ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
វីដេអូ
ឈុតអលង្ការមាសសម័យអង្គរ ត្រូវបានដង្ហែទៅរក្សានៅសារមន្ទីរជាតិ
02, Dec 2017 ,
3:12 pm
រូបភាព
×
ដោយ:
ខន ចំប៉ា
អលង្ការមាសសម័យអង្គរ ត្រូវបានដង្ហែពីចក្រភពអង់គ្លេស មកដល់កម្ពុជាវិញដោយសុវត្ថិភាព នៅថ្ងៃទី២ ខែធ្នូ និងត្រូវបានយកទៅរក្សាទុកក្នុងសារមន្ទីរជាតិ។ កម្ពុជា ចាត់ទុកការត្រឡប់មកវិញនូវកេរមរតកដូនតាខ្មែរនេះ បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងទំនាក់ទំនងល្អរវាងកម្ពុជា និងអង់គ្លេស ក៏ដូចជាការសហការពីក្រុមហ៊ុនឯកជនផង។
ឈុតអលង្ការមាសសម័យអង្គរ ដែលមានចំនួន១០ គ្រឿង ត្រូវបានដង្ហែទៅរក្សាទុកនៅសារមន្ទីរជាតិកម្ពុជា បន្ទាប់ពីការប្រឹងប្រែងទាមទារមកវិញរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយមានការសហការពីរាជរដ្ឋាភិបាលអង់គ្លេស និងភ្នាក់ងារលក់វត្ថុបុរាណផង។
លោក ហ៊ុន មានី ប្រតិភូកម្ពុជាម្នាក់ក្នុងចំណោម៦នាក់ដែលបានទៅដង្ហែឈុតអលង្ការមាសនេះ ពីអង់គ្លេស បានថ្លែងក្នុងសន្និសីទកាសែតនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញថា ការទទួលត្រឡប់មកវិញនូវឈុតអលង្ការដ៏មានតម្លៃមហាសាលនេះ គឺដោយសារតែការប្រឹងប្រែង និងការសហការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអង់គ្លេស ក៏ដូចជាការសហការពីភា្នក់ងារលក់វត្ថុបុរាណ Johnathan Tucker AntoniaTozer Asian Art ។
លោក ហ៊ុន ម៉ានី បានបញ្ជាក់ដូច្នេះ៖««បេសកកម្មនេះគឺទៅទទួល អមដង្ហែដោយរលូន និងសុវត្ថិភាព អ្វីដែលជាកេរមរតករបស់ដូនតារបស់យើង វិវត្តន៍មកមាតុភូមិកម្ពុជាវិញ ហើយទាំងអស់នេះពិតជាផ្តល់នូវកិត្តិយស ដោយសារខ្ញុំគិតថាមានកូនខ្មែរជាច្រើន អាចបំពេញបាននូវបេសកកម្មនេះ តែយើងខ្ញុំបានទទួលឱកាសនេះ»។
ជាមួយគ្នានេះប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារូបនេះ ក៏បានអំពាវនាវឲ្យយុវជនកម្ពុជាជំនាន់ក្រោយ ពុះពារ និងតស៊ូ ក្នុងការទាមទារនូវអ្វីដែលជាកេរមរតកដូនតាខ្មែរ ត្រឡប់មកកម្ពុជានាពេលអនាគតផងដែរ។ លោក ហ៊ុន មានី ថ្លែងដូច្នេះ៖ «ភារកិច្ចនេះ គឺមិនមែនត្រឹមតែចំពោះរាជរដ្ឋាភិបាលទេ ក្នុងនាមយើងជាយុវជន ក៏យើងត្រូវចងចាំ តាមដាន ហើយធ្វើយ៉ាងណាកុំឈប់តស៊ូ ប្រឹងប្រែង វិលត្រឡប់ និងទទួលមកបាននូវអ្វីដែលជាកេរមរតកដូនតាយើង»
សូមទស្សនាវីដេអូខាងក្រោមនេះ ៖
ឈុតអលង្ការមាសសម័យអង្គរដែលកម្ពុជានេះ មានចំនួន១០គ្រឿង រួមមានរង្វង់សម្រាប់លម្អព្រះសិរ ដើមដៃ និងដើមទ្រូង ក្រវិល ខ្សែក និងខ្សែក្រវ៉ាត់។
ឈុតអលង្ការមាស ត្រូវបានភ្នាក់ងារលក់វត្ថុបុរាណ Jonathan Tucker Antonia Asian Art ស្ម័គ្រចិត្តប្រគល់មកឲ្យកម្ពុជាវិញ កាលពីអំឡុងខែមេសា ឆ្នាំ ២០១៧ ។ ហើយការស្ម័គ្រចិត្តរបស់ភ្នាក់ងារលក់វត្ថុបុរាណ ដែលសម្រេចប្រគល់ឈុតអលង្ការមាសនេះមកឲ្យកម្ពុជាវិញ ត្រូវបាន ក្រសួងវប្បធម៌ ចាត់ទុកថា ជាការចូលរួមលើកតម្លៃវប្បធម៌របស់ជាតិខ្មែរ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
7 ថ្ងៃ
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
4 ថ្ងៃ
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
2 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
4 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម