ជាតិ
សម្ដេច ហ៊ុន សែន វិស័យ​ទេសចរណ៍ ជា​«​មាស​បៃតង​» ដែល​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមជាតិ​
11, Dec 2017 , 9:39 pm        
រូបភាព
ដោយ:
​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២២-២៤ ខែធ្នូ នៅ​ខេត្ត​កែប ក្រោម​ប្រធានបទ «​ឆ្នេរសមុទ្រ​បៃតង​៖​អនាគត​បច្ចុប្បន្ន​» ដោយ​អម​ជាមួយ​ពាក្យស្លោក «​និរន្តរភាព​ទេសចរ​សម្រាប់​ការអភិវឌ្ឍ​»​។ ប្រមុខ​រដ្ឋាភិបាល វាយតម្លៃ​ខ្ពស់​ចំពោះ​ការរីកចម្រើន​លើ​វិស័យ​ទេស​រណ៍ ដែលជា​ចរន្ត​សេដ្ឋកិច្ច​សំខាន់ សម្រាប់​ការអភិវឌ្ឍ​ប្រទេស​។​



​រាជរដ្ឋាភិបាល បានចាត់ទុក​ក្នុង​វិស័យ​ទេសចរណ៍ ជា​វិស័យ​អាទិភាព «​មាស​បៃតង​» រួមចំណែក​ដល់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ចជាតិ តាមរយៈ​ការបង្កើត​ឱកាស​ការងារ ដែល​បង្កើន​ប្រាក់ចំណូល​ប្រជាពលរដ្ឋ​ដោយផ្ទាល់ និង​ដោយ​ប្រយោល​។ នេះ​បើតាម​លិខិត​អបអរសាទរ​របស់​ស​ម្ដេច ហ៊ុន សែន ចុះ​ថ្ងៃទី​០៤ ខែធ្នូ ។​

​ជាមួយគ្នានេះ សម្ដេច ហ៊ុន សែន បាន​អំពាវនាវ​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍ ទេសចរ​ជាតិ​-​អន្តរជាតិ អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ឲ្យ​កាន់តែ​សកម្ម​ក្នុង​ចលនា​ប្រឡងប្រណាំង «​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋាកិច្ច​ល្អ​» និង​សហការ​ថែរក្សា​សោភ័ណភាព អនាម័យ​ដែលជា​កត្តា​ចម្បង និង​មិនអាច​ខ្វះ​បាន​ក្នុងការ​ថែរក្សា​តំបន់ឆ្នេរ​សមុទ្រ​ឲ្យ​ស្រស់ស្អាត​យូរអង្វែង ដើម្បី​បន្ត​មរតក​ដល់​កូនចៅ​ជំនាន់​ក្រោយ​។​

​កាលពី​ឆ្នាំ​២០១១  តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​បាន​ក្លាយជា​សមាជិក​ក្លិប​ឆ្នេរសមុទ្រ​ស្អាត​បំផុត​លើ​សកលលោក ដែល​បាននិងកំពុង​រួមចំណែក​យ៉ាងសកម្ម​ធ្វើ​ឲ្យ​កម្ពុជា ក្លាយទៅជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​ឧត្តមភាព ។ ជាពិសេស​ការសម្រេច​ចក្ខុវិស័យ​អាស៊ាន​ជា​គោលដៅ​ទេសចរណ៍​លំដាប់​ពិភពលោក និង​ប្រកបដោយ​ភាពកក់ក្ដៅ «ASEAN: The World class Destination» និង «ASEAN: Feel the warmth»៕


Tag:
 បុណ្យ​សមុទ្រ​កែប​
 ​ ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com