លោក Alan Pardew នឹងត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅថ្មីក្រុម West Bromwich Albion ខណៈដែលលោក Sam Allardyce ឬ Big Sam ក៏នឹងត្រៀមខ្លួនដើម្បីឡើងដឹកនាំក្រុម Everton ដែលកំពុងតែដុនដាបខ្លាំងនោះដែរ។ នេះបើតាមការផ្សាយរបស់ BBC។
West Brom កំពុងខិតជិតដើម្បីយកអតីតអ្នកចាត់ការក្រុម Newcastle United និង Crystal Palace ទៅដឹកនាំពួកគេ។ ក្រុមរហស្សនាម Baggies បានបញ្ចប់តំណែងលោក Tony Pulis កាលពីថ្ងៃទី ២០ ខែវិច្ឆិកា បន្ទាប់ពីនាំក្រុមនេះប្រកួតក្នុងក្របខណ្ឌ Premier League ឈ្នះតែ២ប្រកួតប៉ុណ្ណោះ ហើយ១០ប្រកួតចុងក្រោយទទួលបានត្រឹមស្មើនឹងចាញ់ ស្ថិតនៅក្បែតំបន់ត្រូវកាត់ចោល។