន់​ខេត្ត​ត្រាត ប្រទេស​ថៃ ឆ្នាំ​២០១៥ ទៅកាន់​ខេត្ត​ចន្ថា​បុរី ប្រទេស​ថៃ និង​ឆ្នាំ​២០១៦ ទៅកាន់​ខេត្ត​បុរី​រាម​ដោយមាន​ចំនួន​អ្នកចូលរួម​កើន​ឡើងជា​បន្តបន្ទាប់ ។​
 
​លោក ង​ន សាំង អគ្គនាយក​ក្រុមហ៊ុន RMA Cambodia បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​រាល់​បណ្តា​ក្រុមហ៊ុន ឧបត្ថម្ភ​ទាំងអស់ ដែល​បាន​ជួយ​គាំទ្រ ដល់​ដំណើរការ​នៃ​កម្មវិធី​ដំណើរ​កំសាន្ត​FORD Adventure ឆ្នាំ​២០១៧ នេះ ។ លោក​រំពឹងថា ដំណើរ​កម្សាន្ត​ឆ្នាំនេះ នឹង​កាន់តែ​ធ្វើឱ្យ អ្នកចូលរួម រីករាយ កាន់តែខ្លាំង ជាង​ឆ្នាំមុនៗ​ថែមទៀត ។​

​លោក​បាន​មានប្រសាសន៍ថា “​ដំណើរ​កំសាន្ត FORD Adventure ឆ្នាំ​២០១៧​នេះ មាន​ភាព​អស្ចារ្យ​ជាង​ឆ្នាំមុនៗ ដោយសារ​ក្បួន​រថយន្ត FORD ជាង​១០០​គ្រឿង​ធ្វើដំណើរ​ឆ្លងកាត់​ទឹកដី​ខេត្ត​ប៉ៃលិន ហើយ​ឆ្ពោះទៅ​ទឹកដី​ខេត្ត​រ៉ា​យ៉ង និង​ទីក្រុង​ប៉ា​តា​យ៉ា​ប្រទេស​ថៃ ដែល​ធ្វើអោយ​អតិ​ថ​ជន​FORD ទទួលបាន​បទពិសោធ​ន៍​ក្នុងការ​បើកបរ និង​ទស្សនា​តំបន់​ទេសចរណ៍​នៅ​ទឹកដី​ប្រទេស​ថៃ​ផងដែរ​។​”

​លោក Bernado ESEO Vice President Corporate Affairs នៃ​ក្រុមហ៊ុន Total Cambodge បាន​មានប្រសាសន៍ថា​៖ "​នេះ​គឺជា​វត្តមាន​លើក​ទី ១០ ហើយ​របស់ Total Cambodge ដែល​បាន​សហការ​ឧបត្ថម្ភ​ធំ​សម្រាប់​ដំណើរ​កម្សាន្ត Ford Adventure​។ ជាច្រើន​ឆ្នាំ​មកនេះ ការសហការ​រ​វ​វាង​ក្រុមហ៊ុន Total Cambodge និង​ក្រុមហ៊ុន RMA Cambodia តែងតែមាន​ភាពរលូន​ជានិច្ច​។  ការសហការ​ឧបត្ថម​នេះ​បានផ្ដល​ឱកាសល្អ​សម្រាប់​ក្រុមហ៊ុន​ក្នុងការ​បង្ហាញ​ពី​សមត្ថភាព​និង​គុណភាព​ខ្ពស់​នៃ​ប្រេងឥន្ធនៈ Excellium ដែល​អាច​សម្អាត​ម៉ាស៊ីនរថយន្ត​រហូត​បា​ន​ដល់​ទៅ ៩៣%​។​



​លោក Tan Twu Yang Brand Marketing Manager of Cambrew LTD & Angkor Beverage Co., Ltd​បាន​មានប្រសាសន៍ថា​៖ តំណាង​ឲ​ក្រុមហ៊ុន ខេ​ម​ប្រ៊ូ​វ (​ក្រុមហ៊ុន​ភេ​ស​ជ្ជះ​អង្គរ​) ដែលជា​ក្រុមហ៊ុន មាន​រោងចក្រ​ធំ​បំផុត និង​ទំនើប​បំផុត​នៅ​កម្ពុជា មាន​ផលិតផល​ស្រា​បៀរ​ជាតិ និង​អន្តរជាតិ​ច្រើន​ប្រភេទ និង ស្រា​បៀ​ស្តោ​ត រួមជាមួយ​ភេ​ស​ជ្ជះ ផលិតផល PEPSI ដែលជា​ប្រភេទ​ភេ​ស​ជ្ជះ​អន្តជាតិ​។ យើងខ្ញុំ​មាន​កិត្តិយស​ដែល​បាន​ចូលរួម​ជាថ្មី​ម្តងទៀត ក្នុង​កម្មវិធី Ford Adventure នៅក្នុង​ឆ្នាំនេះ​។ ព្រឹត្តិការណ៍ Ford Adventure នេះ​ជា​រៀងរាល់ឆ្នាំ​តែងតែ​ទទួលបាន​ការគាំទ្រ  និង​ពេញនិយម​បំផុត​ក្នុងចំណោម​ប្រជាជន​កម្ពុជា​ដោយសារតែ​ភាពជោគជ័យ​កន្លងមក ក្នុងនាម​ជា​ដៃគូ​ដ៏​រឹងមាំ​របស់​ក្រុមហ៊ុន RMA មាន​មោទនភាព​ក្នុងនាម​ជា​អ្នក​ឧបត្ថម្ភ​ធំ​ផ្នែក​ភេសជ្ជៈ​ដែលមាន​ដូចជា ភេ​ស​ជ្ជះ Pepsi   7up   Mirinda   Sting  Mountain Dew   Revive និង Evervess Soda  ជា​ភេ​ស​ជ្ជះ​ផ្តល់នូវ​ភាពស្រស់ថ្លា​និង​បន្ថែម​ជាតិ​ទឹក ក្នុងកំឡុងពេល​ធ្វើដំណើ​រ ហើយ ខ្ញុំបាទ​សង្ឃឹម​ជឿជាក់ថា​ភ្ញៀវកិត្តិយស​ដែល​ចូលរួម​កម្មវិធី Ford Adventure​នឹង​ទទួលបាន​ការធ្វើដំណើរ​ដ៏​រីករាយ​ជាមួយ​
​ភេ​ស​ជ្ជះ ផលិតផល PEPSI​។​

​លើសពីនេះទៅទៀត លោក ង​ន​សាំង ក៏បាន​បន្ថែមទៀតថា ដំណើរ​កំសាន្ត FORD Adventure មិន​ត្រឹមតែ​ជាការ​កំសាន្ត​សប្បាយ​ប៉ុណ្ណោះ​ទេ អ្វីដែល​សំខាន់​ជាងនេះទៅទៀត​នោះ គឺ​ការទំនាក់ទំនង​គ្នា​ល្អ ការជួយ​គ្នា​ទៅវិញទៅមក​របស់​អតិ​ជន FORD និង​បុគ្គលិក​របស់់​ក្រុមហ៊ុន RMA Cambodia​។​

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com