រថយន្ត
ឥណ្ឌាប្រកាសពានរង្វាន់ «បច្ចេកវិទ្យា និងយានយន្ត» រួមគ្នាលើកដំបូង
×
ឥណ្ឌាដែលជាប្រទេសមួយមានការរីកចម្រើនផ្នែកបច្ចេកវិទ្យាដ៏គួរឲ្យកត់សម្គាល់ បានរៀបចំពានរង្វាន់ Tech and Auto Awards 2017 ដើម្បីលើកកម្ពស់វិស័យបច្ចេកវិទ្យា និងយានយន្ត។ នេះក៏ជាព្រឹត្តិការណ៍លើកដំបូងបំផុតផងដែរនៅឥណ្ឌា។
ក្រោមគំនិតផ្តួចផ្តើមរបស់ក្រសួងយុត្តិធម៌ ឥណ្ឌាកាលពីចុងខែវិច្ឆិកាកន្លងមក បានរកឃើញម្ចាស់ពានរង្វាន់ «បច្ចេកវិទ្យា និងយានយន្ត» ប្រចាំឆ្នាំ២០១៧ (Tech and Auto Awards 2017) ទៅតាមប្រភេទផ្សេងៗគ្នា។
ពានរង្វាន់ដែលមាន១៦ប្រភេទផ្សេងៗគ្នា ត្រូវសម្រេចតាមរយៈការបោះឆ្នោតអនឡាញ និងការពិន្ទុពីគណៈមេប្រយោគដែលជាអ្នកជំនាញលើវិស័យបច្ចេកវិទ្យា និងយានយន្ត ផ្ទាល់តែម្តង។
VIDEO
ពានរង្វាន់ទាំងនោះរួមមាន៖
១. ស្មាតហ្វូនប្រចាំឆ្នាំ – Samsung Galaxy S8/ S8+
២. រថយន្តប្រចាំឆ្នាំ - Hyundai Verna
៣. App ឥណ្ឌាប្រចាំឆ្នាំ – Paytm
៤. Two-Wheeler (ការត្រួសត្រាយផ្លូវសម្រាប់អ្នកជិះម៉ូតូ) ប្រចាំឆ្នាំ - Triumph Street Triple S
៥. ឥស្សរជនបច្ចេកវិទ្យាប្រចាំឆ្នាំ – Vijay Shekhar Sharma
៦. រថយន្តប្រភេទទាប Sedan ប្រចាំឆ្នាំ - Hyundai Verna
៧. ស្មាតហ្វូនតម្លៃសមរម្យប្រចាំឆ្នាំ – Nokia 6
៨. រថយន្តតូច Hatchback ប្រចាំឆ្នាំ - Maruti Suzuki Baleno RS
៩. ស្មាតហ្វូនកាមេរ៉ាពីរប្រចាំឆ្នាំ– Honor 8 Pro
១០. រថយន្តប្រភេទខ្ពស់ SUV ប្រចាំឆ្នាំ - Jeep Compass
១១. ការរចនា (បច្ចេកវិទ្យា) ប្រចាំឆ្នាំ - Samsung Frame TV
១២. រថយន្តប្រណីតប្រចាំឆ្នាំ - Audi A5
១៣. សែលហ្វីស្មាតហ្វូនប្រចាំឆ្នាំ – Honor 9i
១៤. ការរចនា (រថយន្ត) ប្រចាំឆ្នាំ - Porsche 718 Boxster
១៥. ពាន Performance Car ប្រចាំឆ្នាំ - Mercedes-AMG GT R
១៦. ជម្រើសការីនិពន្ធ (Editor’s Choice Gadget) ប្រចាំឆ្នាំ – Bose QuietComfort 35 II
មេប្រយោគ១២នាក់ ដែលចូលរួមសម្រេចចិត្តលើការផ្តល់ពានរង្វាន់ទាំងនេះ រួមមានដូចជា លោក Rahil Ansari ប្រធាន Audi India លោក Sandeep Bhushan នាយកហ្វេសប៊ុកប្រចាំអាស៊ីខាងត្បូង) Pranay Jivrajka ស្ថាបនិកក្រុមហ៊ុន OLA, Vikram Gour ការីនិពន្ធ MotorScribes ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com