ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាហារ​ពេលព្រឹក មាន​អ្វី​ពាក់ព័ន្ធ​នឹង​ជំងឺ​បេះដូង​ដែរ​ទេ​?
29, Jul 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់ Daily Mail បាន​ឲ្យ​ដឹងថា ការ​តម​អាហារ​ពេលព្រឹក​ច្រើនពេក​អាចធ្វើ​ឲ្យ​អ្នក​ប្រឈម​ខ្ពស់​នឹង​ជំងឺ​បេះដូង​បាន​។ នេះ​ដោយសារតែ​អ្នក​ដែល​តម​អាហារ​ពេលព្រឹក​ទំនងជា​ញ៉ាំ​អាហារ​មិន​ផ្តល់​សុខភាព ហើយ​មិន​ហាត់ប្រាណ​ទៀត​។



​យ៉ាងណាមិញ ការសិក្សា​មួយ​នេះ​មិនបាន​ពិនិត្យ​ទៅលើ​ជំងឺ​បេះដូង​នោះទេ​។ ផ្ទុយទៅវិញ វា​គ្រាន់តែ​ពិនិត្យ​ទៅលើ​ទំនាក់ទំនង​រវាង​ការ​តម​អាហារ​ពេលព្រឹក​លើ​កុមារ និង​មនុស្ស​ធំ និង​កត្តា​ប្រឈមមុខ​ដែល​ជាប់ទាក់ទង​នឹង​ជំងឺ​បេះដូង​ដូចជា រង្វាស់​ចង្កេះ និង​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម​។​

​ការសិក្សា​នេះ​មាន​ដែន​កំណត់​មួយចំនួន​ដូចជា ការ​មិនបាន​វាយតម្លៃ ឬ​តាមដាន​ទៅលើ​សុខភាព​របស់​មនុស្ស​ធំ និង​កូនក្មេង​នៅឡើយ​។ ជាមួយគ្នានេះដែរ របប​អាហារ​ត្រូវបាន​គេ​វាយតម្លៃ​តែម្តង​ប៉ុណ្ណោះ​។ ដូច្នេះ​វា​មិនអាច​ផ្តល់​អំណះអំណាង​គ្រប់គ្រង​ដែល​បញ្ជាក់ថា ការ​តម​អាហារ​ពេលព្រឹក​អាចធ្វើ​ឲ្យ​ប្រឈម​នឹង​បញ្ហា​បេះដូង​សរសៃឈាម​ឡើយ​។ ទោះបីជា​យ៉ាងណាក៏ដោយ មនុស្ស​គ្រប់គ្នា​គួរតែមាន​គោលដៅ​ញ៉ាំ​អាហារ​ផ្តល់​សុខភាព អាហារ​មាន​តុល្យភាព និង​ញ៉ាំ​អាហារ​ពេលព្រឹក​ដែល​ផ្តល់​សុខភាព​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com