អត្ថបទពាណិជ្ជកម្ម
Huawei និង Smart បានធ្វើឱ្យ កក្រើក​កោះ​ពេជ្រ ជាមួយ​ការប្រគំ​តន្ត្រី​ខ្នាត​អន្តរជាតិ CL
11, Dec 2017 , 11:13 am        
រូបភាព
​នៅលើ​ឆា​កត​ន្រី្ត​ខ្នាត​អន្តរជាតិ ដែលមាន​តារាចម្រៀង​ខ្មែរ​ជាច្រើនរូប​ដូចជា កញ្ញា អេ​ដា លោក ថេ​ណា លោក​P Sand, Bros La ក្រុម Small World, Small Band ក្រុម​រាំ 4NIX  និង​ជាពិសេស​នោះ​គឺមាន​ការចូលរួម​សម្តែង​របស់​កំពូល​តារា​ចម្រៀង​លំដាប់​អន្តរជាតិ​របស់​កូរ៉េ គឺ​កញ្ញា CL ដែលជា​អតីត​មេក្រុម​ចម្រៀង​នារី 2NE1 ដ៏​ល្បីឈ្មោះ​ផងដែរ ។

​វត្តមាន​របស់​កញ្ញា CL នៅលើ​ទឹកដី​កម្ពុជា​បាន​សាង​នូវ​អនុ​ស្សាវ​រី​ដ៏​មានតម្លៃ​ជាមួយនិង​អ្នកគាំទ្រ​របស់ខ្លួន​ដោយ ដោយ​កញ្ញា បាន​ជូន​នូវ​កាដូរ​សម្រាប់​អ្នកគាំទ្រ​ជាទី​ស្រឡាញ់ នូវ​បទ​ល្បីៗ​ជាច្រើន​ដូចជា The Bad-dest Female, Doctor Pepper, Hello Bitches ព្រមទាំង​បទ​ចម្រៀង​របស់ 2NE1 គឺ Gotta be you, Fall-ing in love និង I am the Best​។ ជាមួយនិង​សម្លេង ហ៊ោកញ្ជ្រៀវ ដែលមាន​អ្នកទស្សនា​រាប់ម៉ឺន​នាក់  កញ្ញា ឌុ​ច លីដា ដែលជា​តារា​សម្តែង​និង​តារា​បង្ហាញ​ម៉ូត​ល្បឺ​ឈ្មោះ បាន​និយាយថា “​តន្ត្រី​ខ្នាត​អន្តរជាតិ​តារា​កូរ៉េ​CL ឆ្នាំនេះ​បានធ្វើ​ឲ្យ​កក្រើក​កោះ​ពេជ្រ រ​ញ្ជួ​ញ​ទីក្រុង​ភ្នំពេញ ដោយ​លើ​ឆាក​ដ៏​ធំ តារា Original Song ម្នាក់ៗ ច្រៀង​លើសពី​៤​បទ ក្រុម​រាំ​ល្បីៗ​មួយក្រុមៗ​លើសពី ៤​បទ ច្រៀង​រួមគ្នា​ទាំងអស់​ជាពិសេស​កញ្ញា CL លើសពី ៥-៦​បទ សុទ្ធតែ​បទ​ល្បីៗ​ញាក់ៗ រ​ញ្ជួ​ល​ចិត្ត​យុវវ័យ​អ្នកចូលរួម​ប្រមាណ​៣០០០០-៤០០០០​នាក់ ។



​ម្យ៉ាងវិញទៀត កញ្ញា CL បានធ្វើ​ឲ្យ យុវវ័យ​រាប់ម៉ឺន​នាក់ ពុះ​ក​ញ្ផ្រោ​ល ក្តៅគគុក តាមរយៈ​ការសម្តែង ច្រៀង ជាមួយនឹង​ពាក្យ​ថ្លែងអំណរគុណ​ចំពោះ​ក្តី​ស្រលាញ់ ចូលចិត្ត​ពី​សំណាក់​ប្រជាជន​ក៏ដូចជា​យុវវ័យ​កម្ពុជា ដោយ​រួមផ្សំ​ជាមួយនិង​តារាចម្រៀង Original Songs ល្បីៗ​មួយចំនួនទៀត ដែល​ធ្វើអោយ​តន្ត្រី​ឆ្នាំនេះ កាន់តែ​ធំ​កាន់តែ​កក្រើក កាន់តែ​ទាក់ទាញ​ថែមទៀត ”​។ គួរ​បញ្ជក់​ដែលថា ការប្រគំ​តន្ត្រី​ខ្នាត​អន្តរជាតិ​តារា​ល្បី​កូរ៉េ CL នេះ ក្រោម​កិច្ចសហការ​ណ៍ Huawei ឧបត្ថម្ភ​ដល់ Smart ដែល​តែងតែ​សហ​ការណ៍​គ្នា​ល្អ ក្នុងនាម​ជា​ដៃគូរ​ពាណិជ្ជកម្ម​ល្អ និង​យូរអង្វែង ។ ក្នុង​បរិវេណ​ប្រគំ​តន្ត្រី​ខ្នាត​អន្តរជាតិ​នេះ Huawei  ក៏បាន​ដាក់តាំង​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មីៗ ដែល​កំពុង​ពេញនិយម​ជាច្រើន ដូចជា Huawei Nova2i, Huawei Mate 10Pro, Huawei P10/P10Pro, Huawei Mate 9 Pro ដល់​អ្នកចូលរួម​និង​យុវវ័យ អាច​តេស្ត ប្រើ យល់ច្បាស់​អំពី​បច្ចេកវិទ្យា​ថ្មីៗ ទំនើបៗ ឈានមុខ និង​សិល្បៈ​ថតរូប​ច្បាស់ៗ​ស្អាតៗ​កម្រិត​អាជីព​ផងដែរ ។  Huawei ដែល​គឺជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​លំដាប់​ពិភពលោក ដែល​កំពុង​ឡើង​កូដ​និង​ទទួលបាន​ការពេញនិយម​នៅ​ទូទាំង​ពិភពលោក ក៏ដូចជា​នៅ​កម្ពុជា​ផងដែរ​ដែល​នាពេល​ថ្មីៗ​នេះ Huawei ទទួលបាន​ចំណាត់​ទី​២​ក្នុង​បរិមាណ​លក់ ។ គួរ​កត់សំគាល់ថា Huawei បានធ្វើអោយ​កក្រើក​ទីផ្សារ​ស្មា​ត​ហ្វូ​ន នៅ​កម្ពុជា តាមរយៈ​ការចេញលក់ Huawei nova 2i ស៊េរី​ថ្មី ដែលមាន​រហ័ស​នាម​ថា “​អា​ភ្នែក​៤ (​កាមេរ៉ា ៤)” ពោលគឺ​រាប់​ចាប់តាំងពី​អតិថិជន អ្នកលក់ ម្ចាស់​ហាង​ទូរ​សព្ទ័ បាន​ពេញចិត្ត​គ្រប់បែបយ៉ាង​ចំពោះ Huawei nova 2i នេះ ។​



​លោក  Thomas Hundt នាយក​ប្រតិបត្តិ​ជាន់ខ្ពស់​ក្រុមហ៊ុន Smart បាន​មានប្រសាសន៍ថា “​ប្រជាប្រិយភាព និង​ភាព​ល្បី​ល្បាយ របស់​តារាចម្រៀង​កូរ៉េ K-Pop នៅ​កម្ពុជា​គឺមាន​ភាព​ពុះ​ក​ញ្ផ្រោ​ល​ក្តៅគគុក ដែលជា​មូលហេតុ​ដ៏​ចំបង​មួយ ដែល Smart មាន​មោទនភាព​បាន​អ​ញ្ផើ​ញ និង​រៀបចំ​ការប្រគំ​តន្ត្រី​ខ្នាត​អន្តរជាតិ​ដែលមាន​តារា​កូរ៉េ​ដ៏​ល្បី​នេះ ។ ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ ក្រុមហ៊ុន​បាន​សន្យាថា​នឹង​នាំមក​នូវ​តារាចម្រៀង​ល្បឺៗ កម្រិត​អន្តរជាតិ ដើម្បី​ផ្តល់ជូន​ន​វូ​ការកំសាន្ត និង​ភាព​រីករាយ តែមួយគត់​ទៅដល់​អតិ​ថិ​ជន​របស់​ខ្លូន ។ ឱកាស​ដ៏​កម្រ​បានមក​ដល់​ហើយ បន្ទាប់ពី​ការប្រគំ​តន្ត្រី​ដែលមាន​តារាចម្រៀង​ដ៏​ល្បីល្បាញ កម្រិត​អន្តរជាតិ​ដូចជា​៖ Demi Lovato, Jessie J និង Rain នោះ ឥឡូវនេះ​គឺមាន​តារាចម្រៀង​ដ៏​ល្បី​មួយរូប​ទៀត​គឺ​កញ្ញា CL នឹង​មក​សម្តែង​ជូន​អតិថិជន​ជាទី​ស្រលាញ់​ទាំងអស់​របស់ Smart ។ ឆ្នាំនេះ ក្រុមហ៊ុន​បាន​ផ្តល់ជូន​នូវ​ការកំសាន្ត កម្រិត​អន្តរជាតិ​ដោយ​តារា  Lee Chae-rin ដែល​មហាជន ស្គាល់​ថា CL នឹង​មក​សម្តែង​ផ្តល់ជូន​ផ្តាច់មុខ​តែមួយគត់​ចំពោះ​អតិថិជន Smart ។ តារាចម្រៀង​កូរ៉េ​ល្បី CL វ័យ ២៦ ឆ្នាំ រូបនេះ គឺជា​អតីត​សមាជិក​ក្រុម 2NE1 បានឈ្នះ​ពានរង្វាន់​ជាច្រើន​សម្រាប់​ការនិពន្ធ បទ​ចម្រៀង និង​ច្រៀង រឺ​សម្តែង​ល្បី លើ​ឆាក​ធំៗ​ខ្នាត​អន្តរជាតិ​។  លោក​បាន​បន្ថែមថា  ”​ជាមួយនឹង​ការគាំទ្រ​ពី​អតិថិជន​នៅ​កម្ពុជា ដ៏​ច្រើន​លើសលុប​ចំពោះ Smart ក៍​ដូចជា​តារាចម្រៀង​អន្តរជាតិ តារាចម្រៀង​ក្នុងស្រុក ក្រុមហ៊ុន​នឹង​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការជួយ​ជម្រុញ​វិស័យ​សិល្បៈ​តន្ត្រី និង​គាំទ្រ​តារាចម្រៀង​ក្នុងស្រុក និង​បន្ត​ផ្តល់ជូន​នូវ​ការកំសាន្ត​កំរិត​ពិភពលោក ជូន​ទៅដល់​អតិថិជន​របស់ Smart ក៏ដូចជា​ប្រជាជន កម្ពុជា​ទាំងអស់​។​”









( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com