ជាតិ
រយៈពេល៤ឆ្នាំ កម្ពុជាបានបណ្តេញជនបរទេសខុសច្បាប់ប្រមាណ១៤ ០០០នាក់ រូបភាពពីហ្វេសប៊ុក អគ្គនាយកដ្ឋានអន្តោប្រវេសន៍
× ចាប់ពីឆ្នាំ២០១៤ ដល់ខែតុលា ឆ្នាំ២០១៧ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានឃាត់ខ្លួន និងបណ្ដេញចេញ ជនបរទេសចំនួន ៨៥សញ្ជាតិ ដែលមានចំនួនសរុប ១៣,៩៥៤នាក់ (ស្រី២,០២៤នាក់) ក្នុងចំនួននេះជនជាតិវៀតណាមច្រើនជាងគេ មានចំនួន ១០,៨៩២នាក់ (ស្រី ២,០២៤នាក់)។ នេះបើតាមការផ្សាយទំព័រហ្វេសប៊ុក អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាថ្ងៃទី៦ ខែធ្នូ។
តាមជំរឿនស្ថិតិជនបទេសក្នុងឆ្នាំ២០០២ ជនបរទេសដែលរស់នៅកម្ពុជាមាន ២០សញ្ជាតិ ដោយមានចំនួនសរុប ៧០,០១២នាក់។ ចាប់ពីឆ្នាំ២០០២ ដល់ឆ្នាំ២០១៥ មានជនបរទេសប្រមាណ ១២សញ្ជាតិ មានការកើនឡើង ២០ម៉ឺននាក់ ដោយវៀតណាមមានចំនួនច្រើនជាងគេ។ នេះបើតាមការលើកឡើង របស់ លោក សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងកិច្ចប្រជុំស្តីពីការអនុវត្តអនុក្រឹត្យ១២៩ អនក្រ.បក ស្តីពីការលុបចោល ការដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ដោយជនបរទស៕
Tag:
សុខ ផល
ឃួង ស្រេង
អន្តោប្រវេសន៍
© រក្សាសិទ្ធិដោយ thmeythmey.com