បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
ម៉ាស៊ីនត្រួតពិនិត្យប្រព័ន្ធរថយន្តខ្លះមិនសុក្រិត
04, Dec 2017 , 7:19 pm        
រូបភាព
លោក ជួន មុំហ៊ុច ម្ចាស់យានដ្ឋាន
លោក ជួន មុំហ៊ុច ម្ចាស់យានដ្ឋាន
ដោយ:
​នៅ​រាជធានី​ភ្នំពេញ យានដ្ឋាន​រីក​ដូច​ផ្សិត​។ ពួកគេ​ប្រណាំងប្រជែង​គ្នា​ផ្តល់​សេវា​ត្រួតពិនិត្យ​យានយន្ត ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​កុំព្យូទ័រ​។



​លោក ជួន មុំ​ធុច ជាជាង​ជួសជុល​រថយន្ត​ម្នាក់​ដែលមាន​បទពិសោធន៍​យូរ​ឆ្នាំ ដោយ​ចាប់ផ្តើម​នៅ​ក្រុមហ៊ុន​ជួសជុល​រថយន្ត Jeep នៅ​ឆ្នាំ​១៩៩៣​។ រយៈ​៨​ឆ្នាំ​មកហើយ លោក​បាន​ធ្វើជា​ម្ចាស់​យានដ្ឋាន​ផ្ទាល់ខ្លួន ដោយ​ផ្តល់​សេវា​ជួសជុល​យានយន្ត ហើយ​លោក​បាន​និយាយប្រាប់​សារព័ត៌មាន​ថ្មីៗ អំពី​ម៉ាស៊ីន​ស្កេ​ន ត្រួតពិនិត្យ​រក​កន្លែង​មាន​បញ្ហា​របស់​រថយន្ត​។

​ម៉ាស៊ីន​ស្កែ​ន ឬ​ម៉ាស៊ីន​ត្រួត​ពិនិត្យមើល​ប្រពន្ធ​យានយន្ត ជា​ផលិតផល​របស់​ប្រទេស​នានា ហើយ​មានតម្លៃ​ខុសៗ​គ្នា​ដែរ​។ លោក មុំ​ធុច បញ្ជាក់ថា​៖ «​ម៉ាស៊ីន​របស់​អាមេរិក ថ្លៃ​ជាង​របស់​ចិន​។ ម៉ាស៊ីន​របស់​អាមេរិក មានតម្លៃ​ពី ១​ម៉ឺន​ដុល្លារ ដែលមាន​សមត្ថភាព​អាច​ត្រួតពិនិត្យបាន​គ្រប់​ទាំងអស់ នៃ​រថយន្ត​ថា​មាន​ខូច​ត្រង់​ណាមួយ​ហើយ​ច្បាស់លាស់​»​។ លោក​បន្តថា​៖«​ម៉ាស៊ីន​ស្កេ​ន​របស់​ចិន​វិញ មានតម្លៃ​ច្រើន​ប្រភេទ ដូចជា​១៥០០​ដុល្លារ ៥០០​ដុល្លារ និង ១៥០​ដុល្លារ​ជាដើម​។ ចំពោះ​តម្លៃ​នៃ​ម៉ាស៊ីន​ទាំងនេះ នៅពេល​ត្រួតពិនិត្យ ស្វែងរក​ការខូចខាត នៃ​រថយន្ត​មិនសូវមាន​ភាព​សុ​ក្រិត​ប៉ុន្មាន​ទេ​»​។​

​លោក ជួន មុំ​ហ៊ុ​ច ដែលជា​ជាង​ជួល​រថយន្ត​មាន​បទពិសោធ​យូរ​ឆ្នាំ​បាន ផ្ដាំផ្ញើ​ទៅ​ម្ចាស់​រថយន្ត​ទាំងអស់​ដែល​ចង់​ធ្វើដំណើរ​ទៅណា​ឆ្ងាយ ត្រូវយក​រថយន្ត​នោះ​ទៅ​ឲ្យ យានដ្ឋាន​ណាមួយ​ត្រួតពិនិត្យ​មុន​មួយ​សប្តាហ៍ ទោះបីជា​រវល់​យ៉ាង​ណ​ក៏ដោយ​។ លោក​បញ្ជាក់ថា​៖ «​មុនពេល​មួយ​សប្ដាហ៍​នេះ ជាង​រថយន្ត​អាច​ត្រួតពិនិត្យ​មើលថា​វា​ខូច​ត្រង់ណា ហើយ​ត្រូវ​បន្ថែម​អ្វី​ត្រង់​ណាមួយ​។ បើសិនជា​ចេញដំណើរ​ទៅ​ថ្ងៃស្អែក ហើយ​ឲ្យ​ជាង​ត្រួតពិនិត្យ​ពេល​ល្ងាច​មិនទាន់​ឡើយ ពីព្រោះ​បានត្រឹមតែ​ដឹង ដូច្នេះ​អាចមាន​បញ្ហា​នៅតាម​ផ្លូវ​»​។​

​អ្វីដែល​ត្រូវ​ត្រួត​ពិនិត្យមើល គឺ កង់​ទាំង​៤​តើ​មាន​ខ្យល់​ពេញ​ទេ ហើយ​សំបក​កង់​ទៀតសោត​មាន​សឹក កម្រិតណា និង​មើល ទឹក ប្រេង គ្រឿង​ក្រោម និង​ម៉ាស៊ីន ដើម្បី​ធានា​សុវត្ថិភាព​៕



Tag:
 ជួន មុំ​ហ៊ុ​ច​
 ​ រថយន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com