រថយន្ត
អន្តរជាតិ
Justin Bieber មាន​រថយន្ត​ទំនើបៗ ជិត​២០​គ្រឿង​
28, Nov 2017 , 11:28 am        
រូបភាព
ដោយ: ធីតា
​តារាចម្រៀង​កាណាដា Justin Bieber មិន​ត្រឹមតែ​មានឈ្មោះ​ល្បីល្បាញ​លើ​ពិភពលោក​ផ្នែក​សិល្បៈ​តន្ត្រី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យុវជន​វ័យ​២៣​ឆ្នាំ​រូបនេះ គឺជា​បុគ្គល​ដ៏​ល្បីល្បាញ​ទាក់ទង​នឹង​ការប្រើប្រាស់​រថយន្ត​ទំនើបៗ​ផងដែរ​។



​ខាងក្រោម​នេះ ជា​ប្រភេទ​រថយន្ត​ទំនើបៗ​របស់ Justin ដែល​កត់ត្រា​ដោយសារ​ព័ត៌មាន​ជំនាញ​ខាង​យានយន្ត​៖

១. Cadillac CTS-V Coupe៖ Justin បាន​ហៅ​រថយន្ត​នេះ​ថា Batmobile ដោយមាន​ការកែច្នៃ​បន្ថែ​មួយចំនួន ដែល​ក្នុងនោះ​មានការ​បន្ថែម​ឡូហ្គោ​ផ្ទាល់ខ្លួន និង Batman​។ ទ្វារ​រថយន្ត​គឺ​បើក​ស្វ័យប្រវត្តិ​។​

២. Kisker Karma៖ Justin ទទួលបាន​រថយន្ត​នេះ​ពី​លោក Scooter Braun ដែលជា​អ្នកចាត់ការ​ទូទៅ​របស់​ខ្លួន​។ វា​ជា​កាដូ​សម្រាប់​ខួបកំណើត​អាយុ​១៨​ឆ្នាំ​របស់ Justin ។​



៣. Range Rover៖ តារាចម្រៀង Usher ដែលជា​គ្រូបង្វឹក និង​ជា​មិត្តភក្តិ​របស់ Justin បានផ្តល់​កាដូ​រថយន្ត​ពណ៌​ខ្មៅ​មួយ​នេះ នៅពេលដែល​តារាចម្រៀង​កាណាដា ឈានដល់​អាយុ​១៦​ឆ្នាំ កាលពី​ឆ្នាំ​២០១០ ។​

៤. Porshe 997 Turbo៖ រថយន្ត​នេះ​ត្រូវបាន​ចាត់ទុកជា​ម៉ូ​ដែល​ដ៏​មាន​ប្រជាប្រិយ​បំផុត​ក្នុង​ជំនាន់ 911 Turbo​។ Justin បានដាក់​ពណ៌​ក្រហម​បន្ថែម​នៅលើ​កង់​រថយន្ត​។​
៥. Ferrari F430៖ Justin បាន​ទិញ​រថយន្ត​នេះ​ដោយផ្ទាល់​កាលពី​ឈានដល់​អាយុ​១៦​ឆ្នាំ ហើយ​គេ​ក៏បាន​លាប​ពណ៌​ក្រហម​លា​យស​នៅលើ​កង់​ដូចជា Porshe ផងដែរ​។​

៦. Lamborghini Aventador៖ រថយន្ត​ដែលមាន​ល្បឿន​លឿន​នេះ ត្រូវបាន Justin យកទៅ​កែច្នៃ​បាញ់​ពណ៌​នៅ​យានដ្ឋាន​ជំនាញ RDB LA Five Star Tires​។​

៧. Ferrari 458 Italia៖ Justin បាន​ទិញ​រថយន្ត​នេះ​ដើម្បី​ជំនួស Ferrari F430 ហើយ​បាន​យក​វា​ទៅ​រចនា​បន្ថែម​នៅ West Coast Customs ដើម្បី​ឲ្យ​មាន​ភាព​ទាក់ទាញ​។​

៨. First-gen Audi R8៖ រថយន្ត​ជំនាន់​ទីមួយ​នៃ Audi R8 នេះ ក៏ត្រូវ​បាន Justin យកទៅ​រចនា​បន្ថែម​នៅ West Coast Customs ផងដែរ​។​

៩. Lamborghini Gallardo Spyder៖ រថយន្ត​នេះ​ជា​អំណោយ​មួយ​ផ្សេងទៀត​របស់ Justin នា​ថ្ងៃ​ខួបកំណើត​អាយុ​១៦​ឆ្នាំ ដោយ​គេ​ទទួលបាន​ពី​តារាចម្រៀង​រ៉េ​ប Sean Diddy Combs ហៅ P Duddy​។​

១០. Project Kanh Range Rover Evoque៖ ដើម្បី​ទាក់ទាញ Selena Gomez ដែលជា​អតីត​មិត្តស្រី​របស់ខ្លួន Justin បាន​បញ្ជា​ទិញ​រថយន្ត​នេះ​ក្នុងតម្លៃ​១៦០ ០០០​ដុល្លារ​អាមេរិក​។​



១១. smart fortwo៖ ជា​ម៉ូ​ដែល​រថយន្ត​ខ្នាតតូច​ជាងគេ​មួយ​ដែលជា​កម្មសិទ្ធិ​របស់ Justin​។ ជាមួយគ្នានេះ Justin បាន​បិទ​ស្លាក «Swag Car» នៅលើ​រថយន្ត​នេះ​ផងដែរ​។​

១២. Mercedes-Benz Sprinter van៖ ក្រៅពី​រថយន្ត​ទំនើប Justin ក៏មាន​រថយន្ត​ប្រភេទ​វែ​ន​នេះ​ផងដែរ ហើយ​គេ​បាន​យកទៅ​ឲ្យ West Coast Customs កែច្នៃ និង​បិទ​ពណ៌​ខ្មៅ​បន្ថែម​។​

​មិន​ត្រឹមតែ​ប្រភេទ​រថយន្ត​ប្រណីត តារាចម្រៀង Justin Bieber មាន​ម៉ូតូ​ថ្លៃៗ​ផងដែរ ដែល​ក្នុងនោះ​មានដូចជា MV Agusta F3, Ducati 848 Evo និង Campagna T-Rex 14R ជាដើម​៕




© រក្សាសិទ្ធិដោយ thmeythmey.com