ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សង្គមជាតិ
សារមន្ទីរសន្តិភាពសកម្មភាពមីនស៊ីម៉ាក កំពុងទាក់ទាញការចូលទស្សនា
10, Dec 2017 ,
9:19 pm
រូបភាព
×
ដោយ:
ភ្នំពេញ៖ មកដល់ពេលនេះសារមន្ទីរសន្តិភាពសកម្មភាពមីនស៊ីម៉ាក បានបើកដំណើរការសម្រាប់ឲ្យពលរដ្ឋចូលទស្សនារយៈពេល៤ខែមកហើយ ។ សារមន្ទីរមួយនេះ បានទទួលពលរដ្ឋ និងភ្ញៀវទេសចរណ៍រាប់រយនាក់ក្នុងមួយថ្ងៃ សម្រាប់ការទស្សនាអាវុធជាតិផ្ទុះ ដែលបន្សល់ទុកពីសម័យសង្គ្រាម ដើម្បីបង្ហាញពីភាពជូរចត់និងសេចក្តីរងគ្រោះរបស់ពលរដ្ឋ។
នាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីន(CMAC) លោក ហេង រតនា បាននិយាយថា សារមន្ទីសន្តិភាពសកម្មភាពមីននេះ គឺដើម្បីបង្ហាញពីសកម្មភាពរបស់ CMAC ដែលបានខិតខំជួយសង្គ្រោះពលរដ្ឋកន្លងមក។ ជាពិសេសការបង្ហាញអាវុធជាតិផ្ទុះ ដែលជាការរំឮកពីភាពឈឺចាប់ក្នុងសម័យសង្គ្រាមផងដែរ។ លោក ហេង រតនា បញ្ជាក់ថា«ផ្នែកខាងក្រៅអាគារគឺចង់បង្ហាញពី សកម្មភាពនិងតំបន់ដែលមានបញ្ហាគ្រាប់មីន ដែលមិនទាន់ផ្ទុះ ចំណែកឯខាងក្នុងវិញដាក់បង្ហាញគ្រាប់បែកជាច្រើនប្រភេទ ដែលមានតាំងពីសម័យសង្គ្រាមមក»។
សារមន្ទីរសន្តិភាពសកម្មភាពមីនស៊ីម៉ាក (CMAC’s Peace Museum of Mine Action) បានសាងសងឡើងនៅក្នុងភូមិអន្លង់២ ឃុំត្រពាងធំ ស្រុកបាគង ខេត្តសៀមរាប ដើម្បីទុកជាទីតាំងបង្ហាញប្រវត្តិសាស្ត្រ សម្រាប់ឲ្យពលរដ្ឋចូលទៅទស្សនា ។ សារមន្ទីរសន្តិភាពសកម្មភាពមីនស៊ីម៉ាក បានសម្ពោធបើកដំណើរការជាផ្លូវការ កាលនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧។ចំពោះផ្ទៃដីសារមន្ទីរនេះ មានទំហំប្រមាណ ១២ហិកតា ហើយត្រូវបានប្រើប្រាស់ទំហំដីជាង៥ពាន់ម៉ែត្រក្រឡា ។
ផ្នែកខាងក្រៅអាគារសារមន្ទីរនេះមានរៀបចំកន្លែងចំការមីនសិប្បនិម្មិត ,របៀបដាក់មីនយុទ្ធសាស្ត្ររបស់ខ្មែរក្រហម, វាលចំការមីនដែលមានគ្រាប់បែកទម្លាក់ពីលើយន្តហោះ, កន្លែងអន្ទាក់បញ្ឆោតដាក់មីនច្នៃ និងកន្លែងបន្ទាយទាហានចាស់ជាដើម។ ចំណែកខាងក្នុងអាគារវិញមានការដាក់តាំង គ្រាប់បែកសម័យសង្គ្រាមឥណ្ឌូចិន ដែលបានរកឃើញនៅចំការមីន ដោយដាក់ក្នុងទូរកញ្ចក់ ,គ្រាប់បែកខ្នាតធំវែង និងគ្រាប់បែកតូចៗ និងគ្រាប់បែករាប់រយប្រភេទផ្សេងៗគ្នា ហើយក៏មានកាំភ្លើងនាសម័យឆ្នាំ១៩៤៥ ដែលយកមកគ្រប់ទីកន្លែងផងដែរ។
តាមរយៈការបើកឲ្យចូលទៅទស្សនាដោយសេរី រយៈពេលពី២ទៅ ៣ខែដំបូង មានការទាក់ទាញសាធារណជនទស្សនា ជាង២ពាន់នាក់។ ប៉ុន្តែក្រោយមកនៅរដូវភ្លៀងធ្លាក់ ចំនួននេះបានបន្ថយមកត្រឹមតែពី ២ ទៅ៥រយនាក់ ក្នុង១ខែ។ នេះបើតាមលោក ហេង រតនា នាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីន(CMAC) ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
សារមន្ទីរសន្តិភាពស៊ីម៉ាក
ហេង រតនា
រឿន ឈូក
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
12 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម